រយាលពីការងារសិល្បៈ, លី ច័ន្ទសីហា ទៅដល់ណាហើយ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មកដល់ពេលនេះ​អស់​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​ហើយ ដែល​តារា​សម្តែង​រូប​ស្រស់​អ្នកនាង លី ចាន់​សីហា បាន​ស្ពាយ​ឈ្មោះ​ជា​​ស្ត្រី​មេម៉ាយ​កូន​១ ដោយ​ក្នុងនោះ​អ្នកនាង​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​មើលថែ​បីបាច់​កូនស្រី​ផង និង​ប្រឹងប្រែង​លើ​ការងារ​សិល្បៈ រួមទាំង​មុខរបរ​ផង ប៉ុន្តែ​អ្នក​មេម៉ាយ​សាច់​ខ្ចី​រូបនេះ នៅ​មិនទាន់​លេចឮ​ដំណឹង​រកបាន​អ្នក​ស្អំ​បេះដូង​ជាថ្មី​ឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លី ច័ន្ទ​សីហា ជា​តារា​ស្ដែង​មួយរូប​ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ខ្ពស់​តាំងតែ​ពី​នៅ​ជា​កុមារភាព ជាពិសេស​សាច់រឿង​ដែល​ទស្សនិកជន​នៅតែ​ចងចាំ​មិន​ភ្លេច​នោះ គឺ​រឿង «​មរណៈ​មាតា​» ដែល​កាលនោះ លី ច័ន្ទ​សីហា បានធ្វើឱ្យ​អ្នកទស្សនា​ទប់ទឹក​ភ្នែក​មិន​ជាប់​ឡើយ ដោយសារតែ​ខ្សែជីវិត​ដ៏​អភ័ព្វ​របស់​នាង​នៅក្នុង​សាច់រឿង​នោះ និង​ទេពកោសល្យ​សម្រក់​ទឹកភ្នែក​របស់​នាង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​បន្ត​អាជីព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ស្រី​ស្រស់ លី ច័ន្ទ​សីហា ក៏បាន​រៀបការ និង​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត ។ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់​នាង និង​ស្វាមី ហាក់​ក៏​មិនបាន​សុំ​ប្រកប​ឡើយ ហើយ​ក៏បាន​ឈានដល់​ផ្លូវបំបែក និង​លែងលះ​គ្នា​កាលពី​ជាង​ពីរ​ឆ្នាំមុន និង​បន្ត​ជាប់​ឈ្មោះ​ជា​មេម៉ាយ​កូន​មួយ​រហូតដល់​បច្ចុប្បន្ន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹង​ត្រូវ​ដើរតួ​ជា​ម្ដាយ​ផង និង​ឪពុក​ផង ក្នុងការ​មើលថែ​ចិញ្ចឹម​បីបាច់​កូនស្រី តែ​អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​នៅតែ​បន្ត​អាជីព​ការងារ​សិល្បៈ​របស់​នាង​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ តារា​ទឹកភ្នែក​រូបនេះ​ក៏​ហាក់​រយាល​ពី​អាជីព បើទោះជា​ពេលនេះ​ស្ថានភាព​ប្រទេសជាតិ ហាក់​បាន​ប្រសើរឡើង​ស្ទើរតែ​១០០%​ពី​ជំងឺ​កូ​វីដ ១៩​ទៅហើយ​ក្ដី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាណា ការ​ស្ងប់​ស្ងាត់បាត់​មុខ​នេះ​មិនមែន​នាង​បញ្ចប់​អាជីព​សិល្បៈ​នោះឡើយ ប៉ុន្តែ​ទំនង​គ្រាន់តែ​សម្ងំ​ពង្រឹង​មុខរបរ​របស់​នាង​តែប៉ុណ្ណោះ ដ្បិត​មួយរយៈ​ចុងក្រោយ​នេះ លី ច័ន្ទ​សីហា បានបង្ហាញ​ភាព​មមាញឹក​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម ជាមួយនឹង​របរ​អន​ឡាញ​៕ ​ប្រភព ៖ តារាញូស៍​

Related posts