នៅ​ចាំ​បានទេ?​ រឿង​«ប្រពន្ធខ្ញុំឆ្នាំខ្លា»តួឯក​ប្រុស​ឡុង វីរៈយុទ្ធហៅនាយ ភូ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​​​​​ ឥលូវ​​ឮ​ដំណឹង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ប្រុស​ដ៏​ល្បីល្បាញ​កាលពី​ជាង​១០​ឆ្នាំមុន លោក ឡុង វីរៈ​យុទ្ធ ហៅ​នាយ​ភូ បាន​បាត់​ដំណឹង​សូន្យឈឹង​ពី​ពិភព​សិល្បៈ មិន​ថា នៅលើ​កញ្ចក់​ទូរទស្សន៍ និង​តាម​បណ្ដាញ​សង្គម​ទេ ពោលគឺ​មិនដែល​មាន​អ្នក​បានឃើញ​វត្តមាន​របស់លោក​ឡើយ បើទោះបីជា​ប្រជាប្រិយភាព និង​ការគាំទ្រ​របស់លោក​នៅតែ​មាន​ក្ដី។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡុង វីរៈ​យុទ្ធ ហៅ នាយ​ភូ ជា​តារា​សម្ដែង​មួយរូប​ដែល​អាច​និយាយបានថា មាន​ទេពកោសល្យ​ខ្ពស់ សម្ដែង​បានល្អ​ក្នុងចំណោម​តារា​ប្រុស​ដទៃទៀត​រួម​ជំនាន់​ជាមួយ​លោក ដែលមាន​ដុង​ពី​ធម្មជាតិ មិន​ថា​ ការនិយាយ ការ​សើច ទម្រង់​មុខ ឬ​តួអង្គ​អ្នកមាន​អ្នកក្រ គឺ​លោក​រក្សា​ជំហរ​សម្ដែង​បាន​យ៉ាង​ល្អ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​រឿង​ដែល​លោក​បាន​សម្ដែង​ភាគច្រើន គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ពី​សំណាក់​អ្នកទស្សនា ជាពិសេស​គឺ​រឿង «​ប្រពន្ធ​ខ្ញុំ​ឆ្នាំ​ខ្លា​», «​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​» ដែល​ចាប់​ដៃគូរ​ដ៏​សាក​សមជា​មួយ​តួឯក​ស្រី សុខ សុ​ម៉ា​វ​ត្តី កាលពី​កំឡុង​ឆ្នាំ​២០១២ ក៏​ផ្ទុះ​កក្រើក​តាម​កញ្ចក់​ទូរទស្សន៍ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​មកដល់ពេលនេះ លោក ឡុង វីរៈ​យុទ្ធ បែរជា​បាត់​ដំណឹង​សូន្យឈឹង ធ្វើឱ្យ​មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ពិសេស​ទស្សនិកជន​ដែល​និយម​គាំទ្រ​លោក ជាច្រើន​ក៏មាន​ការងឿងឆ្ងល់​ជាខ្លាំង​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ទំព័រ​ហ្វេ​ស​ប៊ុ​ក គាំទ្រ​ខ្សែភាពយន្ដ​ខ្មែរ តារា​ខ្មែរ ក៏​លើកឡើង​យ៉ាង​ដូច្នេះ​ថា «​រហូតមកដល់​ពេលនេះ អេ​ត​មីន នៅតែ​ហ៊ាន​រក្សា​សំដី​ខ្លួនឯង​ថា​មិនទាន់មាន​តារា​សម្ដែង​ប្រុស​ខ្មែរ​ជំនាន់​ថ្មី​យើង​មួយណា​អាចធ្វើ​បានល្អ​ជាង​គាត់​នៅឡើយ​នោះទេ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង ភូ ម្នាក់នេះ សម្ដែង​បាន​យ៉ាង​ធម្មជាតិ​បំផុត មិន​ថា​ការនិយាយ​ការ​សើច ទម្រង់​មុខ ការដើរ​អង្គុយ តួអង្គ​អ្នកមាន​អ្នកក្រ​គឺ​គាត់​រក្សា​ជំហរ​សម្ដែង​បាន​យ៉ាង​ល្អ មើល​ហើយ​មិន​សាំ​ភ្នែក​នោះ​ឡើង​ចំនុច​ពិសេស​គឺ​អោយតែ​ចេញ​ឈុត​គាត់​ដឹង​តែ​ចង់​សើច​តែម្ដង ប៉ុន្ដែ​មកដល់ពេលនេះ​បាត់​មុខ​ឈឹង​តែម្ដង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​គេ​សង្ស័យថា​ជា​ភ​រិ​យ​របស់លោក ឡុង វីរៈ​យុទ្ធ បានបញ្ជាក់​តាម​ប្រអប់​ខ​មិន​ថា «​គាត់​រៀបកា​ហើយ ហើយ​គាត់​មករក​ស៊ី​វិញ​» ៕​ប្រភពពី​តារា​ញូ​ស៍​ ​

Related posts