ទ្រាំ​លែង​បាន! ក្រោយ​គ្រួសារ​លោក ឌួង ឆាយ ចង់​យក​ទ្រព្យ​វិញ, អ្នក​នាង ដេត ម៉ាលីណា លើក​ឡើង​ថា ហួសហេតុ ខ្ញុំ​ត្រូវតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្លោះរវាងគ្រួសារគ្រួសារលោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ចាប់ផ្ដើមផ្ទុះកក្រើកឡើងវិញ ក្រោយពីពួកគេ បង្ហោះសារឆ្លើយឆ្លងគ្នាទៅមកៗ ដើម្បីរកយុត្តិធម៌រៀងៗខ្លួននោះ ហើយពេលនេះ កាន់តែក្ដៅគគុកជាងពេលមុនៗទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានទម្លាយវីដេអូ ពីសកម្មភាពលោក ឌួង ឆាយ បានធ្វើអំពើមិនគម្បីលើរូបនាង និងគ្រួសារ ព្រមទាំងលើកដៃសំពេះសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងពាក់ព័ន្ធជួយរកយត្តិធម៌ផងដែរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារ និងវីដេអូ បង្ហាញពីអតីតម្ដាយក្មេកខ្លួនចង់យកទ្រព្យសម្បត្តិ របស់នាងទៅវិញ ហើយបានហៅសកម្មភាពនេះថា ហួសហេតុ និង​ជាគ្រួសារកំពូលចម្លែកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង ដេត ម៉ាលីណា បាន​លើក​ឡើង​ដូច្នេះ​ថា «រឿង​ផ្ទះ​ទុក​អោយ​កូន​នាង​ខ្ញុំ​ទាំង​បី​សូម​ឈប់​យល់​ច្រឡំ​ ផ្ទះ​ញើស​ឈាម​ខ្ញុំ​ពីរ​នាក់​អតីត​ស្វាមី​ជា​អ្នក​ធ្វើ​ ហើយ​ក៏​គាត់​បាន​សារភាព​​ហើយ​​ម៉េច​បាន​បន្ត​ថា ​ខ្ញុំ​ចង់បាន​ទ្រព្យ​គេ សូម​មេត្តា​យល់ បើ​ទ្រព្យ​ម៉ែ​គាត់​អោយ​ខ្ញុំ​ និង​អតីត​ស្វាមី​ផ្ទះ​មួយ​ល្វែង​600000$​អោយ​ខ្ញុំ​មុន​លែង​លះ ក៏​ខ្ញុំ​មិន​ថោ,ក​យក​ផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​គាត់​លក់​ផ្ទះ​នឹង​អោយគេ ​ក៏បាន​អោយ​នាង​ខ្ញុំ​ផ្ដិតមេដៃ​អោយ​ប្រហែល​2​ខែ​មុន ​ខ្ញុំ​មិន​ថោ,ក​មួយ​ទ្រព្យ​អ្នក​ទេ ព្រោះ​គ្រួសារ​នេះ ​កំពូល​ចម្លែក​ម៉​ង​គ្មាន​អ្នកណា​អោយ​កូន​ ឬ​អោយគេ​​ហើយ​មក​យក​វិញ​ទេ​មិនដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹ​ង​ស្រីៗ​ ពេល​លែង​លះ ​ត្រូវប្រគល់​របស់​អោយ​ខាង​ប្រុស ឬម្តាយ គាត់​វិញ​ចឹ​ង​មិនបាច់​អោយ​នាំ​ថោ,ក ក៏​មិន​ចង់បាន​ ដែល​គ្រួសារ​ចម្លែក អោយ​​ហើយ​យក​វិញ សំខាន់​ចង់​យក​ទាំងញើស​ឈាម​ខ្ញុំ​ខំ​សង់ផ្ទះ​គេ​ទុក​អោយ​កូន​ទាំងបី​ទៀត សូម​អត់​យល់​និយាយ​ទៅ​ចម្លែក​គ្រាន់តែ​ពួកគាត់​ពូកែ​និយាយ​មិន​ពិត​និង​ទង្វើ​សូន្យ​ខុសពី​ការនិយាយ​ថា​ កូន​មិនដែល​វៃ​ខ្ញុំ​ទេ​ខ្ញុំ​ល្បិច