ថា​មែន​ៗ​! ជួប​អ្នកស្រី ទ្រី​ដា​ណា ហើយ Admin​ជីងចក់ និង​ភរិយា កាន់​ដុល្លារ​ទាំង​បាច់​ៗ ហើយ​ប្រាប់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់ ជីវិត​ឯកជន​របស់​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​Admin​ជីងចក់ តាំងពី​មុន​ពេល​រៀបការ ពេល​រៀបការ និង​ក្រោយពេល​រៀបការ សុទ្ធតែ​ទទួល​បាន​ការចាប់អារម្មណ៍​មិនធម្មតា​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មុនពេល​រៀបការ អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​លើ​Admin​ជីងចក់ ចំពោះ​ការប្រើ​ជីវិត​ជា​អភិជន​របស់លោក ជាមួយនឹង​ការ​ពាក់​ស្បែកជើង​ថ្លៃ​ៗ ឡាន​ទំនើប​ៗ ការ​បង្ហាញ​ផ្ទះ​វិឡារ​ជាដើម​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​ពេល​រៀបការ អ្នកគាំទ្រ​ក៏​កាន់តែ​ចាប់អារម្មណ៍​ទៀត​ទៅលើ​ថ្លៃ​បណ្ដាការ ដែល​លោក​ផ្ដល់ជូន​កូនក្រមុំ​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​ភរិយា ថ្លៃ​៨​ម៉ឺន​៨​ពាន់​ដុល្លារ ចិញ្ចៀន​ពេជ្រ​លោក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ហើយ​លោក​ពាក់​ស្បែកជើង​សុទ្ធតែ​ម៉ាក​Jorden នៅ​ថ្ងៃ​ដ៏​ពិសេស​នោះ​។ ក្នុងនោះដែរ លោក​ក៏​ទទួល​បានការ​ចងដៃ​ជា​ខ្សែក​ពី​អ្នកស្រី ទ្រី ដា​ណា ដោយ​​មាន​ការ​ដឹក​ជញ្ជូន​មកដល់​គេហដ្ឋាន​លោក​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀប​មួយថ្ងៃ ពោល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង​ផល្លា បានមក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេ​រ៊ី​ថ្មី ពណ៌​ខ្មៅ​មួយគ្រឿង ជូន​លោក​ជា​ស្វាមី ដោយ​តាម​ដឹង មានតម្លៃ​ក្បែរ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​រៀបការ បាន​ប្រហែល​២​សប្ដាហ៍ ស្រាប់តែ​លោក និង​ភរិយា បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅ​គេហដ្ឋាន​អ្នកស្រី ទ្រី ដា​ណា ហើយ​ឃើញថា ម្នាក់ៗ សុទ្ធតែ​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល និង​មិន​នឹកស្មានថា ពួកគេ បាន​ជួបគ្នា​ទៀតផង។ ចំណុច​នេះ ពួកគេ បាន​ហៅ​វា​ថា​ជា​និស្ស័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​​​ជួប​​​ជាមួយ​អ្នកស្រី ទ្រី ដា​ណា រួច ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ភរិយា​របស់ Admin​ជីងចក់ បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​ស្វាមី ដោយ​ឃើញ Admin​ជីងចក់ កាន់​ក្រដាស​កិច្ចសន្យា​, ភរិយា កាន់​លុយ​ដុល្លារ​ទាំង​បាច់ៗ ហើយ​ប្រាប់​ថា «​រួចរាល់​ការងារ​ថ្មី ទទួល​កុងត្រា 50% សិន ហេងៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើង​ជូនពរ​ពួកគេ​ថា «​ហេងៗ ហេង​ចូល​ហេង អោយ​បង​ចក់​ច្រៀង​បទ​ហេង​ចូល​ហេង​១​បទ​ទៀត រឹតតែ​ហេង​, ពូ​ចក់​នាំ​សំណាង​ដល់​ចែ​ហើយ​, ជូនពរ​សោ​និង​ពូ​ហេងៗ​, ហេងៗ​បង សូម​ជូនពរ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារ​កិច្ច​គ្រប់យ៉ាង​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts