ញាក់​សាច់​! ក្រោយ​ទិញ​មាស ​នៅ​ហាង​ទ្រី ដា​ណា , ម៉ាក់​ល័​ក្ខ ទទួល​បាន​ឱកាស​ការងារ​មួយទៀត ជាមួយ​នឹង​លុយ​ទាំង​បាច់​ៗ​រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាតា​រា​ទីក​តុ​ក​ក៏​ពិតមែន តែមួយ​រយៈ​ចុង​ក្រោយនេះ ម៉ាក់ ល័​ក្ខ ពិតជា​ធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ក្រោយពី​រូបនាង ទទួលបាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់ ជាមួយ​នឹង​តម្លៃ​ខ្លួន​ថ្លៃ​​ សឹង​មិនគួរ​ឲ្យ​ជឿ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ តារា​ទីក​តុ​ក​ដ៏​ល្បីឈ្មោះ ម៉ាក់​ល័​ក្ខ បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ក្នុងតម្លៃ​ខ្លួន​ដ៏​ខ្ពស់​រហូតដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ទទួលបាន​លុយ​ហើយ​នោះ ម៉ាក់​ល័​ក្ខ បានបង្ហាញ​រថយន្ត​ដ៏​ថ្មី​សន្លាង​របស់ខ្លួន​ម៉ាក Lexus NX300​ក្នុងតម្លៃ​រហូតដល់​ជាង​៧​ម៉ឺន​ដុល្លារ​ឯណោះ (៧ ៥០០០)​។ ក្រោយមក នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ម៉ាក់​ល័​ក្ខ បង្ហោះ​រូបថត​១​សន្លឹក បង្ហាញ​ពី​ការ​ទៅ​ទិញ​គ្រឿងអលង្ការ​នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា អម​ដោយសារ​បញ្ជាក់ថា «​ថ្ងៃនេះ មក​យក​លាប ហេងៗ​ពី​បងស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ទាប់ពី​ទិញ​គ្រឿងអលង្ការ​ខាង​លើ​រួច​មក​ ​ស្រាប់តែ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ម៉ាក់​ល័​ក្ខ ទទួល ​បាន​ឱកាស​ការងារ​មួយទៀត​ជាមួយ​ក្រុមហ៊ុន​MEDIALOAD​ក្នុងតម្លៃ​ខ្លួន​រហូតដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ ក្នុង​កុងត្រា​រយៈពេល​១​ឆ្នាំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ចំនួន​២​សន្លឹក​ជាមួយ​នឹង​លុយ​ដុល្លារ​ទាំង​បាច់​ៗ​នោះ ម៉ាក់​ល័​ក្ខ បាន​បញ្ជាក់ថា «​កុងត្រា​កា​ងារ​ថ្មី​ជាមួយ​បងប្រុស ក្នុង​រយៈពេល​មួយ​ឆ្នាំ 120000$ តាំងពី​ទិញ​មាស ពី​បង​ដា​ណា​មក​ហេងៗ​កប់ ស៊ូៗ អរគុណ​ពុក​ម៉ែ​បងប្អូន ដែល​តែងតែ​លើកទឹកចិត្ត​ប្អូន​រហូតមក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

image-23376″ />

​តាមរយៈ​នេះ មានការ​លើកឡើងថា «​រក​ទៅ​ទិញ​មាស​សុទ្ធ​ពាក់​ដែរ​ហើយ​បង ហិ​ហិ​, អូន​ធ្វើបុណ្យ​ជាមួយ​ឪពុកម្ដាយ និង​ជួយ​ប្អូនៗ បុណ្យ តាម​ជួយ​អូន​អញ្ចឹង​ហើយ​មនុស្ស​យើង​ធ្វើ​អី​បាន​នឹង​ទេ​, ពូកែ​ណាស់​អាយ​ដល​សុំ​សរសើរ​ចេញពី​ចិត្ត​, មនុស្ស​ល្អ​ចឹ​ង​ហើយ​ទៅ​ណា​មក​ណា​មានតែ​គេ​ស្រលាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​ក៏មាន​ការលើក​ជា​ចម្ងល់​ថា «​ពាក្យ​ថា​ចុះ​កុងត្រា បានន័យ​ថា កុងត្រា​តែ​អោយ​ម្នាក់​នឹង​ទេ មិន​អាច​ទទួល ក្រុមហ៊ុន​ណា​ផ្សេង​បាន​​ឡើយ ទាល់តែ​អស់​កុងត្រា ថ្ងៃមុន​ ទើប​​ឃើញ​ចុះ​ជាមួយ​ទ្រី​ដា​ណា ថ្ងៃនេះ​.. អត់​យល់​»​។ ចំពោះ​ចម្ងល់​នេះ មិនទាន់​ឃើញ​ម៉ាក់​ល័​ក្ខ ឆ្លើយតប​នៅឡើយ​ទេ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts