មិន​គួរ​ឲ្យ​ជឿ! ឃើញ​មាន​កប់​ពពក​ តែ​ អ្នកស្រី​ទ្រី ដា​ណា ឲ្យ​លុយ​កូន​ទៅ​សាលា​១​ថ្ងៃ​ត្រឹមតែ​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន ​ឃើញ​អ្នកស្រី​ទ្រី ដា​ណា មាន​កប់​ពពក​ទំនងជា​គិត​ថា កូន​របស់​អ្នកស្រី ប្រហែល​ជាមាន​លុយ​កាន់​ចាយ​ពេញៗ​ដៃ​ហើយ​មើលទៅ តែ​ធាតុពិត​មិន​ដូចគ្នា​ទេ ហើយ​ដា​ណា​ភី​ន ក៏​ធ្លាប់​បានបញ្ជាក់​ចំពោះ​ការចាយវាយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដា​ណា​ភី​ន បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​មាន​លុយ​ទុក​ច្រើន​ដូច​គេ​នោះ​ទេ ហើយ​គេ​លក្ខណៈ​ធម្មតាៗ តែ​គេ​មាន​លុយ​ចាយ​ច្រើន ខ្លួន​មាន​លុយ​សន្សំ មានតែ​លុយ​ចាយ​ធម្មតា ៥​ពាន់ ៤​ពាន់​អញ្ចឹងទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រី​របស់​អ្នកស្រី​ទ្រី ដា​ណា រូបនេះ បាន​បញ្ជាក់​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ខ្លួន​នាង​ចេះ តស៊ូ ចាយ​លុយ​ចេះ​គិត​។ ចំពោះ​ពាក្យ​ ដែល​ដា​ណា​ភី​ន និយាយថា ខ្លួន​មាន​លុយ​ចាយ​ធម្មតា ៥​ពាន់ ៤​ពាន់​នោះ មតិ​ជាច្រើន​ស្មាន​តែ​៤ -៥​ពាន់​ដុល្លារ ពេលនេះ អ្នកស្រី​ទ្រី ដា​ណា បាន​បញ្ជាក់​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ​ អ្នក​ស្រី​ ទ្រី ដាណា បាន​បង្ហោះ​រូបថត​ផ្ដល់​កាដូ​ជូន​ដាណាភីន​ អម​ដោយ​សារ​រៀបរាប់​យ៉ាង​លម្អិត​ដូច្នេះ​ថា «កាដូ​តិចតួច​ជូន​កូនស្រី ជា​ការ​លើកទឹកចិត្ត​បាន​ជាប់​លេខ​១ ប្រចាំ​ឆមាស​ទី​១​ ពេលខ្លះ​អាណិត​គាត់ មិន​ចេះ​ទាមទារ​អ្វី​ទាំង​អស់ បើ​ឱ្យ​សប្បាយចិត្ត បើ​មិន​ឱ្យ​ក៏​មិន​មាត់​។ ខ្ញុំ​រវល់​រឿង​រកស៊ី មិនសូវ​បាន​សួរ​គាត់​រឿង​សិក្សា​ទេ មាន​យប់​មួយ​នោះ ខ្ញុំ​ឆាត​ទៅ​សួរ​គាត់​ថា​គេង​នៅ ឱ្យ​ជួយ​មើល​ប្អូន បង្រៀន​ប្អូន​ផង គាត់​ក៏​សួរ​វិញ ថា​ម៉ាក់​ចង់​មើល​លទ្ធផល​កូន​អត់​? ខ្ញុំ​ក៏​ភ្លេច​ថា មិនដែល​សួរនាំ​គាត់​ពី​រឿង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ផ្ញើ​មក​ឱ្យ​មើល ពិតជា​រំភើប​ណាស់ ជាប់​លេខ​១ ហើយ​មុនៗ​ក៏​ជាប់​លេខ​១ មាន​ប័ណ្ណសរសើរ​ច្រើន​ទៀត​។ តាមពិត​គាត់​ចង់​ឱ្យ​ខ្ញុំ​ដឹង ចង់​ឱ្យ​ខ្ញុំ​លើកទឹកចិត្ត ផ្ដល់​តម្លៃ​ការសិក្សា​របស់គាត់ តែ​ខ្ញុំ​រវល់​ពេក ចេះតែ​មិនបាន​សួរនាំ​គាត់​ គាត់​គ្មាន​របស់​ល្អ​ប្រើ​ទេ ទើប​នឹកឃើញ​ទិញ iPad មួយ​ជូន​គាត់ ទុក​គ្រាន់​ដាក់​ឯកសារ​មេរៀន ព្រោះ​គាត់​ចូលចិត្ត​ស្រាវជ្រាវ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​រវល់​យ៉ាងណា ក៏ត្រូវ​យកចិត្តទុកដាក់ ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​កូនៗ ជាពិសេស​ការសិក្សា​របស់​គា​ត់​។ ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​គាត់ កុំឱ្យ​គាត់​មាន​អារម្មណ៍​ឯក​កោ​។ កូនៗ​ប្រឹង​រៀន គាត់​ចង់​បង្ហាញ​ឪពុកម្ដាយ​គាត់​ថា​គាត់​រៀន​ពូកែ ចង់ឱ្យ​ឪពុកម្ដាយ​មាន​មោទនភាព​ចំពោះ​គាត់​​ មិនបាន​ជូន​អ្វី​គាត់ ត្រឹម​មើល​លទ្ធផល​គាត់ ហើយ​សរសើរ​ថា កូន​រៀន​ពូកែ​ណាស់ ក៏​ពួកគេ​សប្បាយចិត្ត​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ គិត​ទៅ​អាណិត​កូនស្រី តែ​ក៏​រំភើបចិត្ត​ដែរ​គាត់​រឹងមាំ រៀន​សូត្រ​ពូកែ ចេះ​ស្ដាប់បង្គាប់​។ ខ្ញុំ​ឱ្យ​គាត់​ទៅ​សាលា មួយថ្ងៃ​តែ ៥០០០​រៀល​ទេ ព្រោះ​ថ្លៃ​សាលា ថ្លៃ​ឡាន ថ្លៃ​សិក្សា គឺ​ខ្ញុំ​បង់​រួច​អស់ហើយ​។ តែ ៥០០០​រៀល​នោះ គាត់​អត់​ចាយ​ទេ គាត់​នៅ​សន្សំ​ទិញ​របស់​រៀន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ប្រហែលជា​មិន​ជឿ តែ​នេះ​ជា​ការ​ពិត ខ្ញុំ​គ្រាន់​ចង់ឱ្យ​គាត់​ចេះ​តស៊ូ ចេះ​រស់​ក្នុង​ជីវិត​សាមញ្ញ ចេះ​ផ្ដល់​តម្លៃ​ដល់​លុយ មិន​អាច​ចាយ​ផ្ដេសផ្ដាស​បានទេ​។ រាល់ថ្ងៃ គាត់​មិន​ខ្វល់​ថា​កូន​គេ​មានអី ប្រើ​របស់​អី គាត់​ដឹង​ត្រឹម​ទៅ​រៀន​ប៉ុណ្ណោះ ហើយក៏​មិនដែល​មាន​លុយ​ទិញ​របស់​ដោយ​ខ្លួនឯង​ដែរ​។ ខ្ញុំ​សាក​ទិញ​ឡាន​ថ្លៃ​ឱ្យ​គាត់ មើល​ទៅ​ក៏​គាត់​នៅ​ចរិត​ធម្មតា សាមញ្ញ​។ យូរៗ​ទៅ មាន​អារម្មណ៍​ថា​អាណិត​គាត់​វិញ»៕ សូមទស្សនាវីដេអូខាងក្រោម ៖

Related posts