សម​គ្នា​ណាស់​! ឃើញ​ស្វី​ត​បែប​នេះ​, អ្នកគាំទ្រ​​ អាណិត​ក្រមុំ​ៗ​, គូស្នេហ៍​នាង សន្យា​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ​លោក ដែន សូ​នី ហើយ​រក​ឃើញ​អ្នក​ស្អំ​បេះដូង​ថ្មី​មក​, អ្នកនាង​Love Riya និង​គូស្នេហ៍​ថ្មី​នេះ ត្រូវ​បាន​អ្នកគាំទ្រ​សរសើរ​ថា សក្ដិសម​គ្នា​ជាង​គូ​មុន​ៗ ហើយ​សង្ឃឹមថា ពួកគេ នឹង​បន្ត​ស្នេហ៍​នេះ បាន​យូរ​អង្វែង​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លោក ប៉ូលិស ជា​គូស្នេហ៍​ថ្មីថ្មោង​របស់​អ្នកនាង​Love Riya​វិញ​នោះ ធ្លាប់​បាន​អះអាង​ថា នឹង​យក​បេះដូង​មក​ការពារ​ប្រពន្ធ​កូន មិន​ខ្វល់​នឹង​សម្ដី​អ្នក​មិន​ពេញចិត្ត​មួយ​ចំនួន​ឡើយ ហើយ​នេះ​ជា​អ្វី ដែល​អ្នកនាង​Love Riya ចង់បាន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពួកគេ កាន់តែ​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេ​​​ដង​។ ជាក់ស្ដែង​ក្នុង​ឱកាស​បុណ្យអុំទូក​នេះ ពួកគេ បាន​ដើរលេង​ជាមួយគ្នា ថតរូប​ស្វី​តៗ បង្ហោះ បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដើរលេង​ជាមួយគ្នា​ក្នុង​ថ្ងៃ​ទី​៣​ នៃ​ពិធី​បុណ្យអុំទូក អ្នកនាង​Love Riya​ពោល​ពាក្យ​ថា «​ថ្ងៃ​ទី​៣ ជាមួយ​បេះដូង​»​។ ចំណែក លោក​ប៉ូលិស ជា​គូស្នេហ៍​Love Riya​វិញ ក៏បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ថ្ងៃ​ដដែល​នោះ ហើយ​សន្យា​ថា «​ភ្នំ​ពេញ​ថ្ងៃ​ទី​១៨-១៩-២០ ខែ ១១ ឆ្នាំ ២០២១ ពិធីបុណ្យ​អុំ​ទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ត្រូវ​បាន​បញ្ចប់​ដោយ​ស្ថាពរ ជា​ចុងក្រោយ​បង​សូម​ជូនពរ​អោយ​អូន​និង​កូន​ជួប​តែ​សេចក្ដី​សុខ​ជា​រៀង​រហូត បង​សន្យា​ថា ​នឹង​កាន់​ដៃ​អូន​បែបនេះ​ជា​រៀង​រហូត ត​រៀង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​សរសើរ​Love Riya​ថា «​សុំ​សរសើរ​រក​ប្តី​បាន​សុទ្ធ​តែ​ប្រុស​ស្អាត​ហើយ សង្ហា​ៗ​អាណិត​ តែ​ក្រមុំ​ៗ​អត់​គូ​រក​អត់​ទាន់​ឃើញ ប្រុស​សង្ហា​ៗ​ត្រូវ​ប៉ាន់តែ​មេម៉ាយ​ៗ​ជូនពរ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​ណា​កុំ​អោយ​អភ័ព្វ​ដូច​មុន​ៗ​ទៀត។ អតីតកាល​ជា​មេរៀន បច្ចុប្បន្នកាល​ជា​ទំព័រ​ជីវិត​ថ្មី​សម្រាប់​អនាគត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុស​ម្នាក់​នេះ​ សក្ដិ​សម​ខ្លាំង​ណាស់​ជាមួយ​បងស្រី​ ព្រោះ​បងប្រុស​ម្នាក់​នេះ ​មាន​បេះដូង​ស្រលាញ់​ជាតិ​សន្តិភាព ​និង​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​☺️​សុំ​ជូនពរ​អោយ​បង​ទាំងពីរ​ ស្រលាញ់​គ្នា​ដល់​ចាស់​ណា​បង​, ស្អាត​ខ្លាំង​ណាស់​អាយ​ដល​ហើយ​សំ​គ្នា​ណាស់​ជូនពរ​ឲ្យ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​, ធ្វើ​ល្អ គង់​ជួប​មនុស្ស​ល្អ ជូនពរ​ក្មួយ​ស្រី អោយ​ក្មួយ​ជា​ស្មោះ ស្នេហ៍ ថែរក្សា​គ្នា​ដល់​ចាស់​រៀង ៗ ខ្លួន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្អាត​ណាស់​បង​សម​គ្នា​ណាស់​ថែរក្សា​គ្នា​រហូតដល់​ចាស់​ណា​បង​ណា ​ខ្ញុំ​ស្រលាញ់​គូ​បង​មួយ​នឹង​ណាស់​. គួរ​ឲ្យ​ច្រណែន​បង​ណាស់​. កាន់​ដៃ​គ្នា​អញ្ចឹង​រហូត​ទៅ​ណា​បង​កុំ​ប្រលែង​ឲ្យ​សោះ​. ខ្ញុំ​ស្រលាញ់​គូ​នឹង​, ពិតជា​ស្អាត​ខ្លាំង​ណាស់​បងស្រី​ ហើយ​បងប្រុស​ហើយ​ពិតជា​សម​គ្នា​ខ្លាំង​ណាស់​, មើល​រូប​ភាព​បង​មាន​ក្តី​សុខ​ណាស់​បង​យ៉ា​»៕​

Related posts