មិន​គួរ​ឲ្យ​ជឿ​! ក្រោយ​ម្ដាយ​ចែក​ឋាន​, អ្នកនាង យុគ ចិន្តា រត់​ចូល​ព្រៃ ហើយ​ដើរ​១​ថ្ងៃ​ចម្ងាយ​រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅនេះ ពិធី​ការិនី​ដ៏​ល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា បាន​ជួប​ទុក្ខ​ជា​ទម្ងន់ ដោយ​ម្ដាយ​ជាទី​ស្រឡាញ់​ស្មើ​ជីវិត ទទួលមរណភាព​ត្រឹម​មួយប៉ប្រិចភ្នែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ម្ដាយ​ទទួលមរណភាព​ភ្លាមៗ​នោះ អ្នកនាង​យំសោក​បោក​ខ្លួន​ជាខ្លាំង ដោយ​មិន​នឹកស្មានថា អ្នកមានគុណ​ទៅ​លឿន​បែបនេះ​សោះ។ រហូត​មក​ដល់​ពេល​នេះ​ ម្ដាយ​អ្នកនាង ​បាន​ទទួល​មរណភាព​ប្រមាណ​ជាង​៤​ខែ​មក​ហើយ ហើយ​មុន​បុណ្យ១០០ថ្ងៃ​របស់​ម្ដាយ ​អ្នកនាង យុគ ចិន្តា មាន​វិបត្តិផ្លូវ,ចិត្តជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​លោក​អ៊ឹម ជីវ៉ា អ្នកនាង យុគ ចិន្តា បាន​លើក​មូល,ហេ,តុ​ពី​ការផ្លាស់ប្ដូរ​ទៅ​រស់នៅ​ស្ទឹង​ពពក នា​ខេត្ត​កោះកុង ក្នុង​អំឡុង​ពេល​កំពុង​មាន​វិប,ត្តិ​ថា តាមពិតទៅ​ខ្លួន​ទិញ​ដី​នៅ​ទីនោះ​រយៈពេល​១៣​ឆ្នាំ​ហើយ ហើយ​បន្ទាប់ពី​អ្នក​ម្ដាយ​ចែក​ឋាន​ទៅ​ខ្លួន​ក្លាយ​ជា​មនុស្ស​មាន​វិប,ត្តិ​ផ្លូវ,ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង យុគ ចិន្តា បន្តថា នៅពេលនោះ អត់​មាន​អ្នកណា​ជួយ​ខ្លួន​បាន​ឡើយ ហើយ​ស្របពេល​កូ​វី,ដ​វា,យ,លុក​ខ្លាំង​, ខ្លួន​រស់​នៅតែ​ក្នុង​ឡាន ខ្លួន​ខ្លាច​​​ផ្ទះ ខ្លាច​អ្វីៗ ហើយ​ខ្លាច​ពេលយប់ ឲ្យ​តែ​ថ្ងៃ​លិច​ឡើង ចាប់ផ្ដើម​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្ស​មាន​វិប,ត្តិ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បន្តថា ក្រោយមក​ខ្លួន​ក៏​សម្រេច​ទៅ​អភិវឌ្ឍ​នៅ​ដី​របស់ខ្លួន​នៅ​តំបន់​ជាង​ភ្នំ​ស្ទឹង​ពពក​ហ្នឹង​។ នៅពេល​បាន​ទៅដល់​ខ្លួន បាន​ឡើង​ទៅដល់​ វត្ត​ទាត់​ជើង​ដើម្បី​ថ្វាយបង្គំ​គុណ​ម្ចាស់ ព្រះចៅអធិការ​វត្ត​នៅ​ទីនោះ ហើយ​គុណ​ម្ចាស់ មាន​សង្ឃដីកា ណែនាំ​ពី​ផល​បុណ្យ​កុសល ដែល​ម្ដាយ​បាន​ចែក​ឋាន​ទៅ​ថា​គាត់ ទៅ​បាន​សុខ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​បន្តថា ចឹ​ង​លោក​បាន​សង្ឃដីកា​ណែនាំ​ឲ្យ​ធ្វើ​ចិត្ត​ស្ងប់​ស្ងាត់ ហើយ​អ្នកនាង​ក៏​ទទួលយក​នូវ​អ្វី ដែល​គុណ​ម្ចាស់​ណែនាំ ដើម្បី​ព្យា,បាល​ផ្លូវចិត្ត​ខ្លួនឯង ហើយ​ចាប់ផ្ដើម​រស់នៅ​ក្នុង​ព្រៃ ដោយ​ក្នុង​១​ថ្ងៃ​ដើរ​ចម្ងាយ​៨​ទៅ​១០​គីឡូម៉ែត្រ​។ កន្លែង​ហ្នឹង​ផ្ដើម​ចេញពី​ខ្លួន​មាន​វិ,បត្តិ​ផ្លូវ,ចិត្ត ម្ដាយ​បាត់បង់ អត់​មាន​អ្នកណា​ជួយ​ខ្លួន​បាន ទីកន្លែង​ហ្នឹង​ជួយ​ខ្លួន​បាន​ច្រើន ចំណេញ​ទាំង​កន្លែង​ដី​របស់ខ្លួន ចំណេញ​ទាំង​ផ្លូវ,ចិត្ត​របស់ខ្លួន​ថែមទៀត ដោយ​អត់​បាន​ចំណាយលុយ​អ្វី​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា ក្រោយមក​អ្នកនាង​ក៏​ត្រឡប់មក​ភ្នំពេញ​វិញ ធ្វើបុណ្យ​១០០​ថ្ងៃ​ជូន​អ្នក​ម្ដាយ ហើយ​ប្រាប់​ខ្លួនឯង​ថា ត្រូវ​ងើបឈរ​សា​ថ្មី ខ្លួន​អត់​ដេក​ដួល មនុស្ស​ជាច្រើន​កំពុងតែ​រង់ចាំ​ខ្លួន រស់នៅ​ក្រោម​ការចិញ្ចឹម​របស់ខ្លួន ការទទួលខុសត្រូវរ​បស់​ខ្លួន ខ្លួន​មិនអាច​នៅ​ដេក​ដួល​ចឹ​ង​ទេ ព្យា,បាល​ខ្លួនឯង​ឲ្យ​ហើយ ហើយ​ប្រាប់​ខ្លួនឯង​ថា អ្នក​ម្ដាយ​បាន​ស្ងប់​ហើយ ចប់​ហើយ យើង​បាន​បំពេញ​ជូន​គាត់​អស់ហើយ បញ្ឈប់​ការ​ហូរ​ទឹក,ភ្នែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បន្តថា ចាប់តាំងពី​បុណ្យ​១០០​ថ្ងៃ​ម្ដា​យមក ខ្លួន​បាន​ប្រាប់​ខ្លួនឯង ទោះ​និយាយ​ជាមួយ​អ្នកណា​ក៏ដោយ ក៏​មិន​ហូរ​ទឹកភ្នែក​ទៀត​ដែរ ព្រោះថា​ម៉ាក់​ខ្លួន​បាន​សុខ​ហើយ ខ្លួន​បាន​ធ្វើ​បុណ្យ​ជូន​ម្ដាយ​គ្រប់គ្រាន់ ចឹ​ង​ម្ដាយ​ខ្លួន​កំពុងតែ​សប្បាយចិត្ត​ចង់​ឃើញ​កូន​រឹងមាំ​មកវិញ​។ ចង់​ឲ្យ​ម្ដាយ​នៅ​ឋាន​លើ​មើល​ឃើញថា កូន​បានទទួល​ភាពជោគជ័យ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បុណ្យ​១០០​ថ្ងៃ ​របស់​​​ម្ដាយ អ្នកនាង យុគ ចិន្តា បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅ​វត្ត​គល់​ទទឹង ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ថែមទៀត សូម​ស្ដាប់​ការ​រៀបរាប់​របស់​អ្នកនាង យុគ ចិន្តា ​តាមរយៈ​បទសម្ភាសន៍​ខាងក្រោម​នេះ ៖

Related posts