ថា​មែនៗ​! ខេមរៈ សិរីមន្ត បង្ហោះ​រូបថត​១​នេះ ហើយ​សរសើរ​កូនប្រុស ស្រាប់តែ​មាន​ការ​ដៀ,ល​លោក​កប់​ៗ​មាត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ហើយ​នោះ ខេមរៈ សិរីមន្ត ត្រូវ​បាន​មហាជន និង​អ្នកគាំទ្រ សរសើរ​មិន​ដាច់​ពី​មាត់​ពី​អត្ត.ចរិត​មិន​ឆ្មើង.ឆ្មៃ រួសរាយ​រាក់ទាក់ ហើយ​គ្រួសារ​របស់​លោក កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ជោគជ័យ​លើ​វិថី​សិល្បៈ និង​ជីវិត​គ្រួសារ​ហើយ​នោះ កំពូល​តារា​ចម្រៀង មាន​ដើមកំណើត​ពី​ខេត្តកំពង់ចាម​រូបនេះ ថែមទាំង បាន​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​អច.លនទ្រព្យ​ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​កម្រិតជីវភាព​គ្រួសារ​របស់​លោក​កាន់តែ​ប្រសើរ​​ ជាមួយ​នឹង​ការប្រើប្រាស់​សម្ភារៈ​ទំនើប​ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​ភរិយា​របស់​លោក​, លោកស្រី គួ​យ ផល្លី វិញ​នោះ ក្រៅពី​បង្ហាញ​វត្តមាន​ក្នុង​ការ​ដឹកនាំ​សម្ដែង​MV​បទ​ចម្រៀង​ឲ្យ​ស្វាមី​ទទួល​បាន​ភាព​ជោគជ័យ​ជាច្រើន នា​ពេល​កន្លង​មក​ហើយ​នោះ​, លោកស្រី បាន​ដើរ​តួនាទី​ជា​ភរិយា​យ៉ាង​ល្អ​។ ចំណែក កូន​របស់​លោក​ទៀតសោត នៅ​តូច​ទេ តែ​ឆ្លាត និង​មាន​សីលធម៌ ដឹងគុណ​ចំពោះ​ម្ដាយ​ឪពុក​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​នេះ រូបថត​ប៉ុន្មាន​សន្លឹក ដែល​បាន​បង្ហោះ លើ​បណ្ដាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព ដែល​ភរិយា​របស់​លោក ខេមរៈ សិរីមន្ត តាម​ជួយ​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​ប្ដី​ដល់​កន្លែង​ថត​តែម្ដង ថែមទាំង​ជួយ​រៀបចំ​សម្លៀក​បំពាក់ ស្បែកជើង មិន​ឲ្យ​មានការ​ឆ្គាំ.ឆ្គង​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​កូនប្រុស​ច្បង​របស់​លោក ក្នុង​ថ្ងៃ​ខួបកំណើត កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​កម្មវិធី ទប់ចិត្ត​មិនជា​ប់​នោះឡើយ ក្រោយពី​រូបគេ បាន​ពោល​ពាក្យ​ថា «​បើ​កូន​គ្មាន​លោកប៉ា​និង​អ្នក​ម៉ាក់​ទេ កូន​ក៏​គ្មាន​បាន​ដល់​ថ្ងៃ​នេះដែរ កូន​មាន​សំណាង​ណាស់ ដែល​បានកើត​មកជា​កូន​របស់​លោកប៉ា​និង​អ្នក​ម៉ាក់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅនេះ ខេមរៈ មន្ត​ស្នេហ៍ ថែមទាំង​ធ្វើ​ឲ្យ​មហាជន​សរសើរ​ថែមទៀត ក្រោយពី​រូបគេ ដើរ​តួនាទី​ជំនួស​ខេមរៈ សិរីមន្ត ជា​ឪពុក ដោយ​ជួយ​ពាក់​ស្បែកជើង​ឲ្យ​ម្ដាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក​ បង្ហាញ​ពី​សកម្មភាព​នេះ​ ខេមរៈ សិរីមន្ត បាន​សរសើរ​កូន​ខ្លួនឯង​ថា «​ជំនួស​លោកប៉ា​ បាន​បណ្តើរ​ៗ​ហើយ​»​។ តាមរយៈ​នេះ មានការ​លើក​សរសើរ​ព្រោងព្រាត​ថា «​កូន​ឆ្លាត​, ឆ្លាត​ណាស់​, ចេះ​ណាស់​ក្មួយប្រុស​ឆ្លាត​, សូម​បង​ឲ្យ​កូន​ហៅ លោក​ពុកៗ អ្នក​ម៉ែ ទៅ​ពីរោះ​ណាស់​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក៏​មាន​មតិ​មួយ​នោះ បែរជា​ធ្វើការ​ដៀ,ល​លោក​ថា «​រឿង​ចឹ​ង​បង្ហោះ​អោយ​គេ​ដឹង​ដែរ​អា​អ,ន់ ​អ,ន់​ម្ល៉េះ​»​។ ចំពោះ​ការ​និយាយ​បែបនេះ មិន​ឃើញ​ខេមរៈ សិរីមន្ត ឆ្លើយតប​បែប​ណា​ឡើយ តែ​អ្នកគាំទ្រ​លោក បាន​តប​ជំនួស​ថា «​ចាំ​មើល​កូន​ឯង​ធំ​ឡើង​ដឹង​ហើយ​មនុស្ស​ដូច​ឯង​នឹង សមតែ​កូន​យក​ស្បែ.កជើង​វៃ​ក្បា,ល​ឯង​បាន​ឯង​ថា​កូន​ឆ្លាត ណា​ព្រៃ​»៕

Related posts