ប្រសើរ​ណាស់! ក្រោយ​គុណ​ម្ចាស់ ហាក់ សៀងហៃ ​ប្រតិកម្ម ពេល​នេះ​ ក្រុមហ៊ុនCellcard បាន​កែ​តម្រូវ​ហើយ ព្រះអង្គ​រំភើប​ពេក​ក៏…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ដោយ​ឃើញ​ថា ក្រុមហ៊ុនCellcard បាន​សរសេរ​អក្សរ​ មិន​ត្រូវ​អក្ខរាវិរុទ្ធ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ធ្វើឲ្យ​ប៉ះពាល់​ដល់​អក្សរ​សាស្ត្រ​របស់ខ្មែរ​នោះ, ព្រះតេជព្រះគុណ​ ហាក់ សៀងហៃ ​ ​បាន​ចេញសារ​មួយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ដ៏ធំ​មួយ​នេះ​ ធ្វើការ​កែតម្រូវ​ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផេក «Buddhism for Education of Cambodia(BEC)», ព្រះ​ភិក្ខុ បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា និង ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បានបង្ហោះសារផ្ញើជូនក្រុមហ៊ុន Cellcard ដើម្បីជួយធ្វើការកែតម្រូវដូច្នេះថា «ផ្ញើជូន​ក្រុមហ៊ុន​សែ​ល​ខាត (CellCard ) សូមមេត្តា​កែតម្រូវ​សំណេរ​លើ​បដា​ឡើងវិញ ព្រោះ​ដាក់តាំង​ទីសាធារណៈ​២៤​ម៉ោង​លើ​២៤​ម៉ោង គឺ​ប៉ះពាល់​ដល់​អក្សរសាស្ត្រ​ខ្មែរ​យើង​សម្បើម​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃ​វ័យក្មេង ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ​ខ្មែរ រូបនេះ បានបន្ត ដោយពន្យល់ថា «-​ពាក្យ​ត្រូវ​គឺ​៖ “​សក្ដិសម “ មិនមែន “​សាក​សម​” -​ពាក្យ​សាក​៖ សាកសព សាកល្បង សាកមើល -​ពាក្យ​៖ សក្តិ ឬ ស័ក្តិ បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​អនុមតិ​ថា ពាក្យ​ណា​មាន​តម្រួត​ខាងចុង​មិនបាច់​ដាក់​សញ្ញា​សំយោគ​(​័​)​ទេ ឧទាហរណ៍​៖ ទូរ​សព្ទ លក្ខខណ្ឌ សត្វ យក្ស ជាដើម។ពេល​កែតម្រូវ​ហើយ សូម​ផ្ញើ​បដា​មក​អាត្មាភាព​ផង ដើម្បី​ផ្សាយ​ថា បានកែតម្រូវ​ហើយ ជា​គំរូ​ល្អ​តទៅ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជព្រះគុណ​ បន្ថែម​ទៀត​ថា «(​បញ្ជាក់​៖ ក្នុងករណី ក្រុមហ៊ុន​សែ​ល​ខាត សន្យា​នឹង​កែតម្រូវ​ឡើងវិញ អាត្មាភាព នឹង​លុប​សារ​ដែល​និយាយ​កែតម្រូវ​សែ​ល​ខាត តែ​សូម​រក្សាទុក​នូវ​ការបកស្រាយ​បំភ្លឺ​ពាក្យ “​សក្ដិសម មិនមែន សាក​សម​” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូម​សាធារណជន បាន​ជ្រាប និង​សូម​រក្សា​ការបញ្ចេញមតិ​ប្រកបដោយ​សីលធម៌ និង​មិន​ជាន់ពន្លិច កែតម្រូវ​ដោយ​មនោសញ្ចេតនា​អ្នក​ស្រឡាញ់​រក្សា​អក្សរសាស្ត្រ​ជាតិ​យើង )​។ សូម​អរ​ព្រះ​គុណ និង​អរគុណ ! ដោយ​ក្តី​រាប់អាន​ពី​អាត្មាភាព ហាក់ សៀង​ហៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ​ក្រោយ​ឃើញ​ក្រុមហ៊ុន​មាន​ការ​កែតម្រូវ​​នោះ​ ព្រះតេជព្រះគុណ បាន​បង្ហោះ​សារ​មួយទៀត ដោយ​សម្ដែង​ក្ដីរំភើប​ថា «​ពិតជា​រំភើប​ណាស់! មានតែ​ពាក្យ​ជូនពរ សូមឱ្យ​ថ្នាក់ដឹកនាំ និង​ក្រុមហ៊ុន​សែ​ល​កាត​ទាំងមូល​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​សូម​ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ការងារ​ជា​ភិយ្យោភាព​តទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍​នេះ ពិតជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន ស្ថាប័ន​នានា ឬ​បងប្អូន​យើង​ដែល​មានការ​ភ្លាំងភ្លាត់​ដោយ​អ​ចេតនា បាន​កែប្រែ​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ។ រួមគ្នា​ដើម្បី​វឌ្ឍនភាព​កម្ពុជា​ដ៏​ថ្លៃថ្លា​របស់​យើង! សាធុ សាធុ សាធុ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្តី​រាប់អាន​ពី​អាត្មាភាព ហាក់ សៀង​ហៃ ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ទី​១៨ វិច្ឆិកា ២០២១ វេលា​ម៉ោង ៦:២០​នាទី​ល្ងាច​»៕​​

Related posts