នោះ! អ្នកស្រី ទ្រី ដា​ណា ទម្លាយ​រូបថត​កាល​នៅ​Single ធ្វើ​ឲ្យ​ប្រុសៗ​មួយ​ចំនួន​ជ្រួ,លជ្រើ,ម ខណៈ​មួយ​ចំនួន​ទៀត អាណិត​ពូ​ម៉ៅ​ ពេក ​ក៏​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា អ្នកស្រី ទ្រី ដា​ណា ពេលនេះ បានក្លាយ​ទៅជា​អ្នក​ម្ដាយ​Single ក្រោយពី​ប្រកាស​ផ្ដាច់,ទំនាក់ទំនង​ជា​ប្ដី​ប្រពន្ធ​ជាមួយ​នឹង​ពូ​ម៉ៅ​នោះ ហើយ​អ្នកស្រី​ខ្លួនឯង ក៏បាន​បញ្ជាក់​រឿង​ឈប់​មេ,ម៉ាយ​ទៀត​ដែរ ដោយ​ប្រើ​ពាក្យ​Single​ជំនួស​វិញ​តាម​ការ​សំណូមពរ​ពី​អ្នកគាំទ្រ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បាន​បង្ហោះ​រូបថត ពេល​ខ្លួន​នៅ​Single ដ៏​ពិតប្រាកដ​វិញ​ម្ដង ឃើញ​ថា ពិតជា​ស្រស់​ស្អាត​ខ្លាំងណាស់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ឃើញ​ហើយ ទប់ចិត្ត​មិន​ជាប់​លាន់មាត់​សរសើរ​ព្រោងព្រាត​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក​នេះ អ្នកស្រី បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា «​ជំនាន់ Single សប្បាយ​ពិតៗ​! សល់​ត្រឹម​ការ​ចងចាំ និង​អនុស្សាវរីយ៍​ល្អៗ ពេលនោះ​គ្មាន​ទុក្ខ​កង្វល់ មិន​គិត​ច្រើន មិន​ខ្វាយខ្វល់ ពេល​មាន​ប,ញ្ហា​ដើរលេង មាន​អ្នក​ជុំវិញ​ផ្ដល់​កម្លាំងចិត្ត មាន​អារម្មណ៍​ថា​ស្រស់ស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​អាច​វិល​ទៅ​រក​អតីតកាល តែ​អតីតកាល​នឹង​ស្ថិត​នៅក្នុង​ការ​ចងចាំ​ដ៏​ល្អ​របស់​យើង ហើយ​យក​វា​មក​គិត យើង​ក៏​សប្បាយចិត្ត​។ ធ្វើជា​មនុស្ស​ល្អ នៅក្បែរ​មនុស្ស​ល្អៗ នោះ​យើង​នឹង​សល់​ការ​ចងចាំ​ល្អៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែបនេះ អ្នកគាំទ្រ បាន​លើក​ឡើង​ថា «​បើ​ជួប​ចែ​ពេលនោះ តាម​ញ៉ែ​ចែ​បះសក់​ហើយ​, ស្អាត​ពេក​ហើយ លោកជំទាវ​អើយ​!ខុស​ជំនាន់​បន្តិច ​បើ​ទាន់​អី​ដឹង​តែ​តាម​សុំ​លេខ​ទូរ​សព្ទ​ហើយ​. ពី​ខ្ញុំបាទ ដុក​ទ័​រ មេត្រី​, រាង​ស្វែល​ស្អាត​ហ្មង​ចែ​!, កាល​ជំនាន់​បងស្រី​នៅ​ស្ទា.វ​, ហេតុអ្វី​ខ្ញុំ​កើត​មិនទាន់​, ស្លៀក​ចឹ​ង​ស្អាត​ដូច​កុមារី​១៨​ឆ្នាំ​ចឹ​ង​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកគាំទ្រ មួយ​ចំនួន​ទៀត ឃើញ​រូបថត​នេះ​ហើយ អាណិត​ពូ​ម៉ៅ​ពេក​ ក៏បាន​ពោល​ពាក្យ​ថា «​តើ​ពូ​ម៉ៅ​ចុះ​ចេញទៅ​មានបាន​អ្វីខ្លះ​ដែរ​ឬទេ​ ចាកចោល​ឡាន​ទំនើប​ៗ​ មាស​ពេជ្រ​សន្ធឹកសន្ធាប់​រាប់​សិប​លាន​ដុល្លារ ​ឬ​រាប់​រយ​លាន​ដុល្លារ ខ្ញុំ​អាណិត​ពូ​ម៉ៅ​ណាស់​, ខ្ញុំ​ចង់​ឲ្យ​ចែ​នឹក​ដល់​កាល​នៅ​ជាមួយ​ពូ​ម៉ៅ​ខ្លះ​ផង​»៕

Related posts