ភ្ញាក់ព្រើត! ហ្វីយ៉ាតា បណ្តើរ ហេង ពិទូ ចូលផ្ទះថ្ងៃអនាគតខ្លួន ធ្វើដូចគូស្វាមីភរិយា ហើយប្រាប់ថា…

អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ ពិសេស​អ្នកគាំទ្រ ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ នូវ អតីត​ហ្វ្រេ​ស៊ី​ហ្គើ​ល​ម្នាក់ មានឈ្មោះ ថៃ នារី​សុជាតា ហៅ​ហ្វី​យ៉ា​តា ដែល​ជួប​រឿង​គ្រួសារ​បែកបាក់ ហើយ​ពេល​មាន​ប្ដី​ទៀតសោត រូប​នាង ក៏​ជួប​រឿង​បែកបាក់​ដូច​ទៅ​នឹង​ឪពុកម្ដាយ​របស់​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅនេះ ជា​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​នោះ ហ្វី​យ៉ា​តា បាន​រៀបរាប់​រឿង​ទាំងនេះ​ឲ្យ​គាំទ្រ​របស់ខ្លួន​បានដឹង​ជា​សាធារណៈ និង​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន។ ស្របពេល​ទម្លាយរឿងនេះ នោះ ហ្វីយ៉ាតា ក៏បានបង្ហាញផ្ទះដ៏ស្រស់ស្អាតរបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ជួប​រឿង​ឈឺចាប់​បែបនេះ​រួចមក កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ហ្វី​យ៉ា​តា ក៏​ចាប់ផ្ដើម​វិល​ទៅរក​ស្នេហ៍​ចាស់​របស់ខ្លួន ជាមួយ លោក ហេង ពិ​ទូ ក្រោយ​ចំណងស្នេហា​ជា សង្សារ​ធ្លាប់បាន​បែកបាក់ កាលពី​៦​ឆ្នាំមុន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាំងពី​ពេលនោះ​មក ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ កាន់តែ​ស្អិតរ​មួ​ត​ខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបី ហ្វី​យ៉ា​តា ជា​ស្ត្រី​ធ្លាប់​រៀបការ​មានកូន​ហើយ​ក្តី តែ​មើលទៅ គូស្នេហ៍​មួយ​នេះ រីករាយ​សប្បាយ​នឹង​ទំនាក់ទំនង​នេះ​ខ្លាំងណាស់ គូស្នេហ៍​ថ្មីថ្មោង​ខ្លះ​សុំ​ចាញ់ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ហ្វី​យ៉ា​តា បាន​ដឹក​ដៃ លោក ហេង ពិ​ទូ ដើរចូល​ក្នុងផ្ទះ​ថ្ងៃ​អនាគត​របស់ខ្លួន ហើយនឹង​គ្រោង​ទៅ​រស់នៅ​ចុងឆ្នាំ​ក្រោយនេះ មើលទៅ​ដូចជា គូ​ស្វាមីភរិយា​នឹង​គ្នា​ខ្លាំងណាស់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​តារា​២​រូបនេះ ឃើញ​ហើយ ពេញចិត្ត​ស្កូ​ក​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នេះ ហ្វី​យ៉ា​តា បាន​រៀបរាប់​ថា «​មក​សាក​និង​បរិយាកាស​អនាគត​លំនៅដ្ឋាន​ថ្មី​របស់ខ្ញុំ​សម្រាប់​ចុងឆ្នាំ​ក្រោយ​ជាមួយ​មិត្ត​ជិត Heng Pitu – ហេង ពិ​ទូ …… កុំ​ភ្លេច​អាន captions នៅក្រោម​រូប​ផង​… គេ​មាន​សាច់រឿង​គេ​… មិនមែន​ចេះតែ​ថត​ទេ​..​ហាហា »​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​Caption​, ទោះ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ប្រម៉ូសិន​ឲ្យ​វិឡារ​ក៏​ពិតមែន តែ​ត្រូវ​បាន​មតិ​ជាច្រើន បញ្ចេញមតិ​ថា «​មិត្ត​យ៉ាង​មិច​បង បើ​sweet​យ៉ាង​នេះនោះ​, Sweet ម៉េ​ស​កូន​, ច្រណែន​ពូ​ទូ ដ​ល់ហើយ​, អ្វី​ដែរ​ចង់ឃើញ​, អាន​ហើយ​ចង់​គាំង​Idol, កូន​សូម​ធ្វើជា​អ្នកយាម​ឡាន​»៕​

Related posts