មិនចេះតិច! គិត​លុយ​ថ្លៃ​ដឹក​អីវ៉ាន់​អស់​តែ​ជាង​៤​ម៉ឺន​រៀល​ទេ តែ​ភរិយា​ លោក​កែវ វាសនា​ ច្រឡំ​ផ្ញើ​ឲ្យ​គេ​​ជាង​៤ម៉ឺន​ដុល្លារ ចុង​ក្រោយ​ស្រាប់តែ…

អ្នកនាង លីម សុគន្ធា​រី ភរិយា​តារាចម្រៀង កែវ វាសនា បើ​ទោះ​ពេលនេះ មានកូន​២​នាក់​ទៅហើយ​ក្ដី ប៉ុន្តែ​រូប​សម្រស់​របស់​នាង នៅតែ​ស្រស់ស្អាត​ដូច​ក្រមុំ​អញ្ចឹង ធ្វើ​ឲ្យ​គ្រប់គ្នា​ឃើញ​ហើយ អត់ទ្រាំ​សរសើរ​មិនបាន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​មាន​រូប​សម្រស់​ស្រស់ស្អាត​ហើយ​នោះ អ្នកនាង លីម សុគន្ធា​រី ក៏​ជា​ស្ត្រី​ម្នាក់ ដែលមាន​ភាព​រឹងមាំ ជម្នះ​គ្រប់​ឧបសគ្គ តស៊ូ​ស្រឡាញ់​គ្នា​ជាមួយ​លោក​កែវ វាសនា ចាប់ដៃ​គ្នា​រកស៊ី រហូត​មាន​បាន និង​មាន​​ប្រភព​ចំណូល​រហូត​ទៅដល់​៣​ផ្នែក​ឯណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​កន្លង​មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ពូកែ​ក្នុងការ​ស៊ី​ប៉ុណ្ណា ក៏​ពេលខ្លះ​អ្នកនាង មាន​ភាព​ភ្លាត់ស្នៀត​ផងដែរ ដោយនៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ អ្នកនាង​ទទួល​អីវ៉ាន់​គេ គិតលុយ​អស់​តែ​ជាង​៤​ម៉ឺន​រៀល​ទេ តែ​នាង​ច្រឡំ​ចុច​លុយ​ដុល្លារ​ផ្ញើ​ឲ្យ​គេ​រហូតដល់​ទៅជា​ង​៤​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ស្ក្រីន​សត​ជាច្រើន​សន្លឹក ភរិយា​តារា​ចម្រៀង​កែវ វាសនា​រូប​នេះ​ បាន​រៀបរាប់​ដូច្នេះ​ថា «ប្អូនប្រុស​ជា​បុគ្គលិក​ខាង​សេវា​ដឹកជញ្ជូន J&T សាខា​ច្បា​អំពៅ​ ដែល​តែងតែ​មក​ដឹក​អីវ៉ាន់​នៅ​ក្រុមហ៊ុន​ខ្ញុំ​រាល់ថ្ងៃ ម្សិលមិញ​គាត់​បាន​គិតលុយ​អស់​45000​រៀល ប៉ុន្តែ​ការ​បា,ញ់​លុយ​របស់ខ្ញុំ​ចុច​ខុស​ទៅ​ចូល​កុង​ដុល្លារ ហើយ​ដៃ​ក៏​ចុច​លឿន​ពេក​ ក៏​ទៅជា​បា,ញ់​លុយ​ចំនួន​45000$​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ខ្ញុំ​ក៏​ឆា​តទៅ​គាត់​ភ្លាម​ថា ​អូន​បង​ច្រ,ឡំ​ដាក់​ជា​លុយ​ដុល្លារ​ទៅ​ហើយ ​ជួយ​បា,ញ់​អោយ​បង​វិញ​ផង ប្រហែល​២​នាទី​ក្រោយមក​គាត់​ក៏បាន​បា,ញ់​វិញ ហើយ​ខ្ញុំ​ក៏​បា​,ញ់​ជា​លុយ​ខ្មែរ​ទៅ​គាត់​វិញ ចង់​និយាយថា ​ប្អូន​ក្មេង​ តែ​ប្អូន​មាន​ទំនួល​ខុសត្រូវ​ស្មោះត្រង់ ការងារ​ល្អ​ច្បាស់លាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹ​ង​បងប្អូន​ខាង​បឹង​ស្នោ​ច្បា​អំពៅ ​ត្រូវ​ការ​ផ្ញើ​អីវ៉ាន់​២៤​ខេត្ត​ក្រុង​ អាច​ទាក់ទង​ប្អូនប្រុស​បាន ​គាត់​មក​យក​ដល់​ទី​កន្លែង​មិន​ថា​ តិច​ ឬ​ច្រើន បង​មានតែ​ពាក្យ​និយាយ​ថា ​​ការ​ ស្មោះត្រង់ មិន​លោ,ភលន់ មិន​កេង,ប្រ,វ័ញ្ច​ញើ,ស​ឈា,ម​គេ​គឺ​ជូនពរ​អោយ​ប្អូន​អនាគត​កាន់​តែ​ល្អ​ប្រសើរ​ជោគជ័យ បង​ជូន​សគុណ​ប្អូន​តិចតួច​សម្រាប់​ទឹក​ចិ​ត្ត»៕​

Related posts