ដូច​ក្រមុំ​តុក្កតា​! ភីង​ភីង កូនស្រី​ជំទាវ អ៊ា​ន សៀវ​ម៉ី បាន​ថត​ជាមួយ​ប៉ាៗ សើច​ស្រស់​ដល់​ហើយ រហូត​ម្នាក់ៗ​ចាប់អារម្មណ៍​ខ្លាំង​ក៏​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​សម្រាលកូន ប្រកបដោយ​សុវត្ថិភាព និង​បាន​ដាក់​ឈ្មោះ​យ៉ាង​ពីរោះ ដោយ​កូន​លោក​ជំទាវ​មាន​ឈ្មោះថា Eam Sueir ហៅ​ភីង​ភីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​សម្រាលកូន​រួច​ភ្លាមៗ​នោះ លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ចេញពី​មន្ទីរពេទ្យ អម​ដោយសារ​បែបនេះ​ថា «​នាង​ខ្ញុំ និង ក្រុមគ្រួសារ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ មន្ទីរពេទ្យ​សម្ភព អ​ឃី​ដ (Orchid)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េង​លី និង សហការី ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ប្រកប​ដោយ​វិជ្ជាជីវៈ សីលធម៌​ខ្ពស់ ក្នុង​ការ​សម្រាល​កូនស្រី ស៊ូ​អឺ និង សូម​អរគុណ​ដល់ លោកតា​លោកយាយ អ៊ំ ពូ​មីង បងប្អូន ទាំងអស់ ដែល​បាន​ជូនពរ​ដល់​នាង​ខ្ញុំ និង កូនស្រី​នាង​ខ្ញុំ​។ សូម​ជូនពរ​អោយ​អោយ​មន្ទីរពេទ្យ អ​ឃី​ត ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន និង ជូនពរ​សូម​សុខ​សប្បាយ សំណាងល្អ គ្រប់​ក្រុមគ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល រហូត​មក​ដល់​ពេល​នេះ កូន​របស់ ​លោកជំទាវ ឧកញ៉ា វ័យក្មេង​រូប​នេះ មាន​អាយុ​ប្រមាណ​៣​ខែ​ហើយ ជាមួយ​នឹង​មុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​អ្នកគាំទ្រ ឃើញ​ហើយ ទប់ចិត្ត​មិន​សរសើរ មិនបាន​នោះ​ឡើយ​។ ចំពោះ​គ្រួសារ​លោកជំទាវ​វិញ រស់នៅ​កាន់​តែ​មាន​សុភមង្គល​ថែម​មួយ​កម្រិត​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត​ខ្លួន និង​ប្ដី​កំពុង​បី​កូន ជាមួយនឹង​ទឹកមុខ​ញញឹមញញែម​ទាំង​អស់​គ្នា អម​ដោយសារ​ដូច្នេះ ថា «​អូន ភីង​ភីង ជម្រាបសួរ លោកតា​លោកយាយ អ៊ំ ពូ​មីង បងៗ ទាំងអស់គ្នា សូម​មាន​សិរី​សួស្ដី​គ្រប់​ក្រុម​គ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​ឡើង​ថា «​ក្នាញ់​ណាស់​, គួរ​ឲ្យ​ស្រឡាញ់​ណាស់​កូន​, បាន​កូន​ស្អាត​ណាស់​ប្អូន​ស្រី​..​ស្អាត​ទាំង​ម៉ាក់ ​ស្អាត​ទាំង​ប៉ា​,​អូន​ស៊ូ​អឺ​ដូច​កូនក្រមុំ​តុក្កតា ស្អាត​ណាស់​, បង​បាន​កូន​ស្អាតៗ​ណាស់​គួរ​ឲ្យ​ស្រលាញ់​បង​, មុខគួរ​ឲ្យ​ស្អប់​ម្ល៉េះ​ចៅ​, គួរ​ឲ្យ​ស្រលាញ់​ណាស់​អូន​ភីង​ភីង​, នៅ​ជាមួយ​ប៉ាៗ​សើច​ស្រស់​ណាស់​, អូន​cute​ណាស់ ម៉ាក់ៗ​សែន​ស្អាត ប៉ា​វិញ​ក៏​សង្ហា, ស្អាតដូចម៉ាក់ៗចឹង, pink pink ស្អាត​ដូចម៉ាក់ៗ ស្រស់​ដូច​ប៉ាៗ​»៕

Related posts