ទប់​​​ចិត្ត​លែង​ជាប់​! ព្រោះ​តែ​រឿង​មួយ​នេះ ​លោក ដែន សូ​នី ចង់​យក​តៃកុង​ ឡាន​ស្រីៗ ​មក​ដេក​ផ្ទះ​រាល់ថ្ងៃ​…(​មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បែក​គ្នា​ជាមួយ​លោក ដែន សូ​នី នោះ អ្នកនាង​Love Riya​ មិន​ទុក​បេះដូង​របស់​ខ្លួន​ឲ្យ​ទំនេរ​យូរ​ឡើយ ដោយ​រក​ឃើញ​គូស្នេហ៍​ថ្មី ​ហើយ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​បាន​មួយ​រយៈ ក៏​ឈានដល់​ថត​ឈុត​ប្រពៃណី កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ថត​ឈុត​ប្រពៃណី ឡាយ​តាម​បណ្ដាញ​សង្គម​រួចមក Love Riya ​ក៏បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ហើយ​សម្ដែង​ការ​អរគុណ និង​ជូនពរ​ថា «​អគុណ​ដល់​សំអាងការ​ម្យូ​រ៉ា​ហ្គោល ​និង​ពុក​ម៉ែ​បងប្អូន​ ក៏​ដូច​ហ្វេ​នៗ​ទាំងអស់គ្នា ​ដែល​គាំទ្រ ​សម្រាប់​ការ​ស្រលាញ់​ រាប់អាន​ដល់​នាង​ខ្ញុំ​. Love. Rrya ជា​ចុងក្រោយ​ ក៏​សូម​ជូនពរ​បងប្អូន​សុខភាព​ល្អ​សំណាងល្អ​គ្រប់ៗ​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល លោក ដែន សូ​នី វិញ នៅ​យប់​ថ្ងៃ​ដដែល​នោះ ក៏បាន​ធ្វើការ​ឡាយ​ផង​ដែរ ដោយ​ទាក់ទាញ​អ្នកមើល​ច្រើន​ខុស​ពី​ធម្មតា​។ ស្រប​ពេល​កំពុង​មាន​អ្នកទស្សនា​ច្រើន​នោះ ស្រាប់តែ​លោក ដែន សូ​នី និយាយ​ហាក់​ឌឺ,ដង​ថា «​បងប្អូន​បើក​ទីក​តុ​ក​ហួសចិត្ត អត់​មានអី​ថ្មី​ទេ ដដែលៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា អ្នកណា​ក៏​ប្ដី អ្នកណា​ក៏​ប្រពន្ធ​ខ្លួន​ដែរ​ឥឡូវនេះ​ចាំ​មើល ចាប់​យក​មក​ការ​ទាំងអស់​, ខ្លួន​ធ្វើ​ឲ្យ​ថ្មីៗ​ជាងគេ​ម៉​ង​។ ជិះ​ម៉ូតូ​ល្មមៗ​ចា,ប់​ដាក់​ឡាន​មក យក​មក​ការ​ម៉ង​។ ក្រោយ​ស្ដាប់​លោក​និយាយ​បែបនេះ ស្រាប់តែ​មានការ​ចូល​ទៅ​ខំ​មិន​ថា «​កុំ​ធ្វើ​ចរិត​ដូច​ចែ​ហ្នឹង​ប្រូ​ដដែលៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ឮ​គេ​និយាយ​បែបនេះ ស្រាប់តែ​លោក សូ​នី យក​ជើង​ទា​មក​ញុំា ហើយ​និយាយ​បន្ត​ថា អត់​មាន​ដដែល​ទេ​នេះ ថ្មីៗ​រហូត អត់​មាន​ធ្វើ​ឲ្យ​គេ​សុំា​ទេ​, អត់​មាន​ឲ្យ​គេ​ជេរ​លោក​បានទេ​។ លោក បន្តថា ថ្ងៃក្រោយ​ខ្លួន​គិត​ថា ទិញ​ឡាន​មួយ ​Visto ខ្លួន​រក​តៃកុង​ឡាន (​តៃកុង​ឡាន​ស្រី​) ហើយ​ស្រឡាញ់​តៃកុង​ឡាន​តែម្ដង ហើយ​ខ្លួន​យក​គេ​មក​ដេក​ផ្ទះ​រាល់ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការនិយាយ​បែបនេះ របស់លោក ដែន សូ​នី បានធ្វើ​ឲ្យ​មតិ​មួយ​ចំនួន សម្ដែង​ការ​មិន​ពេញចិត្ត​ ក៏បាន​ចូល​ទៅ​ខំ​មិន​រិះ​,​គន់​លោក​។ ជា​ការ​ឆ្លើយតប​លោក ដែន សូ​នី បាន​និយាយថា អត់​ដឹង​រឿង យើង​មិនចាំបាច់​ខំ​មិន​ទេ រង់ចាំ​មើល​ភាគ​បន្ត​។ លោក​សូ​នី ថា នេះ​គ្រាន់តែ​ជាការ​និយាយ​លេងសើច​ជាមួយ​កូនចៅ​ប៉ុណ្ណោះ ហើយ​ផេ​ក​គេ​ផ្សេង និយាយ​ដៀម,ដាម​លោក លោក​មិនដែល​ទៅ​រវល់​ផង​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts