ដូច​កូនភ្លោះ​! អ្នក​single ល្បីឈ្មោះ​២​រូប ​ជួប​គ្នា ផ្ទុះ​ការចាប់អារម្មណ៍​ពេញ​ហ្វេ​ស​ប៊ុ​ក រហូត​មានការ​លើក​ឡើងស្រដៀងៗគ្នា​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារាចម្រៀង ពេជ្រ សោភា បាន​រៀបការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អាមេរិក កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥​ហើយ​មិនយូរប៉ុន្មាន​អ្នក​ទាំងពីរ ក៏បាន​លែងលះគ្នា​។ ក្រោយ​បែកបាក់​, តារាចម្រៀង ពេជ្រ សោភា ក៏​ចាប់ផ្ដើម​មាន​ចំណងស្នេហា​ថ្មី​ជាមួយនឹង​តារា​សម្តែង និង​ម៉ូ​ដែល​លោក ឆឹ​ម សក្កដា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកស្រី ទ្រី ដា​ណា វិញ ទើបតែ​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​ពូ​ម៉ៅ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​មហាជន​។ ក្រោយ​ប្រកាស​ចែកផ្លូវ​រួចមក រហូតមកដល់​ពេលនេះ មិនទាន់​លេចឮ​ព័ត៌មាន​រឿង អ្នកស្រី ចាប់ផ្ដើម​ស្នេហា​ថ្មី​នៅឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក អ្នកស្រី ទ្រី ដា​ណា បានប្រកាស​ឈប់​ហៅ​ខ្លួនឯង​ថា ជា​ស្ត្រី​មេម៉ាយ​ទៀតហើយ ដោយ​ប្រើពាក្យ​Single​ជំនួស​វិញ តាម​ការ​សំណូមពរ​របស់​អ្នកគាំទ្រ​។ ស្របពេល​កំពុង​នៅ​Single​នោះ ស្រាប់តែ​អ្នកស្រី បាន​ជួបគ្នា​ជាមួយគ្នា​Single​ដូចគ្នា ហើយ​ថតរូប​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បានដាក់​Caption​យ៉ាង​ទាក់ទាញ​ថា «​អ្នក single ជួបគ្នា​ហើយ​»​។ ក្រោយ​បង្ហោះ​ជិត​៤០​នាទី គ្រាន់តែ​អ្នក​ចុច​មេដៃ បេះដូង​ជាង​២​ម៉ឺន ចែករំលែក​ជិត​៥០០​ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ អ្នកគាំទ្រ បានលើកឡើង​ស្រដៀងៗ​គ្នា​ថា «​មុខ​ស្រដៀង​គ្នា​ណាស់​បង​, Idol ប៉ះ​Idol ហើយ​, មុខ​ស្រដៀង​គ្នា​បង​ពេល​ថត​ជាមួយគ្នា​ចឹ​ង​, ដូច​បងប្អូន​ភ្លោះ​. អា​ចែ​, មុខ​ដូច​បងប្អូន​ចឹ​ង​បង​សម្លាញ់​, មុខ​ស្រដៀង​គ្នា​បង​, ថត​ជិត​គ្នា​ចឹ​ង​មុខ​ស្រដៀង​គ្នា​ណាស់​Idol ទាំង​2, ដូច​បងប្អូន​ភ្លោះ​ចឹ​ង​បង​អា​ដល​ក្នុង​ដូង​ចិត្ត​, មើល​មួយ​ភ្លែត​ដូច​បងប្អូន​នឹង​គ្នា​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក្នុង​ការ​ជួប​ជាមួយ​តារា​ចម្រៀង​ពេជ្រ សោភា នេះ​, អ្នកស្រី ទ្រី ដា​ណា មិនបាន​បញ្ជាក់​ថា ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ។ តែ​កន្លងមក ភាគច្រើន តារា​ល្បី​ៗ​មួយ​ចំនួន ជួប​អ្នកស្រី ទ្រី ដា​ណា សុទ្ធតែ ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ជាមួយគ្នា៕

Related posts