អស្ចារ្យ​មែន! ឃើញលោក ​យឹម តាស្រង់ ​បង្ហាញ​ភស្តុតាង ​ទើប​ដឹង​ថា ហេតុអ្វី​បាន​ Galaxy ជះ​លុយ​១២០០០ដុល្លារ ទិញ​សំឡេង​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​, ម្ចាស់​គណនី​ទីក​តុ​កមួយ​ឈ្មោះ «​បង​ឆើត​ខេត្តកំពត​» ដែល​តាំង​ខ្លួនឯង ថា​ជា​មេធី​ម ​«​នាគ​ហោះ​» នោះ ត្រូវបាន​ផលិតកម្ម​កម្ម​Galaxy Navatra ហៅ​ទៅ​ជួប ដើម្បី​និយាយ​គ្នា​ ពី​ការទិញ​សិទ្ធិ​សំឡេង​បទ Are You Ok?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ជួប​គ្នា​រួចមក បុរស​ឈ្មោះ ម៉ៅ វុ​ត ហៅ​មេធី​មនាគ​ហោះ បានបញ្ជាក់​​​ថា លោក​បាន​មកជួប​ផ្ទាល់​នៅ​ក្រុមហ៊ុន​Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ហើយ ដើម្បី​ទទួល​ទឹកប្រាក់​ចំនួន​១២ ០០០​ដុល្លារ នូវ​ថ្លៃ​ទិញ​សិទ្ធិ​សំឡេង​របស់ខ្លួន បទ «Are You Ok?។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ ​ផលិតកម្ម Galaxy Navatra ក្រោយពី​ទិញ​សិទ្ធិ​សំឡេង​នេះ​រួចមក​ ក៏បាន​បង្ហាញ​Trailer បទ​ចម្រៀង​ថ្មី របស់​តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា មាន​ចំណងជើង​ថា Are You Ok? តែ​ដោយមាន​ការរិះ,គន់​ច្រើន ក៏​សម្រេច​លុ,ប​ចោល​វិញ ​ហើយ​កែតម្រូវ​ពាក្យពេចន៍​ខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​កែតម្រូវ​ ហើយក្រ​សួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​ ផ្ដល់​ទិដ្ឋាការឲ្យ​នោះ​ ផលិតកម្ម ​ក៏បាន​​ធ្វើ​ការ​ចេញ​MV​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០២២ មាន​ចំនួន​១១៧លាន​ដង​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការនេះហើយ ទើប​នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ លោក​យឹម តាស្រង់ បាន​ស្ក្រីនសតចំនួនអ្នកទស្សនាបទនេះ ហើយ​លើកឡើងផ្ដល់​ជា​គំនិត​ពិចារណា​ថា «ថ្ងៃនេះប្រហែលជាអាចបកស្រាយបានហើយថា ហេតុអ្វីយើងទិញពីម្ចាស់សំឡេង $12000 ? ពិចារណាបន្តតាមការគួរ​ដោយលទ្ធផលជាក់ស្តែងនាខណៈនេះដោយក្តីគោរព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បន្ទាប់ពីចេញMVទទួលបានការគាំទ្រមិនធ្លាប់មាននៅកម្ពុជារួចមក, កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១កន្លងទៅនេះ ផលិតកម្ម Galaxy Navatra បានសម្រេចលក់បទចម្រៀងAre You Ok? នេះ ទៅ​ឲ្យ​ផលិតកម្ម ​Ges Tos ​របស់​ចិន​។ ប៉ុន្តែ​មិន​ដឹង​ថា ក្នុង​តម្លៃ​ប៉ុន្មាន​នោះទេ ព្រោះ​ភាគីទាំង​សងខាង​ មិន​បង្ហើប​នោះ​ឡើយ៕ ​សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts