នោះ! សុខ សុមា​វ​តី សរសើរ លី​វ៉ា ហេ​ទ ស្រឡាញ់​ច្រើន​ឆ្នាំ មិនដែល​ប្ដូរ ស្រាប់តែ​មតិ​ខ្លះ​ដាស់តឿន​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា ពិធី​ការិនី សុខ សោ​ម៉ា​វ​ត្តី បាន​រៀបការ​ជាមួយ​លោក​ទូច ដា​ណា​រ៉ា ហៅ​ពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៤ បន្សល់​នូវ​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត ឈ្មោះ​ចា​ស្មី​ន «Jasmine» កើត​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកនាង មិន​រស់នៅ​ឱប​អតីតកាល​នោះឡើយ ដោយ​បច្ចុប្បន្ន កំពុងតែ​សាង​សម្ព័ន្ធភាព​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​កីឡាករ លី​វ៉ា ហេ​ទ ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗ​នេះ សុខ សុ​ម៉ា​វ​ត្តី បាន​បង្ហោះ​រូបថត​សាង​ភាព​ផ្អែមល្ហែម​ជាមួយ កីឡាករ លី​វ៉ា ហេ​ទ ជាច្រើន​សន្លឹក ហើយ​អះអាងថា «​អតីតកាល កាន់តែ​អោប​កាន់តែ​ធ្ងន់ អ្នកណា​រស់នៅ​ជាមួយ​អតីតកាល ក៏​នៅ​បន្តទៀត​ចុះ តែ​ខ្ញុំ​រស់នៅ​ជាមួយ​បច្ចុប្បន្ន និង​អនាគត​ហើយ​ចា៎​។ គាត់​សាមញ្ញ ខ្ញុំ​សាមញ្ញ មិនមាន​អ្វី​អស្ចារ្យ​ជាង​អ្នកណា តែ​យើង​មាន​ក្ដី​សុខ​ពិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ តារា​សម្ដែង ដួង ហ្សូ​រី​ដា បាន​លើកឡើងថា «​កាលនោះ​អោប​បងហើយ​ប្រាប់ថា បុរស​ម្នាក់នេះ​ល្អ​ហួស​បង​អើយ មិនដែល​ចេះ​ទុក​លុយ​មួយ​សេន​ក្នុង​ខ្លួន យកមក​អោយ​ទាំងអស់ មិនដែល​ដើរលេង​ចោល​យើង​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​សុខ សុ​ម៉ា​វ​ត្តី បាន​បញ្ជាក់ថា «​ចា៎​បងស្រី​សំលាញ់​ច្រើន​ឆ្នាំ​ហើយ​គាត់​មិនដែល​ប្ដូរ​ទេ នៅតែ​ជាម​នុស្ស​ល្អ ប្រុស​ល្អ​ដដែល​»​។ ទោះយ៉ាងណា ក៏មាន​មតិ​ខ្លះ​បាន​ដាស់តឿណ ​សុខ សោ​ម៉ា​វ​ត្តី កុំ​សូវ​អួត​ពេក បើសិន​បែក​គ្នា មិនសូវ​ខ្មាស​គេ​៕

Related posts