អាណិតកូនៗ! ក្រោយ​អ្នក​នាង ដេត ម៉ាលីណា ទម្លាយ​វីដេអូ​នេះ, លោក​ ឌួង ឆាយ សួរ​១​សំណួរ​យ៉ាង​ចាក់ដោត​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នក​នាង ដេត ម៉ាលីណា​ បាន​ឡាយ​វីដេអូ​រយៈពេល​ជិត៥​ម៉ោង ទម្លាយ​វីដេអូ សកម្មភាព​លោក​ឌួង ឆាយ ប្រព្រឹត្តិ​មិន​ល្អ​លើ​រូបនាង និង​គ្រួសារ អម​ដោយ​សំណេរ​យ៉ាងវែងអន្លាយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សំណេរ​យ៉ាង​វែង​អន្លាយ​ពី​លើ​វីដេអូ​នោះ អ្នកនាង ដេត ម៉ាលីណា បាន​រៀបរាប់​ដូច្នេះ​ថា «ជួប​គ្នា​នា​យប់​នេះ ​ក្នុង​ការ​ឡាយ​ផ្ទាល់ និង​មើល​វីដេអូ​សកម្មភាព របស់​ឪពុក យាយ និង​ពូ ដែល​តែងតែ​និយាយ​ថា ​នឹក​កូនៗ ចៅៗ​នឹង​ក្មួយ​ណាស់ ប៉ុន្តែ​​ទង្វើ​ពេល​មក​ជួប​បែរជា​មក​និយាយ​តែ​រឿង​ចង់បាន​ស្រា តុ ផ្ទះ​និង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៅវិញ នេះ​ឬ​ការ​ស្រឡាញ់​ និង​នឹក​កូន​ៗ​ចៅ​ៗ ឬក៏​ស្រឡាញ់​ទ្រព្យ​ជាង​កូនចៅ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ពូ​មីង ជួយ​មើល​ថា ​ពេល​ក្នុង​ឡាយ​របស់​គាត់​និយាយ​មុន ​គឺ​បានតែ​ការ​ពូកែ​សំដែង​ចូល​តួ​កុហក​អោយ​គេ​ថា ​ល្អ​ តែ​ការ​និយាយ​​ទង្វើ​វិញ​គ្មាន​និង​សកម្មភាព​ជាក់ស្ដែង​តើ​ដូច​អ្វី​គាត់​និយាយ​ឬ​អត់​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សុំទោស​ទុកជាមុន ចំពោះ​រឿង​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​ ដែលមាន​រឿងរ៉ាវ​មិនចេះចប់​ដ​ដែលៗ ដូច​គេ​និយាយថា​ដូច​រឿង​ភាគ​ឥណ្ឌា​ចឹ​ង ហើយ​កន្លងមក​ការ​ផុស​ឡាយ​របស់​នាង​ខ្ញុំ​បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​ការ​ឡាយ​តបត​នៅ​តាម​បណ្ដាញ​សង្គម​FB ទៀត​ទោះ​ មានការ​លាប​ពណ៌​ឬ​ការចោទប្រកាន់​លើ​រូប​នាង​ខ្ញុំ​ក៏ដោយ គឺ​ខ្ញុំ​មិន​ខ្វល់​លើ​អ្នក​ដែល​ជឿ​ការ​លាប​ពណ៌​លើ​​រូបនាង​ខ្ញុំ នឹង​ក្រុម​គ្រួសារ​ខ្ញុំ ព្រោះ​ខ្ញុំ​ជឿ​ទៅ​​លើ​ផ្លូវច្បាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ដូចជា​អស់​ជំនឿ​ទៅ​លើ​ផ្លូវច្បាប់​ហើយ ព្រោះ​ក្រុមគ្រួសារ​របស់គាត់​ហាក់ដូចជា​មិន​ខ្លា​ច​លើ​ផ្លូវច្បាប់​ទាល់តែសោះ មិនដឹងថា​គាត់​អាងទឹក​លុយ ឬ​ខ្នង​អំណាច​អ្វីមួយ​នៅ​ពីក្រោយ​នោះទេ ​ទើប​គាត់​ហ៊ានធ្វើទង្វើ​​​បែបនេះ​ដ​ដែលៗ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីព្រោះ​នាង​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង​រួច​​ហើយ​ទៅ​លើការ​ប្រើ​​អំពើ​ហិ,ង្សា និង​មានការ​គំរាមកំហែង​​លើ​រូបនាង​ខ្ញុំ​ និង​ក្រុមគ្រួសារ ​ប៉ុន្តែ​ច្បាប់​នៅតែ​មិន​អាច​ធ្វើ​អ្វី​បាន។ តើ​ច្បាប់​ស្រុក​ខ្មែរ​អាចជួយ​រក​យុត្តិធម៌​សម្រាប់​នាង​ខ្ញុំ​ និង​កូន​អោយ​រស់នៅ​ដោយ​គ្មាន​ការ​រង​សំពាធ និង​ភាព​ភ័យខ្លាច​ដោយ​មិន​មាន​ការ​ដណ្ដើម​យក​កូន​ពី​ម្ដាយ​ទាំង​ដែល​លែងលះ​គ្នា​ហើយ​បាន​ដែរ​រឺទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ ដែល​ខ្ញុំ​អាច​ក្រោក​ឡើង​ឈរ​បាន​រាល់ថ្ងៃ​គឺ​ដើម្បី​តែ​កូន ប៉ុន្តែ​គាត់​មិន​ខ្លាច​ច្បាប់​នៅតែ​ធ្វើ​រឿង​ដដែលៗ​ ទើប​ច្បាប់​នៅតែ​មិន​អាច​ធ្វើ​​អ្វី​គាត់​បាន​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​គិត​​មើល​ទៅ​បើ​គាត់​ស្រឡាញ់​កូន