ចង់បាន​ទ្រព្យ​គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាស​សូម​​មើល​កូនប្រុស​មីង​ច​រិ​ត​ម៉េច​មិន​ត្រឹម​វៃ​ខ្ញុំ​13​ឆ្នាំ​មុខ​កូន​ខ្ញុំ​ចង់​100​ដង ​ហើយ​វៃ​ម្តាយ​នាង​ខ្ញុំ និង បងប្រុស​ខ្ញុំ ទៀត មិនដែល​ចេះ​ជួយមើល​កូន គិតតែដើរ​លេង​ផឹ,ក​ស៊ី​វៃ​គេឯង និង មាន​ស្រី ហិ,ង្សា​មុខ​កូន រហូត​កូនប្រុស​នាង​ខ្ញុំ​ឌូ​ប​អាយុ​បាន​1​ឆ្នាំ​កន្លះ ខ្ញុំ​ទ្រាំ​លែងបាន​ក៏​លែង​លះ​គ្នា​គ្មាន​បាន​ទ្រព្យ​អី​សោះ កូន​ក៏​ចិញ្ចឹម​ខ្លួនឯង ការ​ហើយ​គ្មាន​ផ្ទះ​នៅ​ខ្លួនឯង​ផ្ទាល់​ពី​នាក់​ប្ដី​ប្រពន្ធ​ផង មក​នៅផ្ទះ​ម៉ាក់​ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះ​មាន​បី​កន្លែង​ជិត​10​ឆ្នាំ​ បើ​ដូច​គេ​គិត​ខ្ញុំ​ស្រលាញ់​គាត់​ទ្រាំ​អោយ​គាត់​វៃ​13​ឆ្នាំ ព្រោះ​អតីត​ស្វាមី​អ្នកមាន ការ​ហើយ​រក​ផ្ទះល្វែង​មួយ​នៅ​គ្មាន ចឹ​ង​សូម​យល់​ផង ចាស​ចឹ​ង​ខ្ញុំ​សង្ឃឹម​មុន​ជេរ ឬថា​អោយ​ខ្ញុំ​សូម​អាន​​ហើយ​ពិចារណា​តាម​ការ​គិត​ថា​ ម៉េច 13.11.2021​ឪពុក យាយ និង​ពូ ដែល​តែងតែ​និយាយថា​ នឹក​កូនៗ ចៅៗ​និង​ក្មួយ​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ទង្វើ​ពេល​មក​ជួប​បែរជា​មក​និយាយ​តែ​រឿង​ចង់បាន​ស្រា តុ ផ្ទះ​ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៅវិញ នេះ​ឬ​ការ​ស្រឡាញ់​ និង​នឹក​កូនៗ​ចៅៗ ឬក៏​ស្រឡាញ់​ទ្រព្យ​ជាង​កូនចៅ​? និយាយ​ទៅ​ពួកគាត់​ចង់បាន​ទ្រព្យ និង​កូន​ខ្ញុំ​ទាំងបី ទៀត​អោយ​ខ្ញុំ​ចេញ​ខ្លួន​ទទេ​ មីង​ក៏​មាន​កូនស្រី ​ដែល​​បើ​​មីង​ និង​កូន​មីង​ជួប​រឿង​ដូច​ខ្ញុំ​ដូច​មីង​កំពុង​ធ្វើ​ដាក់​ខ្ញុំ​មាន​អារម្មណ៍​ម៉េច ចង់​បំបែក​កូន​ខ្ញុំ​ពី​ខ្ញុំ​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថា​អតីត​ស្វាមី​ខ្ញុំប្រុស​ធ្វើថោ,ក​ចឹ​ង​ដាក់​ខ្ញុំ ព្រោះ​មិន​យល់​អារម្មណ៍​ស្រីៗ​ដូចគ្នា ចុះ​មីង​វិញ ម៉េច​បានធ្វើ​​បាប​ខ្ញុំ​បន់​អោយ​ខ្ញុំ​ស្លា,ប់​ទៀត ចុះ​កូន​ខ្ញុំ​បាន​ណា​​មើល ហួសហេតុ​ខ្ញុំ​ត្រូវតែ​រឹងមាំ​ទោះ​គ្រួសារ​ខ្ញុំ មិន​មាន​លុយ​រយ​លាន​ និង​មានអំណាច​ខ្សែ​ដូច​គ្រួសារ​អ្នក តែ​ខ្ញុំ​ជឿ​លើ​ការពិត​​បើ​មិន​ខុស​ធ្វើ​អ្វី​ល្អ​មិន​ធ្វើខុសច្បាប់ នាង​ខ្ញុំ​ជឿជាក់​​លើ​ច្បាប់​ស្រុក​ខ្មែរ​មាន»៕​ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts