ពីរោះណាស់​! សួ វិចិត្រ ច្រៀង​បទ បទ «​នឹក​មនុស្ស​ម្នាក់​» ស្រែក​ចង់​បែក​អាកាស រហូត​អ្នកខ្លះ​យល់ថា… (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ «​នឹក​មនុស្ស​ម្នាក់ ដែល​មិន​ធ្លាប់​ឈប់​ស្រលាញ់​ខ្ញុំ​» របស់​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ជា​បទ​ដ៏​ល្បី​មួយ​ក្នុងចំណោម​បទ​ជាច្រើន​របស់លោក កាល​នៅ​ជ្រកកោន​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ ហើយក៏​ជា​បទ ដែល​តឹង ពិបាក​ច្រៀង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ ត្រូវបាន​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ បញ្ជាក់​ក្នុង​ពេលចេញ​Acoustic Version កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​ថា ជា​បទ​មួយ មាន​ភាព​ស៊ីជម្រៅ​ទៅលើ​មនោសញ្ចេតនា​ខ្លាំង​មែនទែន ហើយ​បទ​នេះ ក៏​មិន​ធ្លាប់​ចេញ​MV​ដែរ​នាពេល​កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​ចេញ​ជា​ប្រភេទ Acoustic Version នៅលើ​ឆា​នែ​ល​យូ​ធូប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ គិត​រហូតមកដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ មាន​អ្នកទស្សនា​សរុប​ប្រហែល​១​លាន​(1,022,019 Views) និង​បញ្ចេញមតិ​ជាង​៣០០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​បទ​នេះ ក៏ត្រូវ​បាន លោក សួ វិចិត្រ យកមក​ច្រៀង​ឡើងវិញ​(Cover) បង្ហោះ​លើ​ឆា​នែ​ល​យូ​ធូប​របស់ខ្លួន​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ ដោយ​គិត​មកទល់នឹង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​ជាង​១​លាន​ផងដែរ (1,292,557 views)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ ក៏ត្រូវ​បាន​ឆា​នែ​ល​យូ​ធូប​មួយទៀត​ឈ្មោះ «Phally Pusat» យកទៅ​បង្ហោះ​បន្ត​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ដោយ​ទទួលបាន​អ្នកទស្សនា​សរុប​រហូតដល់​ពេលនេះ ប្រហែល​១​លាន​ស្ដើង (1,144,004 views)​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ឃើញថា អ្នក​ច្រៀង​ឡើងវិញ មាន​អ្នកទស្សនា​ច្រើន​ជា​ម្ចាស់​បទ ដែល​ចេញ​ជា​ប្រភេទ Acoustic Version​ទៅទៀត​។ លើស​ពីនេះ ក្រៅពី​ការ​សរសើរ​ថា ពីរោះ មាន​អ្នក​ស្ដាប់​មួយចំនួន ក៏​ហ៊ាន​អះអាង​ទៀតថា លោក សួ វិចិត្រ ស្រែកច្រៀង​ពីរោះ​ជាង​ម្ចាស់​បទ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ជាច្រើន​ក្នុង​ឆា​នែ​ល​យូ​ធូប​ទាំង​២​ខាងលើ មតិ​មួយ​ចំនួន​លើកឡើង​ថា «​និយាយ​ត្រង់​ពីរោះ​ជាង​ម្ចាស់​ដើម​បកស្រាយ​ផ្ទាល់​ទៀត​, ច្រៀង​សាហាវ​មែន​សុំ​សរសើរ ចង់​សាហាវ​ជាង​ព្រាប​សុវត្ថិ​ទៀត​បង​នឹង​យាយ​មែន​, ពីរោះ​ជាង​ម្ចាស់​ដើម​ទៀត​ប្អូន​, ល្អ​ជាង​ម្ចាស់​ដើម​, ពីរោះ​ជាង​ម្ចាស់​បទ​ទៀត​បង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា នេះ​គ្រាន់តែ​ជា​ទស្សនៈ​របស់​មតិ​មួយ​ចំនួន​តូចប៉ុណ្ណោះ។ ចំណែក​មិត្ត​អ្នក​អាន​ញ​ យល់​យ៉ាងណាដែរ​ចំពោះ​ការ​ច្រៀង​របស់​យុវជន​ម្នាក់​នេះ និង​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ, សូមស្ដាប់ ហើយ​បញ្ចេញ​យោបល់ទាំងអស់គ្នា ៖

Related posts