ខ្លាំងបាត់! លោកគ្រូ​មហា​ជំ ទាយ​ថា ឆ្នាំ​២០២៩ ខ្ញុង មាន​លុយ​សល់​យ៉ាងតិច​៣០​លាន​ដុល្លារ ហើយ​ឡើង​ងារ​ជា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា ពេលនេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ ​អ្នកនាង​ខ្ញុង បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុងការ​ប្រកប​មុខរបរ​អន​ឡាញ និង​ការងារ​សិល្បៈ ដើម្បី​យក​លុយ​ទៅ​ដោះ​បំ,ណុល​រហូតដល់​ទៅជិត​៦០​ម៉ឺន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​ជីវិត​អ្នកនាង​ខ្ញុង ដល់​ចំណុចសូន្យ សូម្បីតែ​ទ្រព្យសម្បត្តិ​ចុងក្រោយ​របស់ខ្លួន​ក៏​ប្រកាស​លក់​ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​នោះ ស្រាប់តែ​ថ្មីៗ​នេះ មាន​លោក​គ្រូទាយ​ម្នាក់ បាន​ចេញមក​ធ្វើការ​ទស្សន៍ទាយ​ពី​ជោគវាសនា​តារា​កំប្លែង​រូប​នេះ​ថា នឹង​ក្លាយ​ជា​ឧកញ៉ា ហើយ​សល់​លុយ​យ៉ាងតិច​រហូតដល់​ទៅ​៣០​លាន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​អ៊ាង គង្គា ហៅ​លោកគ្រូ មហា​ជំ បានធ្វើការ​ទស្សន៍ទាយ​ដូច្នេះ​ថា «​កៃ​ដរ នឹង​ឡើង​ងារ​ជា​ឧកញ៉ា ហើយ​សួរ​លោកគ្រូ​ថា ពេលណា​បាន​កៃ​ដរ និង​ខ្ញុង​ឡើង​ងារ​ជា​ឧកញ៉ា ក្លាយ​ជា​មហាសេដ្ឋី? ១ ២ ៣ ៤ ៥ ៧ ៨ ៩, ឆ្នាំ​២០២៩ ឆ្នាំ​២០២៩ ខ្ញុង​មាន​លុយ​សល់​យ៉ាងតិច​៣០​លាន​ដុល្លារ​។ ២​នាក់​ហ្នឹង​អ្នកណា​ឡើង​ងារ​ជា​ឧកញ៉ា​ក៏បាន​ដែរ ឆ្នាំ​២០២៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្តថា ឥឡូវនេះ ឆ្នាំ​២០២១ អញ្ចឹង​សល់​៧​ឆ្នាំ​ទៀត ខ្ញុំ​នឹង​ឡើង​ងារ​ជា​មហាសេដ្ឋី ហើយ​ខ្ញុង​នឹងមាន​លុយ​២០​លាន​ដុល្លារ​។ ប៉ុន្តែ​មិនមែន មាន​ដោយសារ​ខ្ញុង​លេង​កំប្លែង​, ដោយសារតែ​នាយ​កៃ​ដរ លក់​ដីឡូត៍​នោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បញ្ជាក់ទៀតថា ចូលដល់​ខែឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹកឃើញ​អាជីវកម្ម​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​គ្រឿងក្រអូប​។ ពេល ដែល​ខ្ញុង និង​កៃ​ដរ ចាប់ផ្ដើម​បើក​ជំនួញ​លក់​គ្រឿងក្រអូប​នោះ ខ្ញុង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ ពេលនោះ​ហើយ រាសី​របស់​ខ្ញុង ពេល​ចូល​ដល់​ឆ្នាំ​ថ្មី គឺ​ឆ្នាំខាល ទាំង​ខ្ញុង និង​ស្វាមី ទាំង​កូន​របស់​ខ្ញុង នឹង​ឡើង​ដល់​ចំណុច​ផ្កាយ​១ គេ​ហៅ​ផ្កាយ​លាភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្តថា នោះ​ហើយ ខ្ញុង នឹង​មាន​លាភ មានជ័យ ហើយ​នឹង​ជួប​មនុស្ស​ល្អ​មួយ​។ មនុស្ស​ល្អ​នោះ ជា​មនុស្ស​នៅ​ក្រៅ​ប្រទេស ហើយ​មិនមែន​ជា​ខ្មែរ​នោះទេ ជា​ជនបរទេស ហើយ​ប្រទេស​ក្បែរ​ខាង​របស់​យើង គេ​នឹង​ផ្ដល់​ជា​គំនិត ផ្ដល់​ជា​ថវិកា​ដល់​ខ្ញុង និង​ស្វាមី បើក​នូវ​អាជីវកម្ម​ថ្មី​។ ពេលនោះ ខ្ញុង នឹង​ក្លាយ​ជា​មហាសេដ្ឋី​បន្តិច​ម្ដងៗ ដល់​ឆ្នាំ​២០២៩ ខ្ញុង​នឹង​សល់​លុយ​២០​លាន​ដុល្លារ​យ៉ាងតិច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការ​ទស្សន៍ទាយ​របស់​លោក​គ្រូ​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ធ្វើការ​បញ្ចេញយោបល់​ថា «​មីង​ខ្ញុង គាត់​ឮ​ចឹង​ គាត់​ខ្ចី​លុយ​គេ​លើស​ដើម ឆ្នាំ​២០២២៩ ក្លាយ​ជា​ឧកញ៉ា​ចាំ​សង​គេ​វិញ​, ម្ដង​៣០ ម្ដង​២០, អនាគត​លោកគ្រូ នឹង​ក្លាយ​ជា​លោកគ្រូ​ជោគជ័យ​ម្នាក់ទៀត​នៅ​កម្ពុជា»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ​ ៖ ​

Related posts