អៀន​ ចេន​ឡា រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ក្រោយ​ពី​សម្ដេច​តេជោ ឧបត្ថម្ភ​ថវិកា ដើម្បី​ព្យាបាល​ជំងឺ​រហូត​ដល់​ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅចាំ​បាន​ថា កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ​២០២១ តារា​កំប្លែង​​​​​ ​លោក អៀង​ ចេន​ឡា បាន​បញ្ចេញ​រូបភាព​ភ្ជាប់​នឹង​ស្នាម​​​មុខ​កាំបិត និង​ទឹក​ជិត​កន្លះ​ដប​ ហើយ​បញ្ជាក់​ថា ​ជា​ទឹក​ដែល​គ្រូពេទ្យ​បាន​បូម​ចេញពី​សួត​របស់​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ បាន​ធ្វើឲ្យ​មហាជន ពិសេស អ្នក​គាំទ្ររបស់​លោក មាន​ការ​ចាប់អារម្មណ៍​ម្ដងរួចមហើយ តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​​ ស្រាប់តែ​ឃើញ​រូប​លោក ហាក់​ប្រែក្លាយ​ជា​ស្គមស្គាំង ស្បែក​គ្របដណ្ដប់ឆ្អឹង មើល​ទៅ​ពិតជាគួរឲ្យអាណិតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​រឿង​នេះ ត្រូវ​បាន​អ្នក​លេង​បណ្ដាញសង្គម​ទីកតុក​យក​ទៅ​បង្ហោះ​ បង្ហាញ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ភាពស្គម​របស់​លោក ហើយ​ក៏​មាន​សារព័ត៌មាន​មួយ​ចំនួន​​ ​ ចុះ​ផ្សាយ​ជុំវិញ​ការ​ស្រក​សាច់​គួរ​ឲ្យកត់សម្គាល់របស់​តារាកំប្លែងរូបនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ ​លោក អ៊ឹម ជីវ៉ា​ បាន​​ពាំនាំ​អំណោយ​យក​ទៅ​ជូន ​លោក អៀង ចេនឡា ដែល​ធ្លាក់​ខ្លួនឈឺអស់រយៈពេលជាច្រើនខែនេះ ហើយក្នុងនោះ លោកអៀង ចាន់ឡា បាន​សម្ដែងការអន់ចិត្តទៀតផង នៅ​ពេលដែលខ្លួនឈឺជិតស្លាប់ គ្មាន​អ្នក​ណា​មក​អើពើជាមួយ​លោក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ជាច្រើន​សន្លឹក​​ កាលពី​ព្រឹក​ថ្ងៃទី៦ ខែ​វិច្ឆិកា លោកអ៊ឹម ជីវ៉ា បានរៀបរាប់​ថា «ពុទ្ធោ​អើយ អាណិត​ណាស់ បែក​គ្នា​ប៉ុន្មាន​ថ្ងៃ​សោះ​មើល​សឹងតែ​មិន​ស្គាល់​! ថ្ងៃនេះ​ខ្ញុំបាទ អ៊ឹម ជីវ៉ា យក​អំណោយ​មក​ជូន​ដល់​តារា​សម្តែង លោក អៀង ចេនឡា ដែល​មាន​ជំងឺ​ទឹក​ដក់​ក្នុង​សួត អំណោយ​នេះ​ ដែល​ជា​ការឧបត្ថម្ភ​ដោយ​លោកជំទាវ ឆេង ស្រី នាង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ចុះ​សួ​សុខទុក្ខ​នេះ​ លោក អៀង ចេនឡា បាន​និយាយ​ថា លោក​ឈឺ​យូរ​ហើយ​ តែ​មិនដឹងថា​ទឹក​ដក់​ក្នុង​សួត​ទេ តែ​ដល់ពេល​ទៅ​ពិនិត្យ​គឺ​ឃើញតែ​ម្តង គ្រាន់តែ​ជំងឺ​សួត​នេះ​ ធ្វើ​ទុក្ខ​តែ​១​អាទិត្យ​ស្រាប់តែ​ស្រក​ទម្ងន់​អស់​១៣​គីឡូ លោក​មានការ​បារ​ម្ភ​ណាស់ ហើយ​លោក​ក៏បាន​ទៅ​ព្យាបាល​នៅ​ពេទ្យ​សួត​គឺ​ពេទ្យ​របេង តែ​ពេល​​​នេះ​លោក​បាន​ធូរ​ខ្លះៗ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អៀង ចេនឡា​ បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា លោក​ពិតជា​មានការ​អន់ចិត្ត​ណាស់​ដែល លោក​គឺជា​សិល្បករ​១​រូប​ដែរ តែ​ពេល​ឈឺ​ជិត​ស្លាប់​គ្មាន​អ្នកណា​អើពើ​ឡើយ ​គឺ​លោក​បាន​សួរ​ថា តើ​រាល់ថ្ងៃ​លោក​ជា​អ្នក​សិល្បៈ​ឬ​មិនមែន​សិល្បៈ​?? ឬ​លោក​មិន​ល្បី​ដូច​គេ​?? ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចេនឡា​បន្ត​ថា ​ខ្ញុំ​និយាយ​នេះ​គឺ ខ្ញុំ​មិនមែន​ចង់បាន​អំណោយ​ឡើយ គឺ​គ្រាន់តែ​សុំ​អោយ​មានការ​សួរ​សុខ​​ទុក្ខ​ និង​លើកទឹកចិត្ត​បន្តិច ​ក៏​លោក​អស់ចិត្ត​ដែរ។ អំពើ​ល្អ​មិន​សាបសូន្យ ជូនដំណឹង​ដោយ លោក អ៊ឹម ជីវ៉ា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អៀន​ចេន​ឡា បានបង្ហាញអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីឲ្យតារាកំប្លែងរូបនេះយកទៅព្យាបាលជំងឺទឹកដក់ក្នុងសួត៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts