មិន​នឹក​ស្មាន! Admin ជីងចក់ និង​ភរិយា ទៅ​ដល់​ផ្ទះ​អ្នកស្រី ទ្រី ដាណា ស្រាប់តែ​ ​ភ្ញាក់ផ្អើល​រៀងខ្លួន​ ហើយ​បង្ហាញ​អារម្មណ៍​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​អ្នក​អាន​ បាន​ជ្រាប​រួច​មក​ហើយ​ថា Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជាមួយ​នឹង​កូនក្រមុំ​ឈ្មោះ ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជា​ការ​ចាប់អារម្មណ៍​ក្នុង​ថ្ងៃ​មង្គលការ​នោះ គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​ភរិយា​លោក​ទទួល​បាន​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ឯណោះ ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺរោម​តែម្ដង​។ នេះ​មិនទាន់​រាប់បញ្ចូល​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ នៅពេល​មានការ​សួរនាំ​ពី​តម្លៃ​ចិញ្ចៀន​ពេជ្រ​នោះ អ្នកនាង ផល្លា ភរិយា Admin ជីក​ចក់ បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិញ្ចៀន​ពេជ្រ​របស់​ខ្លួន​មាន​ទំហំ​១២​លី តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ចិញ្ចៀន​ពេជ្រ​ស្វាមី​របស់ខ្លួន​វិញ ធ្វើ​អស់​តែ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ទេ​។ តាម​ការ​អះអាង​ខាងលើនេះ បើ​យើង សរុប​ថ្លៃ​បណ្ដាការ និង​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​នោះ ឃើញ​ថា លើស​ពី​២០​ម៉ឺន​ដុល្លារ​បាត់​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀប​ការ អ្វី ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​នោះ ត្រង់​ថា នៅថ្ងៃទី១២ ខែ​វិច្ឆិកានេះ ភរិយា អេដមីន​ជីង​ចក់ បាន​មក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង​តែម្តង​ ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ី​ថ្មី​ពណ៌​ខ្មៅ​មួយគ្រឿង ជូន​លោក ដោយ​តាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកស្រី​ទ្រី ដា​ណា វិញ ក្នុង​ថ្ងៃ​ពិសេស​របស់​Admin ជីក​ចក់ អ្នកស្រី​បាន​ចងដៃ​ជា​ខ្សែក ធ្វើ​ឲ្យ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ រំភើប​ខ្លាំងណាស់ ក៏​ពោល​ពាក្យ​ថា «​ថ្ងៃនេះ​ពូ​មាន​កាដូ​មួយ surprise ខ្លាំង​មែនទែន គ្រាន់តែ​ភ្ញាក់ពីដេក​មក​ឃើញ​កាដូ មកដល់​ផ្ទះ តែម្តង កាដូ​ពី បងស្រី សំណព្វចិត្ត ទ្រី ដា​ណា ចង់ដឹង​អត់ថា ខាងក្នុង​ហ្នឹង ស្អី​គេ ពូ​ក៏​អត់​ទាន់​បើក​មើល​ដែរ បងស្រី​ខ្ញុំ​ដូចជា​ចិត្តបាន​ពេក​ហើយ អូ​ហូ​មកហើយ​នេះ ខ្សែក ដែល​បងស្រី ទ្រី ដា​ណា គាត់​បាន​ចងដៃ​ពូ ថ្ងៃ​មង្គលការ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ Admin ជីងចក់ និង​ភរិយា បានបង្ហាញ​វត្តមាន​នៅផ្ទះ​អ្នកស្រី​ទ្រី ដា​ណា ហើយ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ដោយ​មិន​នឹកស្មាន​ដូចគ្នា ថា​ បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នោះ។ អ្វី​ទាំង​នេះ ពួកគេ បាន​ហៅ​ថា​ជា​និស្ស័យ៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts