អបអរសាទរ! តារា​កំប្លែង ​វ៉ាន់ ​នីឡា ​​កូន​ស្រីតាវ៉ិចទ័រ ​បញ្ជាក់​ថ្ងៃ​ចូល​រោងការ​ឆាប់ៗ​​នេះ​​គឺ​…

បន្ទាប់ពី​ប្រកាស​រំសាយ​មង្គលការ និង​រង់ចាំ​អស់​រយៈពេល​ជាង​១​ឆ្នាំ តារា​កំប្លែង​CTN​កញ្ញា នី​ឡា កូនស្រី​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​កម្សាន្ត​ដ៏​ល្បី លោក សុវណ្ណ ឬ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​ធ្លាយ​ដំណឹង​ថា នឹង​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

`

តាម​គម្រោង នី​ឡា និង​គូ​ដណ្ដឹង ត្រូវ​ចូល​រោងការ​តាំងពី ខែឧសភា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នី​ឡា ក៏បាន​ប្រកាស​រំសាយ។​

យ៉ាងណា​ពេលនេះ​ស្ថានភាព​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ក៏​ហាក់​ធូរស្បើយ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​មង្គលការ ដែល​អាច​រៀបចំ​ទទួល​ភ្ញៀ​ង​ខ្ទង់​១​ពាន់​នាក់ ឬ​តាម​លទ្ធភាព ប៉ុន្តែ​ក៏ត្រូវ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល។​

ទន្ទឹមគ្នានេះ​ប្រភព​មួយ​បាន​បង្ហើប​ថា កញ្ញា នី​ឡា កូនស្រី​តា​វ៉ិ​ច​ទ័​រ អាច​នឹង​ចូល​រោងការ​នាពេល​ឆាប់ៗ​ខាង​មុននេះ ខណៈ​តា វ៉ិ​ច​ទ័​រ ផ្ទាល់​ក៏​ធ្លាប់​លើកឡើងថា នឹង​រៀបចំ​ពិធីមង្គលការ​កូនស្រី​ភ្លាម ប្រសិនបើ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្បើយ ឬ​ពេល​មានការ​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ពិធី​ដូច​ធម្មតា​វិញ ។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នី​ឡា បានបញ្ជាក់​ប្រាប់​តារា​ញូ​ស៍​ឱ្យដឹងថា ពិធីមង្គលកា​របស់ខ្លួន គឺអាច​នឹង​រៀបចំ​នៅពេល​ឆាប់ៗ​មែន ពោលគឺ​នឹង​រៀបចំឡើង​នៅក្នុង​ខែមីនា ឆ្នាំ​២០២២​ខាងមុខ​នេះហើយ ។ នី​ឡា បាន​និយាយថា​៖ «​និយាយ​រឿង​ការ គឺ​ក្នុង​ឆ្នាំក្រោយ ខែ​៣ តែ​ថ្ងៃ​ចាំ​មើលទៅ​ដេញ​វេលា​សិន ដោយសារ​មួយរយៈ​នេះ​រវល់​មិនបាន​ទៅ​ដេញ​វេលា អីចឹង​កំណត់​ត្រឹម​ខែ​៣​សិន​» ។​

តារា​កំប្លែង​សំឡេង​លះ​ប្រចាំ​CTN កញ្ញា នី​ឡា បាន​អះអាង​ទៀតថា មង្គលការ​របស់ខ្លួន​ដែល​នឹង​រៀច​ចំ​នៅក្នុង​ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ ដោយ​មិន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ​នោះដែរ គ្រោង​នឹង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ត្រឹម​៣០ ឬ​៤០​តុ​ប៉ុណ្ណោះ ។​

​នី​ឡា បាន​និយាយថា​៖ «​ជាក់ស្ដែង​មិនដឹងថា​ត្រូវធ្វើ​ប៉ុន្មាន​នោះឡើយ ប៉ុន្តែ​ពីមុនមក​យើង​និយាយ​គ្នា​ថា​ធ្វើ​១០០​តុ តែ​ឥឡូវនេះ​យើង​កាន់​បន្ថយ​ហើយ ដោយសារ​អត់​ចង់ឱ្យមាន​មនុស្ស​ច្រើន​កុះករ​ពេក យើង​ធ្វើ​ម៉ា​ល្មម​បែប​សមរម្យ​៣០ ឬ​៤០​ត​អីចឹង​ទៅ​»​។​

​សូមបញ្ជាក់ថា តារា​កំប្លែង​រូបនេះ​បានប្រកាស​រៀប​អាពាហ៍ពិពាហ៍​នាពេល​កន្លងមក ប៉ុន្តែ​ក៏ត្រូវ​ពន្យារពេល​វិញ​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។  ​បើទោះបី​ ​វ៉ាន់ នី​ឡា និង​គូ​ដណ្ដឹង​ទើបតែ​ស្រលាញ់ និង​ស្វែង​យល់ចិត្ត​គ្នា តែ​គូ​ដណ្ដឹង​នាង ប៉ុន្តែ​សាមីខ្លួន​ខាង​ស្រី​បានបង្ហាញ​អារម្មណ៍​ជារឿយៗ ដោយ​ពោល​សរសើរ​អនាគត​ស្វាមី​របស់ខ្លួន ដែល​តែងតែ​បង្ហាញ​ក្ដី​ព្រួយ​បារ​ម្មណ៍ និង យកចិត្តទុកដាក់​មើលថែ នី​ឡា គ្រប់ពេលវេលា​តេ​ម្ដង​៕ ប្រភព ៖ ​តារា​ញូ​ស៍​
​​

Related posts