កូន​កតញ្ញូ! ក្រោយ​បញ្ចប់​បេសកកម្ម,​ គ្រូពេទ្យ​ស្ម័គ្រចិត្ត ជ័យ សុវ៉ាត ឆ្លៀត​នាំ​ម្ដាយ​ទៅ​រំសាយ​នៅ​ទឹកដី​ប៉ែក​ឦសាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​រូប​ស្រស់​សង្ហា​របស់​ផលិតកម្ម​សាន់​ដេ​លោក ជ័យ សុ​វ៉ាត បន្ទាប់ពី​បាន​ចំណាយពេល​វេលា​ជាង​កន្លះ​ឆ្នាំ​ចុះ​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ថ្មីៗ​នេះ​ក៏បាន​ឆ្លៀតពេល​នាំ​ម្ដាយ និង​ក្រុម​គ្រូ​សារ​ទៅ​សម្រាក​លំហែកាយ​នៅ​ទឹកដី​ប៉ែក​ឦសាន​យ៉ាង​រីករាយ ខណៈ​បេសកកម្ម​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ត្រូវបាន​បញ្ចប់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបភាព​ជាច្រើន និង​វីដេអូ​ដែល​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម និង​ការបញ្ជាក់​តាម​ទូរស័ព្ទ ជ័យ សុ​វ៉ាត បានឱ្យ​តារា​ញូ​ស៍​ដឹងថា ខ្លួន​ពិតជា​បាន​នាំ​ម្ដាយ និង​ក្រុមគ្រួសារ​ទៅ​សម្រាក​លំហែកាយ​មែន ដោយ​ក្នុងនោះ​គឺ​លោក​បាន​ចំណាយពេល​ប្រមាណ​៣​យប់ សម្រាក​នៅ​ទឹកដី​ខេត្តមណ្ឌលគិរី ជា​ទឹកដី​ដ៏​សែន​ស្រស់ត្រកាល។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យ សុ​វ៉ាត ក៏បាន​ឱ្យដឹង​ផងដែរ​ថា បច្ចុប្បន្ន​បេសកកម្ម​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក​ក៏បាន​បញ្ចប់​ទៅហើយ​ដែរ បន្ទាប់ពី​បាន​ចំណាយពេល​ប្រមាណ​ជាង​កន្លះ​ឆ្នាំ។ តារាចម្រៀង​ដែល​ទើបតែ​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​បទ​ចម្រៀង «​ស្រលាញ់​អូន​ដល់​កាន់​ឈើ​ច្រត់​» រូបនេះ ក៏បាន​អះអាង​បន្ថែមទៀត​ដែរ​ថា បើទោះជា​ការស្ម័គ្រចិត្ត​បាន​បញ្ចប់​ទៅហើយ​ក្ដី ប៉ុន្តែ​ខ្លួន​ហាក់​ពុំមាន​ពេលទំនេរ​ច្រើន​ប៉ុន្មាន​ឡើយ ពោលគឺ​លោក​កំពុង​មមាញឹក​ខ្លាំង​ជាមួយនឹង​ការងារ​សិល្បៈ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យ សុ​វ៉ាត បានឱ្យដឹង​ទៀត​ថា ពេលនេះ​ លោក​បាន​ត្រៀម​បទ​ចម្រៀង​ជាច្រើន​បទ សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន ដែល​មាន​ទាំង​ចម្រៀង​បែប​មនោសញ្ចេតនា និង​ចម្រៀង​ចង្វាក់​ញាក់​សម្រាប់​រាំ​កម្សាន្ដ ។ បទ​ចម្រៀង​ទាំងនោះ​អាច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​កំឡុង ​ខែ​ធ្នូ​ខាងមុខនេះ ហើយ​លោក​ក៏​រំពឹងទុក​ថា ​នឹងមាន​ការគាំទ្រ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោក ជ័យ សុ​វ៉ាត គឺជា​តារា​ចម្រៀង​មួយរូប​ របស់​ផលិតកម្ម​សាន់​ដេ ដែល​បច្ចុប្បន្ន​កំពុង​ ទ​ទួលបាន​នូវ​ប្រជាប្រិយភាព​តាមរយៈ​វិស័យ​ចម្រៀង និង​សកម្មភាព​ស្ម័គ្រចិត្ត​ការងារ​សង្គម​នា​នា។ ជាក់ស្ដែង​កំលោះ​សង្ហា​រូបនេះ ទើបតែ​បញ្ចប់​បេសកកម្ម​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​កម្រិត​ស្រាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា ​ស្រប​ពេល ដែល​បេសកកម្ម​ ត្រូវបាន​បញ្ចប់​នោះ ជ័យ សុ​វ៉ាត ក៏បាន​ធ្វើ​រឿង​ដ៏​ប្រពៃ​មួយ ដោយ​ឆ្លៀតពេល​នាំ​ម្ដាយ និង​ក្រុម​គ្រួសារ​ទៅ​សម្រាក​លំហែ​កាយ​នៅ​ខេត្ត​មណ្ឌលគិរី​យ៉ាង​រីករាយ៕ ប្រភព ៖ ​តារា​ញូ​ស៍​

Related posts