មិន​នឹក​ស្មាន! តន់ ចន្ទសីម៉ា បង្ហោះ​រូប​កាលពី​អាយុ​៥ឆ្នាំ ហើយ​ទម្លាយ​រឿង​មួយ​នេះ ធ្វើឲ្យ​គ្រប់គ្នា​លាន់មាត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ បានដឹង​រួចមកហើយ​ថា តារាចម្រៀង តន់ ចន្ទ​សី​ម៉ា បច្ចុប្បន្ន​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម​Galaxy Navatra ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយ​ជា​អតីត​បេក្ខនារី ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សី​ម៉ា​មាន​បងប្អូន​៤​នាក់ សុទ្ធតែ​ស្រី​ទាំងអស់ ហើយ​នាង​ជា​កូន​ទី​៣​ក្នុង​គ្រួសារ​។ សី​ម៉ា មាន​និស្ស័យ​លើ​សិល្បៈ​តន្ត្រី​តាំងពី​នាង​ទើប​មាន​អាយុ ៥​ឆ្នាំ​ម្ល៉េះ​។ ដោយសារ​និស្ស័យ​សិល្បៈ​ដុះដាល​ក្នុង​ចិត្ត​តាំងពី​នាយ​បែបនេះ ផ្សំ​នឹង​ការសិក្សា​បញ្ចប់​ថ្នាក់​ទី​១២​ផង សី​ម៉ា ក៏បាន​សម្រេចចិត្ត​ចាកចោល​ភូមិ​ស្រុក​ឡើង​មក​បន្ត​ការសិក្សា នៅ​ភ្នំពេញ​នា​ដើមឆ្នាំ ២០១៧ ក្នុង​ដែល​ពេលនោះ នាង​ទើប​មាន​អាយុ ១៧​ឆ្នាំ​ប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សី​ម៉ា បាន​បង្ហោះ​រូបថត​កាលពី​រូប​នាង​អាយុ​បាន​៥​ឆ្នាំ ភ្ជាប់​ជាមួយ​សារ​រៀបរាប់​ដូច្នេះ​ថា «​កាល​អាយុ​៥​ឆ្នាំ​ខ្ញុំ​ទៅ​សាលា​ជាមួយ​បងស្រី​ ខ្ញុំ​យំ​ចង់​ចូលរៀន កាលនោះ​សាលា​មិនទាន់​ទទួល​ទេ​ព្រោះ​មិន​គ្រប់​អាយុ ទទួល​ត្រឹម​អាយុ​៦​ឆ្នាំ តែ​នៅ​ពេល​ដែល​ខ្ញុំ​យំ​ពេក​អ្នកគ្រូ​សួ​ថា​ ចង់​រៀន​នឹង​ចេះ​អី​ខ្លះ​? ហើយ​ខ្ញុំ​ក៏​ឆ្លើយថា​ ចេះ​ច្រៀង ​ អ្នកគ្រូ​ក៏​អោយ​ច្រៀង​. ហើយ​អ្នកគ្រូ​ឃើញ​ច្រៀង​បាន​ល្អ​រួម​និង​ភាពក្លាហាន​ក៏​សម្រេចចិត្ត​ទទួល​? សូម​សួរ​បងប្អូន​ទាំងអស់គ្នា​វិញ​ចូលរៀន​នៅ​អាយុ​ប៉ុន្មាន​ដែរ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង បាន​លាន់មាត់​សរសើរ​ថា «​សំខាន់​ស្អាត​ខ្លាំង​ណាស់​, មាន​ដុង​សិល្បៈ​តាំងពីក្មេង​, ដុង​សិល្បៈ​បង​ល្អ​ណាស់ ​បើ​បង​បាន​ហ្វឹកហាត់​នៅ​សាលា​វិចិត្រ​សិល្បៈ​ផ្នែក​ចម្រៀង​និង​ដូរ​តន្ត្រី​ទៀត​រឹត​តែ​ល្អ​។​, មាន​ដុង​តាំងពី​នៅ​ក្មេង គួរ​អោយ​ស្រលាញ់​ណា​ស់, អាយ​ដល​ពូកែ​ច្រៀង​តាំងពី​ក្មេង​, ស្អាត​ណាស់​ប្អូនស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នេះ ក៏​មាន​មតិ​ជាច្រើន​ទៀត បាន​លើក​ឡើង​ពី​អាយុ​របស់​ខ្លួន​ពេល​ចូលរួម​ដំបូង តាម​ការ​ចោទសួរ​របស់​សី​ម៉ា ខណៈ​មតិ​មួយ​ចំនួន​ទៀត​លើក​ចម្ងល់​ថា សី​ម៉ា ច្រៀង​បទ​អ្វី​នៅ​ពេលនោះ​? ជា​ចម្លើយ តារា​ចម្រៀង​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​Galaxy Navatra​រូបនេះ បាន​បញ្ជាក់​ថា «​បទ​ស្អាត​ជានិច្ច​»៕​

Related posts