មិន​ចាំ​យូរ! ក្រោយ​ការ​ចែករំលែក​រឿង​គូ​ជីវិត ក្លាយ​ជា​ប្រធានបទ​ក្ដៅ ស្រាប់តែ​ម៉ែ​រួយ លើក​ឡើង​ថា ជីវិត​រាល់​ថ្ងៃ​នេះ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ម៉ែ​រួយ ដែល​ជា​អ្នកលក់​តាម​អន​ឡាញ​ដ៏​ល្បី និង​ជា​អ្នក​បង្រៀន​ច្បាប់​ស្រូប​ទាញ​នោះ បាន​ដឹក​ដៃ​ស្វាមី រូបរាង​ខ្ពស់​សង្ហា ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយ​រៀបការ ស្រាប់តែ វីដេអូ​មួយ​របស់​ម៉ែ​រួយ និយាយ​ពី យុទ្ធសាស្ត្រ​ចងចិត្ត​ប្ដី ដោយ​ធ្វើជា​ស្ត្រី​ទន់ភ្លន់ ត្រូវ​បាន​គេ​ចែករំលែក​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ នៅពេល​គេ​សរសើរ​ថា ខ្លួន​ជា​ស្ត្រី​រឹងមាំ​នោះ ម៉ែ​រួយ បាន​លើក​ឡើង​ថា នៅមុខ​ប្ដី​ខ្លួន​មិន​រឹងមាំ​នោះ​ទេ ព្រោះ​បុរស​ចូលចិត្ត នារី ដែល​ទន់ខ្សោយ​, ធ្វើ​ខ្លាំង​មុខ​បុរស បុរស​អត់​មាន​មោទនភាព​ទេ​។ បើ​ចង់​ក្លាយ​ជា​ម្ចាស់​ស្ត្រី​របស់​ប្ដី ត្រូវ​ធ្វើជា​នារី​ដ៏​ទន់ខ្សោយ កុំ​រឹងមាំ​ពេក កុំ​ចេះដឹង​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ ជុំវិញ​ជីវិត​គូ​, អ្នកស្រី ទ្រី ដា​ណា បាន​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន ដោយ​លើក​ឡើង​ដែរ​ថា កន្លងមក​ខ្លួន​ធ្លាប់​មាន​អំនួត ទី​១​ខ្លួន​ស្អាត ទី​២ ខ្លួន​ពូកែ ទី​៣​ពូកែ​យកចិត្ត​ប្ដី ហើយ​ពូកែ​ញ៉ិកញ៉ក់​ដាក់​មុខ​ប្ដី​ណាស់ ប៉ុន្តែ​ខ្លួន​ឃុំគ្រង​ប្ដី​អត់​បាន​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានលើកឡើង​ទៀតថា អ្នកស្រី ចាញ់​ត្រង់​មិន​អាច​ធ្វើ​ឲ្យ​គេ​ស្មោះ​នឹង​អ្នកស្រី​បាន កន្លែង​ហ្នឹងហើយ អ្នក​ដែល​ទើបនឹង​ការ​កុំ​អួត អួត​អត់​កើត​ទេ អ្នកការ​បាន​១​ឆ្នាំ ២​ឆ្នាំ ៣​ឆ្នាំ​អី​មិនបាច់​មក​អួត​ទេ​។ ត្រង់​ចំណុច​នេះ បើ​ទោះ​អ្នកស្រី និយាយ​ន័យ​ទូទៅ​ជា​ការ​ចែករំលែក ក៏​ពិតមែន តែ​ត្រូវ​បាន​មតិ​មួយ​ចំនួន​យក​ទៅ​ផ្គូផ្គង​ថា ជា​ការ​ឆ្លើយតប​នឹង​ម៉ែ​រួយ ទើប​រឿង​នេះ ​ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ម៉ែ​រួយ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​ស្វាមី ហើយ​ប្រាប់ថា «​ជីវិត​រាល់​ថ្ងៃនេះ​អត់​ចង់​ប្រណាំងប្រជែង​យកឈ្នះ​បងប្អូន​ណា​ទេ បងប្អូន​ណា​ចង់បាន​ភាព​ឈ្នះ​យក​ចុះ​ខ្ញុំ​សូម​ចុះចាញ់​អ្វី​ដែល​ប្រាថ្នា​គឺ​សេចក្ដីសុខ​ក្នុង​ចិត្តនឹង​ក្រុមគ្រួសារ​ព្រោះ​ជីវិត​មើល​មិនឃើញ​អត់​ដឹងរ​ស់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត ភាព​មិន​ទៀងទាត់​គឺជា​រឿង​ដែល​ទៀងទាត់ រីករាយ​ថ្ងៃ​ឈប់​សម្រាក ជូនពរ​បងប្អូន​មាន​សេចក្ដីសុខ​គ្រប់​ក្រុមគ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​គាំទ្រ និង​លើកទឹកចិត្ត​ម៉ែ​រួយ​ថា «Ok mom កុំ​ទៅ​ខ្វល់​ទៅ​តតាំង​នាំ​ហត់​មាត់​ម៉ែ បើ​ល្អ​មែន​រស់​នៅ​មាន​សុភមង្គល​បាត់​ហើយ​ ផុស​រឿង​1​អាទិត្យ​8​ដង​, ចា៎ ចែ​និយាយ​ត្រូវចិត្ត​ខ្ញុំ​ណាស់​, មនុស្ស​ថ្លៃថ្នូរ​សុំ​តែ​សុខ​មិន​ចេះ​មានរឿង​តបត​ជាមួយ​អ្នកណា​ក្នុង​សង្គម​អ្នកលក់​online ល្បី​ក្នុងស្រុក​មានតែ​ម៉ែ​រួយ​ទេ​, ស្រឡាញ់​ម៉ែ​រួយ​ត្រង់​និង​ហា៎​សុំ​តែ​សុខ​គឺ​គ្រប់គ្រាន់​ហើយ​, សម្តី​ពិត​គឺ​ល្អ​ណាស់​បាទ​.​សូម​គោរព​»៕

Related posts