អ្នកខ្លះ​ថា​សម្ដែង​! មកដល់​ផ្ទះ​វិញ អា​ជី ប្រកាស​ចាត់ការ​គ្លីនិក ដែល​ចង់​ស​ម្លា​,​ប់​នាង នៅ​ថ្ងៃ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ប្រកាស​ធ្លាក់ខ្លួន រង,គ្រោះ​ស្ទើរ​ស្លា,ប់ ដោយសារ​ការ​មិន​ទទួលខុសត្រូវ​របស់​គ្លីនិក​មួយ រហូត​​​ដល់ពេលនេះ មាន​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ដែល​កញ្ញា តេង ស៊ី​ណាត ហៅ​អា​ជី សម្រាក​ព្យាបាល​ជំងឺ ដោយ​ដុកទ័រ​ថៃ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពេល​សម្រាក​ព្យាបាល​នេះ អា​ជី តែងតែ ប្រកាស​ជំហរ​មិន​លើកលែង​ឲ្យ​គ្លីនិក ដែល​វះកាត់​នាង​ហើយ ទុក​នាង​ចោល មិន​ទទួលខុសត្រូវ នោះទេ ដោយ​នាង​នឹង​ធ្វើ​ការ​បក​ស្បែក​ឲ្យ​ខាន​តែ​បាន មិន​ទុក​ឲ្យ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ អា​ជី បាន​ត្រឡប់​មកកាន់​លំនៅដ្ឋាន​របស់ខ្លួន​វិញ​ហើយ ហើយ​បាន​ប្រកាស​ជំហរ​ដូច្នេះ​ថា «​ខ្ញុំ​មក​វិញហើយ​all fan​សំណព្វ​ចិត្ត នឹក​ខ្លាំង​ណាស់​ហើយក៏​នឹក​គ្លីនិក​​ ​ដែល​​ចង់​ស​ម្លា​,​ប់​ខ្ញុំ​ដែរ ត្រៀម​តតាំង​ជាមួយ​ខ្ញុំ​នៅ ជួបគ្នា​ថ្ងៃស្អែក​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើក​ឡើង​ថា «​ជូនពរ​ឆាប់​ជា​, រីករាយ​ផង​ចែ ជា​វិញ​ហើយ​, ជូនពរ​អូន​អោយ​ឆាប់​ជាសះស្បើយ​ណា​អូន​សម្លាញ់​នឹក​ណាស់​, អួត​ថា ​ស្អាត​ពី​ធម្មជាតិ ហើយ​ឥឡូវ​ទៅ​កែ​ចឹង​ចែ​, បាត់​ដើម​ទ្រូង​ដល់​សែន​ស្អាត​ទៅ​ណា​អស់​ហើយ​, លើក​លែង​ទៅ ដើម្បី​សេចក្ដី​សុខ​,​ឮ​គេ​ល្បី​ថា​បង​សំដែង​ពិតមែន​ទេ​បង​, សំណាងល្អ​អា​ចែ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​លើកឡើង​ថា សម្ដែង​នោះ ត្រូវ​បាន អា​ជី ឆ្លើយតប​ថា «​សំដែង​មិន​សំដែង​អូន​នឹង​ដឹង​នៅ​ថ្ងៃស្អែក​នេះ​»​។ ចំពោះ​ការ​ផ្ដល់​យោបល់​ឲ្យ លើក​លែង​ទៅ ដើម្បី​សេចក្ដី​សុខ​នោះ ត្រូវ​បាន​មតិ​មួយ​ចំនួនទៀត​ឆ្លើយតប​ជំនួស​ថា «​រឿង​នេះ​ប៉ះ​លើ​សាច់ញាតិ​ប្អូន​យើង​ចាំ​លើកលែង​ok, នេះ​មេន​សង.សឹក​ទេ​បង តែធ្វើ​ចឹ​ង​ទៅ​កុំអោយ​គ្នា​អ្នក​ទៅ​ធ្វើ​ក្រោយ​ជួប​ដូច​គាត់ ​សម្រាប់​គាត់​មាន​លុយ​មិន​អី​ទេ ​តែ​អ្នក ​ដែល​គ្នា​ធ្វើ​ខូច​ហើយ​គ្មាន​លុយ​ព្យាបាល​អាច​ស្លា,ប់​ក៏​ថា​បាន​បង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អា​ជី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​ថា «​វះកាត់​ហើយ​មាន​បញ្ហា​ដុកទ័រ​រត់​បាត់ ទុក​អោយ​ខ្ញុំ​រង់​វិបត្តិ​ស្ទើរ​តែ​ស្លា.ប់​បាត់​បង់ជីវិត​ដោយសារ​អ្នក​ ឯង ខ្ញុំ​នឹង​បកស្បែក​គ្លីនិក​អ្នក​ឯង មិន​អោយ​ដើរ​បោក​ប្រជាជន​ខ្មែរ​ទៀត​ទេ​អរគុណ​ដុកទ័រ​ថៃ​ដែល​ជួយ​ខ្ញុំ​»៕

Related posts