ខួប​អាពាហ៍ពិពាហ៍​, ភរិយា ​តារា​សម្ដែង ជា​ សំណាង​ ពោល​ពាក្យ​បែប​នេះ​ទៅ​កាន់​ស្វាមី ​ខណៈ​អ្នក​មាន​គុណ​ពួកគេ ​លើក​ឡើង​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ដែល​និយម​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ ប្រាកដជា ស្គាល់​ហើយ​នូវ តារា​សម្តែង​ចាស់វស្សា​​ លោក ជា សំណាង តាមរយៈ​ការ​សម្តែង​ក្នុង​វិស័យ​សិល្បៈ មិន​ថា MV ឬ ខ្សែភាពយន្ត​ជាច្រើន នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា សំណាង បាន​រៀបការ​ជាមួយ​តារា​ម៉ូ​ដែល​ម៉ូ ម៉ូ មានឈ្មោះ​ពិត ” ទេព ពិសិដ្ឋ​រាសី ” កាលពី​ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩​នៅឯ​ស្រុក ឈូក ខេត្តកំពត ដោយពេល​នោះ ពិធីមង្គលការ​របស់​ពួកគេ​ទទួលភ្ញៀវ​ត្រឹមតែ​៤០ តុ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​រួច កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ លោក​ជា​សំណាង បង្ហោះ​រូបថត​កូន​របស់ខ្លួន ជាមួយនឹង​ការសរសេរ​ជា​ភាសា​អង់គ្លេស ដែលមាន​ន័យ​ជា ភាសា​ខ្មែរ​ថា «​ស្វាគមន៍​កូនប្រុស​ជាទី​ស្រឡាញ់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់ពួកគេ​នោះ ​ភរិយា​តារា​សម្ដែង​ជើងចាស់​រូប​នេះ បានបង្ហោះរូបថត២សន្លឹកដ៏មានអត្ថន័យ អមដោយសាររៀបរាប់ថា «Happy our anniversary Chea Samnang​ Love you

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Alway stay with you forever ​ អរគុណបងសម្រាប់ការមើលថែអូន និងកូន ហើយតែងតែផ្ដល់កម្លាំងចិត្តនិងនៅពីក្រោយគាំទ្រអូន បងជាអ្វីគ្រប់យ៉ាងសម្រាប់អូននិងកូន សូមអោយបងមានសុខភាពល្អ ជោគជ័យគ្រប់ការងារភារកិច្ច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ ក៏ដូចអ្នកមានគុណ បានបង្ហាញអារម្មណ៍រំភើប និងជូនពរថា «ម៉ាក់ជូនពរកូនមានសុខភាពល្អព្រមទាំងមានសុភមង្គលពេញមួយជីវិត, រំភើបជំនួសណាស់អូន​, ជូនពរកូនទាំង២ស្រឡាញ់និងមើលថែគ្នាដល់ចាស់រៀងៗខ្លួន និង ប្រកបដោយសុភមង្គល ពេញមួយជីវិត ។, សូមអោយគ្រួសារបងណាង និងសោ មានសុភមង្គលអស់១មួយជីវិត»៕​

Related posts