តោះ! មក​ដឹង​អត្ថន័យ​នៃ​ឈុត​«​វប្បការិកា ចត្វា​និមិត្ត​» ដែល​បវរកញ្ញា​កម្ពុជា​ត្រៀម​ទៅ​ប្រកួត​នា​ប្រទេស​អ៊ីស្រាអែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី ដែលជា​ម្ចាស់​ម្កុដ​M iss Universe Camb odia 2021​នឹង​តំណាងឱ្យ​កម្ពុជា​ត្រៀម​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​អន្តរជាតិ Mis s Universe 2021​នៅ​ប្រទេស​អ៊ីស្រាអែល​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ពិត​កៀក​ពេល​ជិត​ចូល​មកដល់​នេះដែរ​ គេ​កត់​សម្គាល់​ឃើញ​បវរកញ្ញា​មកពី​បណ្ដា​ប្រទេស​ជា ច្រើន​ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​នាំ​យក​វប្បធម៌ អរិយធម៌ ដែលជា​កេរ្តិ៍មរតក​ដូនតា​របស់ខ្លួន​យក​ទៅ​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របពេល​ជាមួយគ្នានេះដែរ​ ឈុត​តំណាង​ជាតិ​ ដែល​ច្នៃ​ឲ្យ​កញ្ញា ងិន ម៉ា​រ៉ា​ឌី ម្ចាស់​ម្កុដ​ចក្រវាល​កម្ពុជា​ឆ្នាំ​២០២១​ក៏បាន​រំលេច​ចេញ​ជា​រូបរាង​ហើយ ​ខណ​: ឈុត​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​និង​សរសើរ​ខ្លាំង​ពី​មហាជន​ព្រមទាំង​អ្នកប្រើប្រាស់​បណ្តាញ​ស​ង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ឈុត​ផ្លូវ​ការដែល​បវរ​កញ្ញា​ក​ម្ពុ​ជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី ត្រៀម​ទៅ​ប្រកួត​នា​ប្រទេស​អ៊ីស្រាអែល​នោះ​មាន​ឈ្មោះថា «​វប្បការិកា ចត្វា​និមិត្ត​»​ដែល​បា​នសម្រិ​ត​សម្រាំង​យ៉ាង​ល្អ​ប្រណីត​ដើម្បី​ត្រៀម​យកទៅ ដើរ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​នាពេល​ឆាប់ៗ​នេះ​។​ យ៉ាងណា​ឈុត​នេះ​មិន​ត្រឹមតែ​ស្រស់ស្អាត​ហើយ​ទ ទួលបាន​ការសរសើរ​ខ្លាំង​ទេ​គឺ​ថែមទាំង​មាន​អត្ថ​ន័យ​ដ៏​អស្ចារ្យ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុត «​វប្បការិកា ចត្វា​និមិត្ត​» មានន័យថា ៖* វប្បការិកា : ស្ត្រី​ជា​អ្នក​សាបព្រោះ អ្នក​ផ្សព្វផ្សាយ​ * ចត្វា​: ៤ * និមិត្ត​: គោល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជារួម : ស្ត្រី​ជា​អ្នក​ផ្សាយ​ចេញ​នូវ​ចំណុច​គោល​ទាំង បួន​នៃ​សិល្បៈ​វប្បធម៌​ជាតិ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ផ្ទាំង​ស្បែក​ធំ​ស្ថិតក្នុង​ទម្រង់​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ខ្មុក​ទសមុខ​: ខ្មុក ជា​មុខ​ដែល​តួអង្គ​ប្រើ​សម្រាប់​ពាក់​នៅក្នុង​ប្រភេទ​ល្ខោនខោល​ខ្មែរ និង​មាន​តួអង្គ​សំដែង​សុទ្ធតែជា​មនុស្ស​ប្រុស​ទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– របាំ​ព្រះរាជ​ទ្រព្យ​: ច្នៃ​ជា​អឌ្ឍ​កាយ​រាម​សីតា ក្នុង​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​។​លក្ខណៈពិសេស​នៃ​របាំ​គឺ​អ្នករាំ​សុទ្ធតែជា​មនុស្ស​ស្រី លើកលែងតែ​តួអង្គ​ស្វា និង​ឥសី​ប៉ុណ្ណោះ ដែល​សំដែង​ដោយ​មនុស្ស​ប្រុស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ផ្ការំដួល​: ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យក​ផ្ការំដួល​ជា​ផ្កា​តំណាង​ជាតិ ដោយ​ប្រៀប​ប​ណ្តូ ល​នៃ​ផ្ការំដួល​ទៅនឹង​នារី​ក្រមុំ​ដែល​ទន់ភ្លន់​ស្រស់ស្អាត​យ៉ាង​នោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​បញ្ជាក់ដែរថា​តារា​ម៉ូ​ដែល​រូបនេះ​នឹងមាន​តួ​នា ទី​របស់ខ្លួន​ធ្វើជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា ចេញទៅ​ចូលរួម​ប្រ​គួ​ត​«Miss Universe» នៅ​ប្រទេស​អ៊ីស្រាអែល​នា​ចុងឆ្នាំ​២០២១​ខាងមុខនេះ​ផងដែរ​៕​

Related posts