ស្រឡាញ់​គ្រួសារ​ដូចដែល​គាត់​បាន​ឡាយ​និយាយ​មែន ​តើ​សម​ទេ​ដែល​គាត់​មក​ស្រែក​ឡូឡា ច្រឡោត ជេរ​ប្រមា,ថ​នៅមុខ​កូនៗ និង​ចៅៗ​បែបនេះ​តើសម​ទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​គួរ​អោយ​នាង​ខ្ញុំ​ធ្វើ​ដូចម្ដេច​ទៀត ពាក្យបណ្ដឹង​ក៏​ប្ដឹង​រួច​ហើយ សាលក្រម​លែងលះ​ក៏​បែងចែក​រួច​ហើយ​ ឥលូវ​គាត់​បែរជា​កំពុង​ប្ដឹង​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ពី​នាង​ខ្ញុំ​ទៀត​? នាង​ខ្ញុំ​មានតែ​​លើក​ម្រាមដៃ​ដប់ សូម​អោយ​អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង​ដែល​ពាក់​ព័ន្ធ​សូម​ជួយ​មើល​ និង​រក​យុត្តិធម៌​ដល់​រូប​នាង​ខ្ញុំ​ផង នាង​ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅពី​ភាព​ស្ងប់​សុខ​របស់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​នឹង​កូន​ៗ​នោះ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​អ្នកនាង ដេត ម៉ាលីណា ទម្លាយ​វីដេអូ និង​សារ​រៀបរាប់​ខាង​លើ​រួច​មក នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ​លោក ​ឌួង ឆាយ ​បាន​បង្ហោះ​សារ​លើក​ជា​សំណួរ​ថា «ខ្ញុំ​មានតែ១សំនួរ​ទេ​? តើ​នាង និង​បងប្រុស​នាង ទាំង២នាក់​ហ៊ាន​ឡាយ​អុជ​ធូប​ដើម្បី​ធ្វើ​សបថ​ស្បថ​ចំពោះ​មុខ​មហាជន​ទេ ​ដែល​បាន​សន្យា​លុប​វីដេអូ​ភ្លាមៗ ហើយ​មិន​យក​រឿងរ៉ាវ​មុន​ពេល​លែងលះ​មក​បរិហារកេរ្តិ៍ និង​ប្ដឹង​ផ្ដល់​គ្នា​ទៅ​ថ្ងៃក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ភាគី​ខាង​នាង​បំពាន ​នឹង​ប្រគល់​មុខ​ជំនួញ​បូករួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងអស់ និង​អំណាច​មេបា​កូន​ទាំង៣ មក​អោយ​ខ្ញុំ​វិញ​នៅ​ចំពោះ​មុខ​គ្រួសារ​ទាំងសងខាង​, មេធាវី​ទាំងសងខាង​, ក្រឡាបញ្ជី និង​ចំពោះ​មុខ​ចៅក្រម​ដែរ​ឬទេ​? បើ​នាង​មិន​ហ៊ាន​ស្បថ ​ស្មើនឹង​នាង​ទទួលស្គាល់​ការពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើជា​ការពិត​បាន​ន័យ​ថា​ នាង​កំពុង​ប្រើ​ល្បិច​កិច្ចកល​លេប​យក​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ រួច​ចង់​ស,ម្លាប់​ខ្ញុំ​ទាំង​រស់​ទៀត​។ ចឹ​ង​បើ​នាង​បំពាន​គួរ​ចេះ​ខ្មាស​គេ​ផង​កុំ​មុខ​ក្រាស់​ពេក​។ ពី​ដំបូង​មិន​ទទួល​ស្គាល់ថា​ដី​ម្ដាយ​ខ្ញុំ​អោយ​ទេ ឥលូវ​ឡាយ​និយាយ​ទទួលស្គាល់​ដោយ​ខ្លួនឯង​ថា ​ពិតជា​ដី​ម្ដាយ​ខ្ញុំ​អោយ​មែន​។ សូម​ពូ​មីង​បងប្អូន​ពិចារណា​តាម​ការគួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹម​សម្បត្តិ​ប៉ុណ្ណឹង​មិន​ច្រើន​ទេ​សម្រាប់​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ធ្វើជា​មនុស្ស​ត្រូវ​រៀន​ចេះ​ទទួលស្គាល់​កំហុស និង​ទទួលស្គាល់​ការពិត ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​ទេ​។ មនុស្ស​ដែល​អាត្មានិយម គ្មាន​គុណ​ធម៌ សច្ចធម៌ កតញ្ញូ​ធម៌ ព្រហ្ម​វិហារ​ធម៌ និង​មេត្តា​ធម៌​មិន​យូរ​ទេ​គង់​វិនាស​ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​ដោយ​ឯងៗ​ដូចជា​បើកឡាន​បុក​ទ្រូងផ្លូវ​ដោយ​ឯងៗ​ស្ដែង​ៗ​ពិតៗ​ចឹ​ង​ណា»៕

Related posts