ញាក់​សាច់! ថ្ងៃ​សម្ពោធ​ហាង​គុយទាវ, គីម លីហ្សា ទទួល​បាន​កាដូ​ រថយន្ត​តម្លៃ​ខ្ទង់​សែន​ដុល្លារ​ពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជា​រឿង​ដែល​មិនធម្មតា សម្រាប់​តារា​សម្ដែង​អ្នកនាង គីម លីហ្សា ខណៈ​ថ្ងៃ​ដំបូង​នៃ​ការបើក​សម្ពោធ​ហាង​គុយទាវ​ថ្មី ស្រាប់​តែមាន​យីអ៊ុន​ឡើង​ខ្ពស់​ភ្លាម ដោយ​ទទួលបាន​កាដូ​រថយន្ដ​ទំនើប​មួយគ្រឿង ម៉ាក Lexus LM 350 ដែលមាន​តម្លៃ​ខ្ទង់សែន​ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាដូ​ ដែលមាន​តម្លៃ​កប់​ពពក​នេះ គីម លីហ្សា បាន​បញ្ជាក់ថា គឺ​ទទួលបាន​ពី​ឪពុក​របស់​នាង ដ្បិត​ឪពុក​របស់​អ្នកនាង​ ក៏​ទើបតែ​ត្រូវប៉ាន់​ដី​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា តារា​សម្ដែង​អ្នកនាង គីម លីហ្សា មួយរយៈ​ចុងក្រោយ​នេះ​ឃើញថា មានការ​កាក់កប​យ៉ាងខ្លាំង​ជាមួយនឹង​មុខ​ជំនួញ ដោយ​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​សោះ តារា​ស្រី​រូបនេះ​បើក​សម្ពោធ​ហាង និង​ពង្រីក​បាន​នូវ​សាខា​ជាច្រើន​កន្លែង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពីមុខ​ជំនួញ គីម លីហ្សា ក៏​កំពុង​ជោគជ័យ​កាន់តែខ្លាំង​ជាមួយនឹង​អាជីព​សម្ដែង ខណៈ​ខ្សែភាពយន្ដ​ធំ​មួយចំនួន​តែងតែមាន​វត្តមាន​នាង​ជា​ហូរហែ​។ នាង​ត្រូវបាន​គេ​មើលឃើញថា កំពុង​ឡើង​កូដ​យ៉ាងខ្លាំង ខណៈ​ជីវភាព​លំដាប់​អភិជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​កាក់កប​នៅ​លើ​មុខ​ជំនួញ, តារា​សម្ដែង​រូប​នេះ​ ក៏​មិន​ភ្លេច​ចំពោះ​ការងារ​មនុស្ស​ធម៌​​ដែរ ដោយ​កាលពី​ពេល​ថ្មីៗ​នេះ​ នាង​ ​បាន​​ប្រកាស​យក​លុយ​ ដែល​បាន​មក​ពី​ការ​លក់​ម្ជូរ​ទាំងអស់​នៅ​ថ្ងៃ​បើកហាង​ថ្មី ​​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀតផង៕ ប្រភព ៖ តារាញូស៍​

Related posts