បញ្ចូលអុកស៊ីសែនបាត់! ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា ក៏​អាជី មិន​អាច​ជួយ​ខ្លួន​ឯង​ឲ្យ​មក​ដូច​ដើម​វិញ​ បាន​ត្រឹម​​ផ្ដាំផ្ញើ​ថា…

កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ កញ្ញា តេង ស៊ី​ណាត ហៅ អា​ជី ទើបតែ​ប្រកាស​ដំណឹង​ល្អ​ថា ខ្លួន​ជិត​ជា​ហើយ ២​ថ្ងៃ​ទៀត​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ហើយ​ព្រមាន​បកស្បែក​គ្លីនិក ដែល​វះកាត់​នាង​ហើយ មិន​ទទួលខុសត្រូវ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាំងពី​ពេលនោះ​មក រហូតដល់​ពេលនេះ មាន​រយៈពេល​៣​ថ្ងៃ​ទៅហើយ អ្នកលក់​ឡេ​ដ៏​ល្បី​រូបនេះ នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​នៅតែ​ ស្ថិតនៅ​លើ​គ្រែ​មន្ទីរពេទ្យ​ដដែល មើល​ទៅ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អា​ជី បាន​បង្ហោះ​រូបថត​កំពុង​ដេក​ស្ដូកស្ដឹង​បញ្ចូល​អុកស៊ីហ្សែន អម​ដោយសារ​បញ្ជាក់​ពី​ស្ថានភាព​របស់ខ្លួន និង​ផ្ដាំផ្ញើ​ទៅ​មហាជន​ថា «​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ខ្ញុំ​ដេក​បែបនេះ​រាល់ថ្ងៃ គឺ​ដេក​អស់សង្ឃឹម​ពេលនេះ​លុយ​ក៏​មិន​អាចជួយ​ខ្ញុំ​អោយ​ដូចដើម​បានទេ ពាក្យ​ដែល​ខ្ញុំ​ចង់​ប្រាប់​នាក់​ទាំងអស់គ្នា​ពេលនេះ ថា មុននឹង​សម្រេចចិត្ត​វះកាត់​អ្វីមួយ សូម​គិត​អោយ​ច្បា​ស់សិន កុំអោយ​ដូច​ខ្ញុំ​ពេលនេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​​ស្វាមី​របស់​អា​ជី វិញ បាន​មើលថែ​រូបនាង​យ៉ាង​យកចិត្តទុកដាក់ ហើយ​តែងតែ​ធ្វើការ​លើកទឹកចិត្ត​នាង​ជានិច្ច។ ទោះ​យ៉ាងណា អា​ជី ក៏​មិន​អាច​ត្រឡប់​មក​រក​ស្ថានភាព​ដូចដើម​បាន​វិញ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពីថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អាជី ​បានបង្ហោះរូបថត១សន្លឹក អម​ដោយ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា «វះកាត់​ហើយ​មាន​បញ្ហា​ដុក​ទ​រ័​រត់​បាត់ ទុក​អោយ​ខ្ញុំ​រង​វិបត្តិ​ស្ទើរ​តែ​ស្លា,ប់​បាត់​បង់ជីវិត​ ដោយសារ​អ្នក​ឯង ខ្ញុំ​នឹង​បកស្បែក​គ្លីនិក​អ្នក​ឯង មិន​អោយ​ដើរ​បោក​ប្រជាជន​ខ្មែរ​ទៀត​ទេ អរគុណ​ដុកទរ័​ថៃ​ដែល​ជួយ​ខ្ញុំ»៕

Related posts