ថាមែនៗ​! ក្រោយ​KO1 អួតថា ២​ឆ្នាំ ខ្លួន​សល់​លុយ​ជិត​៦​លាន​ដុល្លារ ស្រាប់តែ​មានការ​លើកឡើង​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ជ្រាប​រួចមកហើយ​ថា លោក​KO1 ជា​អ្នកសារព័ត៌មាន​ដ៏​ល្បី​មួយរូប​នាពេល​កន្លងមក តាមរយៈ​ការជួយ​សម្រួល​ចរា,ចរណ៍ ហើយ​ប្រើ​គ្រប់​វិធី រួមទាំង​ការ​លុ.តជង្គង់​តាម​ថ្នល់ ការនិយាយ​ស្រែក​ខ្លាំងៗ ដើម្បី​ឲ្យ​អ្នកបើកបរ​ទាំងអស់​គោរព​ច្បាប់​ចរាច.រណ៍​ផ្លូវគោក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​ឡើយ ការជួយ​សម្រួល​ចរា.ចរណ៍​ពី​សំណាក់​រូបលោក​ផ្ទាល់ និង​ក្រុមការងារ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​។ តែ​ក្រោយមក ក៏​បែរជា​មានការ​រិះ.គន់​កាន់តែច្រើន​វិញ ហើយ​លោក​ក៏​ចាប់ផ្ដើម​បន្ថែម​មុខរបរ ដោយ​ឈាន​ជើង​ចូល​វិស័យ​អចលនទ្រព្យ ទទួលបាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា លោក KO1 បាន​និយាយ​ពី​ប្រវត្តិ​របស់ខ្លួន​ថា ពេល​ឡើងមក​ភ្នំពេញ​ដំបូង ខ្លួន​អត់​មាន​សាច់ញាតិ បងប្អូន​ទេ ហើយ​មាន​លុយ​តែ​២​ម៉ឺន​រៀល​ជាង ចាយ​រយៈពេល​៥​ថ្ងៃ រហូតដល់​ដេក​តាម​ចិញ្ចើមថ្នល់​ក៏មានដែរ​។ លោក​ថា មាន​ថ្ងៃ​១ ខ្លួន​ចង់​បញ្ចប់ជីវិត ដោយ​រត់​ចូល​ឡាន តែ​អត់​បានសម្រេច ក៏​ប្រុង​លោ.តទឹក ពីលើ​ស្ពាន​ជ្រោយចង្វា ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ពេលនោះ ខ្លួន​ស្គាល់​ព្រះសង្ឃ​មួយ​អង្គ លោកតា​ត្នោត ដោយមាន​សង្ឃ​ដីកា​ណែនាំ​ថា ប្អូន​កុំ​អស់សង្ឃឹម ទៅ​នៅ​វត្ត​ជាមួយ​លោក​បង នៅ​ពេល​ទៅដល់​វត្ត​ហើយ​ខ្លួន​ចង់​ស​,​ម្លា​ប់​ខ្លួន​នឹង​អាងទឹក​លោក​ទៀត ព្រោះ​លោក​ធ្លាប់​តែ​មាន​បងប្អូន​ច្រើន មាន​សាច់ញាតិ​ច្រើន តែ​ក្រោយ​ម្ដាយ​ចែក​ឋាន ក៏​រស់នៅ​តែលតោល​​​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​និយាយ​ពី​ប្រវត្តិ​ជូរចត់​របស់ខ្លួន​ហើយ​នោះ លោក​K01​បាន​និយាយ​ពី​ភាព​ជោគជ័យ​របស់ខ្លួន​ម្ដង ដោយ​បញ្ជាក់ថា រាល់ថ្ងៃ ខ្លួន​មាន​ក្រុមហ៊ុន​ចំនួន​២៥ ទាំង​អន​ឡាញ ទាំង ផ្នែក អចលនទ្រព្យ​។ ចំពោះ​ទ្រព្យសម្បត្តិ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ សរុប​ត្រួសៗ លោក​មាន ប្រហែល ៥​លាន ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើង​បែប​ឌឺដង​ថា «​សល់​ច្រើន​ចឹ​ង​ល្អ​ហើយ​រក​ថ្ងៃ​ណាមួយ​ប្រកាស​រក​ជំនួយ​ពី​មហាជន​, ស្មាន​តែ​K01 អត់​ដែល​ឃើញ​ស្រមោល​ខ្លួនឯង​, ជូនពរ អ្នកមាន​ពិត​, សម្លា.ប់ខ្លួន​នឹង​ទឹក​ផ្តិល​លុ.បមុខ​, លោក​សំដែង​»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts