ដល់.ក! ម៉ែ​រួយ បង្ហាញមុខ​កូនកំលោះ ហើយ​ធ្វើ​រឿង​នេះ​មុខ​មហាជន​, កូនកំលោះ​អៀន​ពេក​ក៏​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ម៉ែ​រួយ ដែលជា​អ្នកលក់​តាម​អន​ឡាញ​ដ៏​ល្បី និង​ជា​អ្នក​បង្រៀន​ច្បាប់​ស្រូប​ទាញ​នោះ​ បាន​ដឹក​ស្វាមី​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃ​មង្គលការ​នេះ គេ​មិន​ឃើញ​ម៉ែ​រួយ បង្ហោះ​វីដេអូ ឬក៏​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​មង្គលការ​របស់ខ្លួន​ឡើយ ដោយ​អ្នក​តែ​អ្នកចូលរួម ធ្វើ​ការ​ថត​បង្ហោះ និង​ឡាយ​វីដេអូ ប៉ុណ្ណោះ​។ តែ​នៅ​រសៀល​នេះ ម៉ែ​រួយ បានធ្វើការ​ឡាយ​បង្ហាញមុខ​កូនកំលោះ​ដ៏​ខ្ពស់​សង្ហា​របស់​ខ្លួន​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​វីដេអូ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ម៉ែ​រួយ បាន​រៀបរាប់ បង្ហាញ​អារម្មណ៍​រំភើប​រាយ​រីករាយ និង​សុំ​ពាក្យ​ជូនពរ​ពី​អ្នកទស្សនា​ដ៏​ច្រើន​ផងដែរ​។ ក្រោយពី​ទទួលបាន​ពាក្យ​ជូនពរ​ហើយ​នោះ ម៉ែ​រួយ​ក៏បាន​ជូនពរ​ដល់​បងប្អូន​ទាំងអស់គ្នា ដែល​នៅ​លីវ និង​កំពុង​រើស​គូ ឲ្យ​បាន​ជួប​គូស្រករ ដែល​ល្អ ហើយ​ចូល​ពិធី​មង្គលការ​ដោយ​រលូន​ដូច​អ្នកនាង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមកទៀត ឃើញថា ចំនួន​អ្នកទស្សនា​កាន់តែ​ច្រើនឡើង ក៏​ឮ​សំឡេង​ស្រែក​ប្រកាសថា បើ​អ្នកទស្សនា​ដល់​១០​ខេ (១​ម៉ឺន​នាក់​) នោះ ម៉ែ​រួយ នឹង​ធ្វើ​ការ​ថើប​កូនកំលោះ​ឲ្យ​មើល ហើយ​ទីបំផុត​អ្នកនាង ក៏​ថើប ធ្វើតាម​ការសន្យា​ពិតមែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ពេលនោះ ឃើញថា ម៉ែ​រួយ មាន​កម្ពស់​រាង​ទាប ហើយ​កូនកំលោះ​ខ្ពស់​ស្រឡះ ជាហេតុ​ធ្វើ​ឲ្យ​ម៉ែ​រួយ ពិបាក​ក្នុងការ​ថើប​មែនទែន ​ព្រយឹតប្រតោង​ទម្រាំ​ដល់។ ចំណែក​កូនកំលោះ​វិញ អៀន​រហូត​បែកញើស​ថ្ងាស​ទៅ​ហើយ ក្រោម​ក្រសែ​ភ្នែក​អ្នកមើល​ជាង​១​ម៉ឺន​នាក់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកគាំទ្រ​វិញ បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​រំភើប​ណាស់​រហូត​ស្រក់​ទឹក​ភ្នែក​ ជូនពរ​ម៉ែ​រួយ​មាន​សុភមង្គល​ពេញ​មួយ​ជីវិត​, ចង់​ឃើញ​,​មង្គលការ​អ្នកគ្រូ​រួយ​យូរហើយ​,​សប្បាយចិត្ត​ណាស់​, មើល​ម៉ែ​ហើយ​មាន​ក្តី​សុខ​ណាស់​. ជូនពរ​ម៉ែ​មាន​ក្តី​សុខ​រហូត​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម ៖

Related posts