អាណិត​អ្នក​Single! កំពុង​ស្រឡាញ់​គ្នា​, អ្នកនាង ស៊ឹម សូ​លិ​កា និយាយ​បែបនេះ​ទៅកាន់​ស្វាមី ស្រាប់តែ​ មាន​ការ​លើកឡើង​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​ជាមួយគ្នា​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ គេ​សង្កេត​ឃើញ​ថា ចំណង​ស្នេហ៍​របស់​ពិធី​ការិនី អ្នកនាង ស៊ឹម សូ​លិ​កា និង​លោក​អេង ឫទ្ធី កាន់តែ​ផ្អែមល្ហែម​ជាមួយគ្នា​ទ្វេដង រស់នៅ​យ៉ាង​មាន​សុភមង្គល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការរស់នៅ​យ៉ាង​មាន​សុភមង្គល​នេះ​ផង​ដែរ ពួកគេ ប្រើប្រាស់​សម្ភារៈ​ទំនើប​ៗ ដោយ​គ្រាន់តែ​សមាជិក​៣​នាក់ ពួកគេ​មាន​រថយន្ត រហូត​ទៅដល់​៣​គ្រឿង​ទៅ​ហើយ មានន័យ​ថា សមាជិក​ម្នាក់ ឡាន​មួយ​គ្រឿង ដោយសារ​តែ​មាន​ការងារ​រៀងខ្លួន ត្រូវការ​មធ្យោបាយ​ជា​ចាំបាច់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ពេលនេះ ពួកគេ​មាន​ជីវភាព​ប្រសើរ​ក៏​ពិតមែន តែ​ក៏​មិនមែន​មានន័យថា សំណាង​ធ្លាក់​ពីលើ​មេឃ​នោះ​ដែរ ព្រោះ​កន្លងមក អ្នកនាង ស៊ឹម សូ​លិ​កា ធ្លាប់ បញ្ជាក់​រួចហើយ​ថា ពួកគេ​ម្នាក់ៗ​រវល់​ខ្លាំង​ណាស់ ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើការ និង​រកស៊ី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ស្រឡាញ់​គ្នា​ស្រាប់​ហើយ​នោះ ស្រាប់តែ​នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង ស៊ឹម សូ​លិ​កា បាន​ពោល​ពាក្យ​សរសើរ​ស្វាមី​កប់ៗ​មាត់​ថា «​ខ្ញុំ​គិត​ថា គ្មាន​អ្វី​ចម្លែក​នោះទេ បើ​យើង​និយាយ​ពាក្យ​ថា ( អូន​ស្រលាញ់​បង​ខ្លាំង​ណាស់ ប្ដី​ដ៏​ល្អ​របស់​អូន​អើយ ) Rithy Eng ជូន​ចំពោះ​ឧ​ត្ត​ម​ស្វាមី​រៀបការ​ពេញ​ច្បាប់​នោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ការិនី​ដ៏​ល្បី​រូប​នេះ បាន​បន្ត​ជាមួយ​នឹង​ការ​លើក​ហេតុផល​ថា «​ព្រោះ​គាត់​គឺជា​ប្ដី​ដ៏​ល្អ ជា​បុរស​ដែល​មាន​គុណធម៌ មាន​សុជីវធម៌ មាន​ភាព​ស្មោះត្រង់ ចេះ​គោរព​សិទ្ធិ​មនុស្ស​ជុំវិញ​ខ្លួន មិន​បៀតបៀន​អ្នកដទៃ ថែមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់ ចិញ្ចឹម​បីបាច់​ថែរក្សា​ថ្នាក់ថ្នម​ប្រពន្ធ​កូន​យ៉ាង​មាន​សេចក្ដី​សុខ សុភមង្គល​នៅ​ក្នុង​គ្រួសារ​មួយ​នេះ​។​ ពេលវេលា​ពិតជា​បាន​បញ្ជាក់​ការពិត​ប្រាកដ​មែន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ស្រាប់តែ​អ្នកគាំទ្រ​មួយ​ចំនួន​ចាប់អារម្មណ៍ ក៏បាន​លើក​ឡើង​ថា «​បងប្រុស បងស្រី ជា​ទី​គោរព​ស្រលាញ់​, So sweet អាន​ហើយ​ឡើង​ស្រឺត​ហ្មង​ឯង​, អូន​លើស​ជាតិ​ស្ករ​ហើយ អាណិត​អ្នក Single ផង​, So sweet, So sweet Love you both»៕

Related posts