កូន​កតញ្ញូ​! ក្រោយ​ឪពុក​ចែកឋាន, ករុណា ពេជ្រ សម្រុក​លក់​ដី​យក​លុយ​ទៅ​មើល​ម្ដាយ​ឈឺ​នៅ​បារាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ឪពុក​បាន​ចែក​ឋាន និង​បានរៀបចំ​ជូន​ដំណើរ​ចុងក្រោយ​គ្រប់​ជ្រុងជ្រោយ​តាម​ប្រពៃណី​ហើយ​នោះ តារា​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន​ លោក ករុណា ពេជ្រ ប៉ុន្មាន​ថ្ងៃនេះ​ បាន​បង្ខំ,ចិត្ត​សម្រុក​លក់​ដី​ជាច្រើន​កន្លែង ដើម្បី​យកលុយ​ទៅ​មើលថែ​ម្ដាយ ដែល​កំពុងមាន​ជំងឺ​នៅ​ប្រទេស​បារាំង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​កន្លងទៅ ករុណា ពេជ្រ ធ្លាប់បាន​ប្រាប់ តារា​ញូ​ស៍ ថា បន្ទាប់ពី​ឪពុក​ បាន​​​ឃ្លាតឆ្ងាយ​ទៅហើយ ពេលវេលា​បន្ទាប់ ​គឺ​លោក​នឹងត្រូវ​ឡើងទៅ​ប្រទេស​បារាំង ដើម្បី​ដើរ​លំហែ​ផង និង​មើលថែ​ម្ដាយ​ផង ដ្បិត​តាំងពី​ឪពុក​ធ្លាក់ខ្លួន​ឈឺ​មក លោក​មិនដែល​បាន​ចេញ​ដើរទៅ​ណា​ឡើយ ព្រោះ​ត្រូវ​នៅ​មើលថែ​គាត់​ជាប្រចាំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ថ្មីៗ​នេះ ​ក៏​ស្រាប់តែ​ឃើញ​តារាចម្រៀង​លោក ករុណា ពេជ្រ បានប្រកាស​លក់​ដី​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក៏​មិនមាន​អ្វី​ប្លែក​អារម្មណ៍​សម្រាប់​មហាជន​នោះដែរ ដ្បិត​លោក ករុណា ពេជ្រ ត្រូវបាន​គេ​ដាក់​រហស្សនាម​ស្រាប់​ហើយ​ថា ជា​សេដ្ឋី​អចល​ទ្រព្យ ហើយ​ការលក់​ដី ទិញ​ផ្ទះ វា​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារាចម្រៀង​រូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ជាការ​ពិត​ការលក់​ដី​ម្ដងនេះ ករុណា ពេជ្រ បាន​បញ្ជាក់ថា គឺ​ត្រូវការ​លុយ​ជាបន្ទាន់​ដើម្បី​ឡើងទៅ​ប្រទេស​បារាំង​នៅ​កំឡុង​ខែធ្នូ ខាងមុខនេះ ដ្បិត​លោក​ត្រូវ​ទៅ​មើលថែ​ម្ដាយ​ដែល​កំពុងមាន​ជំងឺ​នៅ​ទីនោះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់​តារ​ញូ​ស៍ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា នេះ តារា​ចម្រៀង​សំឡេង​ថ្នម​លោក ករុណា ពេជ្រ បានឱ្យដឹងថា លោក​លក់​ដី​ដើម្បី​បាន​លុយ​ខ្លះ​យក​ទៅ​មើលថែ​ម្ដាយ​ឈឺ​នៅ​បារាំង ខណៈ​ការហោះហើរ​អាច​នឹង​ឆាប់ៗ​ខាងមុខនេះ ដ្បិត​លោក​ត្រូវ​ធ្វើតេស្ដ​ទិដ្ឋាការ​នៅ​ថ្ងៃទី​០២ ខែធ្នូ នេះហើយ​។ ប្រសិនជា​ជាប់ លោក​នឹង​អាច​ចេញទៅ​នៅ​កំឡុង​ខែធ្នូ​ខាងមុខនេះ​តែម្ដង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​ចម្រៀង ករុណា ពេជ្រ បាន​ចំណាយ​ថវិកា​ខ្ទង់​១០​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ពិធី​បុណ្យ​សព​ជូន​ឪពុក​ជា​លើក​ចុងក្រោយ ខណៈ​ដែល​ពេលនេះ ករុណា ពេជ្រ ក៏បាន​ប្រកាស​លក់​ដី​ចំនួន​ពីរ​កន្លែង​បន្ថែម​ទៀត ដើម្បី​យក​លុយ​ទៅ​ដើរ​លំហែ និង​ទៅ​មើលថែ​ម្ដាយ​ដែល​កំពុង​ឈឺ​នៅ​ប្រទេស​បារាំង​ផង៕ ប្រភព ៖ តារាញូស៍​

Related posts