កក្រើក​! មុន​MV​បទ «​​វីរនារី​» ចេញ​ជា​ផ្លូវការ, ទេព​បូ​ព្រឹក្ស ធ្វើ​ពិធី​ក្រុង​ពាលី និង សំពះគ្រូ ហើយ​ប្រាប់​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​នូវ​ព័ត៌មាន ដែល​តារា​ចម្រៀង ទេព បូ​ព្រឹក្ស និង​គូស្នេហ៍ បាន​ចំណាយ​លុយ​រហូត​ទៅដល់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ផលិត​វីដេអូ​ចម្រៀង​បទ «​វីរនារី​» ដើម្បី​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លះបង់​របស់​ទេព បូ​ព្រឹក្ស និង ងួន ចាន់​ដេវីត បានធ្វើ​ឲ្យ​អាចារ្យ​ធំ នគររាជ ប្ដូរ​ពី​ការ​ធ្លាប់​រិះ,គន់ ឥត​សំចៃ មក​ជា​លើក​សរសើរ​កប់ៗ​មាត់ ថែមទាំង​ប្ដូរ​ប្រូ​ហ្វា​ល់​នៅ​លើ​ផេ​ក​របស់​លោក ដាក់​រូប​G-Devith​ទៀត​ផង​។ រឿង​នេះ ​ពិតជា​ធ្វើ​ឲ្យ​មហាជន​នឹកស្មាន​មិន​ដល់​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ការផ្លាស់ប្ដូរ​ពី​ការ​រិះ,គន់​មក​សរសើរ​វិញ​នេះ ត្រូវបាន​អាចារ្យ​ធំ នគ​រាជ ដែល​ល្បី​រឿង​ស្រឡាញ់​វប្បធម៌ អរិយធម៌​ខ្មែរ​នោះ បាន​លើក​ហេ,តុផ​ល​មក​បញ្ជាក់​ច្បាស់ៗ​ថា «​មិន​មានអី​ចម្លែក​ទេ​បងប្អូន​អើយ​! គោលការណ៍​របស់ខ្ញុំ​គឺ​មិនដែល​យក​ខ្មែរ​ណា​ម្នាក់​ជាស​,ត្រូវ​នោះទេ​។ រឿង​វិជ្ជមាន​ខ្ញុំ​សូម​លើក​ម្រាមដៃ​គោរព រឿង​អវិជ្ជមាន ខ្ញុំ​សូម​ចូលខ្លួន​រិះ,គន់​ដោយ​ន័យ​ស្ថាបនា ផែនដី​នេះ​ជា​របស់​ខ្មែរ​យើង​គ្រប់គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​អាចារ្យ​ធំ នគររាជ​នោះ​, ប្រជាពលរដ្ឋ​ជាច្រើន ក៏បាន​សម្ដែង​ការគាំទ្រ និង​លើកសរសើរ​ដល់​តារា​ចម្រៀង​ទេព បូ​ព្រឹក្ស ផងដែរ ចំពោះ​ការ​លះ,បង់​ដើម្បី​ខ្មែរ​មួយ​នេះ​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ និង​សរសើរ​ទៀត​នោះ​, មុន​MV​បទ «​វីរនារី​» ចេញ​ជា​ផ្លូវការ​, ទេព​បូ​ព្រឹក្ស ធ្វើ​ពិធី​ក្រុង​ពាលី និង សំពះគ្រូ យ៉ាង​អធិកអធម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ក្នុង​ពិធី​ក្រុង​ពាលី និង សំពះគ្រូ​នេះ ទេព បូ​ព្រឹក្ស បាន​លើក​ឡើង​ថា «​ពិធី​ក្រុង​ពាលី និង សំពះគ្រូ​ ជា​កិច្ច​មួយ​ ដែល​មាន​តាំងពី​បុព្វបុរស​មក​ពួក​យើង​ខំប្រឹង​ញ៉ាំង​បញ្ចូល​ដោយ​យកចិត្តទុកដាក់​ក៏ដូចជា​ការ​ផ្តល់​នូវ​កិត្តិយស​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ជា សាស្ត្រាចារ្យ នៃ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​ជា​កេរមរតក​មនុស្ស​រស់ ​ដើម្បី​ទទួល​ពរជ័យ និង ណែនាំ​នូវ​ក្បួនខ្នាត​ក៏ដូចជា​ដំបូន្មាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទេព បូ​ព្រឹក្ស បន្ត​ថា «​យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​បេសកកម្ម​មួយ​នេះ​ហើយក៏​កាន់​តែ​មាន​មោទនភាព​ខ្លាំង​ថែមទៀត​ដែរ​បងប្អូន​រួមគ្នា​ផ្ដល់​តម្លៃ​នៃ​កិច្ចការ​នេះ ​វីដេអូ​ចម្រៀង វីរនារី នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សូម​អរគុណ​បងប្អូន​ទាំង​អស់​គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​ចូលរួម​បញ្ចេញមតិ​ព្រោងព្រាត ក្នុង​នោះ ពួកគេ បាន​លើក​ឡើង​ថា «​យើង​ទាំង​អស់គ្នា​គាំទ្រ​ស្នាដៃ​បង​ជានិច្ច មោទនភាព​ជាតិខ្មែរ​, កាល​ខ្ញុំ​គាំទ្រ​ពួកគាត់​ដំបូង​ៗ ភាគច្រើន​គេ​ថា​ គេ​មិន​ចូលចិត្ត​ពួកគាត់​ថា​ ធ្វើ​អី​ចេញ​មក​ប្លែកៗ​ចម្លែក​ៗ ប៉ុន្តែ​ខ្ញុំ​​​ស្រឡាញ់​ពួកគាត់​មិន​ខុស​ទេ ពួកគាត់​បរិសុទ្ធ​ណាស់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​អោយ​សរសើរ​នូវ​អ្វី​ ដែល​អ្នក​ទាំង​ពីរ​ បាន​ធ្វើ​ដើម្បី​វប្បធម៌​ជាតិ​យើង​, ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​បង​សូម​ជួយ​ថែរក្សា​ ​និង​បង្ហាញ​អោយ​ពិភពលោក​ថែម​នូវ​មោទនភាព​ជាតិ​មួយ​នេះ​»៕​ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts