ថាមែនៗ! មិន​ឲ្យ​ចាញ់ Love Riya ប្រូ​សូ​នី បង្ហាញមុខ​នារី​ម្នាក់ ហើយ​ប្រាប់​ថា ខុស​ម្ដង​ហើយ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​អ្នកនាង​Love Riya កំពុង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី​នោះ លោក ដែន សូ​នី ដែល​ជា​អតីត​សង្សារ​ចាស់ ក៏​មិន​ឲ្យ​ចាញ់​អ្នកនាង Love Riya​ដែរ ដោយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​​ បាន​ឡាយ​វីដេអូ បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​នារី​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ គេ​ឃើញ​លោក ដែន សូ​នី ចេះតែ​ខិត​មក​រក​នារី ដែល​មាន​សាច់​ទ្រលុកទ្រលន់​ម្នាក់​នេះ ហើយ​ថែមទាំង​ចង់​ថើប​ទៀត​ផង​។ នៅ​ពេលនោះ លោក​ក៏​សួរ​នាំទៅ​នារី​ម្នាក់​នោះ​ថា មាន​សង្សារ​នៅ ហើយ​ពេល​នាង​ឆ្លើយ​ថា នៅ​Single​លោក​ថា នៅ​Single​ដូច​លោក​ចឹ​ង​ហើយ ទើប​ស្រួល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​នោះ​ដែរ លោក ដែន សូ​នី ក៏បាន​សរសើរ​នារី​ម្នាក់​នោះ​ថា ស្អាត​ទៀត​ផង ហើយ​ក្រោយមក​ក៏​ព្រលយ​ពាក្យ​ថា ខុស​ម្ដង​ហើយ អត់​ចង់​ឲ្យ​ខុស​លើក​ទី​២​ទេ​បងប្អូន​។ អ្វី ដែល​កត់សម្គាល់ នៅក្នុង​ការ​ឡាយ​នោះ ក៏​មាន​មតិ​មួយ​ចូល​ទៅ​ខំ​មិន ដោយ​គិតថា លោក​ដែន​សូ​នី នៅ​នឹក​គេ​ទៀត​ផង​។ តែ​មិន​ឃើញ​លោក ដែន សូ​នី ធ្វើការ​ឆ្លើយតប​បែប​ណា​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ក្រោយពី​បែកបាក់​គ្នា​ជាមួយ​អ្នកនាង​Love Riya​នោះ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ លោក ដែន សូ​នី បាន​ឡាយ​វីដេអូ សុំ​បញ្ចប់​រឿង​ជាមួយ​អ្នកនាង​Love Riya ឈប់​និយាយ​ពី​ហែកហួរ​គ្នា​ទៀត ហើយក៏​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​ឈប់​សួរនាំ​ពី​លោក​នៅ​ក្នុងការ​ឡាយ​របស់​អ្នកនាង​Love Riya​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ អ្នកនាង​Love Riya​ក៏បាន​ឡាយ​វីដេអូ ប្រតិកម្ម​ខ្លាំងៗ​ទៅលើ​ដែន សូ​នី និង​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​ឈប់​និយាយ​ពី​អ្នកនាង​តទៅទៀត​ផងដែរ​។ តាំងពី​ពេលនោះ មក គេ​មិនឃើញ​ពួកគេ ជម្លោះ​របស់​ពួកគេ​បាន​ស្ងប់ស្ងាត់ ហើយ​អ្នកនាង​Love Riya​ក៏​ចាប់ផ្ដើម​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​បុរស​ម្នាក់ ជា​ប៉ូ​,​លិ​ស​ទៀត​ផង​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts