មិន​អាច​នៅ​ស្ងៀម! ក្រោយ​ជួប​រឿង​បែប​នេះ,​ អ្នក​នាង ​ដេត ម៉ាលីណា​ ឲ្យ​ម្ដាយ​​​ស្រោច​ទឹក​ ហើយ​តប​ទៅ​ លោក​ឌួង​ ឆាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ ជា​ផលិតផល​ ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការ​នេះ ធ្វើឡើង នៅក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ត្រង់​ចំណុច​ផ្ទះ​លេខ​៤៧២ ផ្លូវ​លេខ​ដោ​ន​ថោ​ន​៧ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយពី​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​កម្លាំង​ជំនាញ បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងសំអាង ប្រ៊េ​ន DMLN​របស់​អ្នកស្រី ដេ​ត ម៉ាលី​ណា នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផល​ប៉ះពាល់​ដល់​រាងកាយ​ និង​ស្បែក​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច មិនបាន​ធ្វើការ​ដកហូត​សម្ភារៈ​វត្ថុតាង​យកទៅ​នោះ​ទេ ហើយក៏​បាន​ដក​កម្លាំង​ទៅវិញ​តែម្ដង​។ ក្រោយ​រឿងនេះ​ល្បី​សុសសាយ មាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​នោះ មាន​គេ​ចោ​,​ទ លោក​ឌួង ឆាយ ថា ធ្វើបាប​អតីត​ភរិយា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​ចោ​.​ទ​ប្រកាន់​នេះ លោក​ឌួង ឆាយ បាន​ចែករំលែក​ព័ត៌មាន ដែល​ចុះផ្សាយ​រឿង​ខាងលើ ហើយ​លើកឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ថា «​ មាន​គេ​ខ​ល​មក​សួរ​ខ្ញុំ​ជាច្រើន​មាន​ទាំង​អ្នក ដែល​ចោ​.​ទ​ខ្ញុំ​ទៀត​ថា ខ្ញុំ​ធ្វើបាប​នាង​។ ចុះ​ពេល​នាង​ស្រ​.​វឹង​បើកឡាន​បុ​.​ក​ទ្រូងផ្លូវ​មិច​បាន​មិន​ចោ​.​ទ​ខ្ញុំ​ផង​ថា​ខ្ញុំ​អ្នកបញ្ជា​អោយ​នាង​ផឹក​ហើយ​អោយ​នាង​បើកឡាន​បុក​ទ្រូងផ្លូវ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ខ្ញុំ​បានធ្វើ​ខ្ញុំ​មិន​ខ្លា​ចនឹង​បញ្ចេញ និង​ទទួល​នោះទេ​។​ពីព្រោះ​មនុស្ស​ខ្ញុំ ហ៊ាន​ធ្វើ ហ៊ាន​ទទួល​ពោរពេញ​ដោយ​ការទទួលខុសត្រូវ​តាំងពីដើម​រហូតមកដល់​ពេលនេះ​។ ហើយ​លោក​ឯង​មាន​បុណ្យស័ក្ដិ​តួនាទី​ជា​ស្អី​ដែរ បាន​លោក​ឯង​អន្តរាគមន៍​រឿង​គេ​នឹង លោក​ឯង​ជា​ស្អី​ដែរ​ហាស​បាន​ដើរ​កាង​គេ​កាង​ឯង​គ្រប់​រឿង​ចឹ​ង ហើយ​មក​ចោ​.​ទ​ខ្ញុំ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​មុខ​មាត់​ប៉ុណ្ណា​ណី​ជាប់​សាច់ឈាម​អ្នកធំ​ទៀត ប៉ុន្តែ​ដើរ​កាង​តែ​រឿង​គ្រួសារ​គេ រឿង​រកស៊ី​ខុសច្បាប់​គ្រ​.​ប់ប​.​ទ​ល្មើស​។ ហើយ​អាជ្ញាធរ​ជាតិ និង​ព្រះរាជអាជ្ញា​រង​ទាំងមូល​ខ្លាច​គេ មិន​ហ៊ាន​អនុវត្ត​ច្បាប់​ទាំង ​ដែល​មាន​បទ​ល្មើ​.​ស​តើ​អោយ​ប្រជាពលរដ្ឋ​ទៅ​ជឿជាក់​រំពឹង​លើ​អ្វី​ទៀត​? ខ្ញុំ​សំណូមពរ​បងៗ​សារព័ត៌មាន​ឈប់​ដាក់ឈ្មោះ​ខ្ញុំ​ជាមួយ​រឿង​នាង​ទៀត​។ លើក​មុន​បើកឡាន​បុក​ទ្រូងផ្លូវ​ក៏​ដាក់ឈ្មោះ​ខ្ញុំ​ដែរ​! មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​បាន​ចែករំលែក​សារព័ត៌មាន​ផ្សេងទៀត ដែល​ចុះផ្សាយ​រឿង​នេះ​ដែរ ហើយ​លើកឡើង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ថា «​ពេល​ខ្ញុំ​បង្ហោះ​បកស្រាយ​គេ​ថា​ខ្ញុំ​មានខ្លួន​ដល់ពេល​ខ្ញុំ​នៅ​ស្ងៀម​ក៏​គេ​ថា​មានខ្លួន​ដែរ ​បាន​នៅ​ស្ងៀម​ពីព្រោះ​រឿង​ល្បី​។ ធ្វើ​យ៉ាង​មិច​ក៏​ខុស​គឺ​ខុស​រហូត​។ ខុស​គ្មាន​ថ្ងៃ​ត្រូវ​ឱ​ខ្ញុំ​អើយ​ ឌួង ឆាយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង ដេ​ត ម៉ាលី​ណា ក្រោយ​ជួប​រឿង​ដូចខាងលើ ហើយ​អ​តី​ស្វាមី​លើកឡើង​បែបនេះ​នោះ អ្នកនាង បានសម្រេច​ឲ្យ​អ្នក​ម្ដាយ​ស្រោច​ទឹក ហើយ​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ដោយ​លើកឡើង​ឆ្លើយតប​ថា «​មនុស្ស​​យើង​​​បើ​មិនបានធ្វើ​ខុស​ទេ សូមកុំ​រើស​ដាក់ខ្លួន​អី ព្រោះ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យើង​ល្អ​ចាំបាច់​អី​ត្រូវ​ភ័.យ ហើយ​សាមី​ខ្លួនគេ​ផ្ទាល់​ក៏​មិនបាន​និយាយ​ចោ.ទថា​អ្វី​ដែរ ចឹ​ង​យើង​នៅ​អោយ​ស្ងៀម​ទៅ អ្វី​ដែល​យើង​​ធ្វើ​នាំ​តែ​បង្ហាញ​អោយ​គេ​ឃើញ​​វិញ​ទេ​ថា​ យើង​ចង់​ជាន់​ពន្លិ.ច​គេ​។ ថ្ងៃនេះ​អោយ​ម៉ាក់​ស្រោច​ទឹក​អោយ សូម​អោយ​ជ្រះ​ចង្រៃ​ចេញ​អោយ​អស់ពី​ពពួក​មនុស្ស​អាក្រក់​ទាំង​ឡាយ ​ដែល​តាម​ព្យាបាទ​សូមកុំ​នៅ​តោងទាម​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអោយ​មនុស្ស ​ដែល​មានបំណង​អាក្រក់​ធ្វើ​បាប​មក​លើ​ខ្ញុំ​សូមអោយ​ជួប​រឿង​នឹង​ធ្លាក់​ទៅ​​លើ​ខ្លួន​អ្នកឯង​វិញ។ មនុស្ស​ល្អ​ឃើញ​គេ​មានទុក្ខ ជួយ​គេ​ដោយ​ចិត្ត​ករុណា មិនមែន​មក​ជាន់​ពន្លិច​ថែម​ទេ ខ្ញុំ​ជា​ម​នុស្ស​ស្រី​ម្នាក់​ខំប្រឹង​គ្រប់យ៉ាង​រាល់ថ្ងៃ​គឺ​ដើម្បី​តែ​កូនៗ គ្មាន​អ្នកណា​មកជួយ​លុយ​ចិញ្ចឹម​កូនៗ​ខ្ញុំ​ទេ​រាល់ថ្ងៃនេះ ចឹ​ង​គិត​ទៅ​សូម​កុំ​តាម​ព្យាបាទ​គ្នា​ទៀត ខ្ញុំ​មាន​បន្ទុក​ជា​ម្ដាយ​ខ្ញុំ​រឹងមាំ​ណាស់​»៕​​​​

Related posts