វាសនា​មើល​មិន​ឃើញ! ក្រោយ​រាសី​ឡើង​ស្រើតៗ​​​, ភរិយា​Admin ជីងចក់ ពោល​ពាក្យ​យ៉ាង​មានន័យថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ Admin ជីងចក់ និង​ភរិយា បានបង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅផ្ទះ​របស់​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ដើម្បី​ចុះ​កុងត្រា​ការងារ​ជាមួយ​លុយ​ដុល្លារ​ទាំង​បាច់ៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រាសី​ឡើង​បែបនេះ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អ្នកនាង ផល្លា បាន​បង្ហោះ​សារ​យ៉ាង​មានន័យថា «​អំណាច​នៃ​សំពាយ​បុណ្យ និង​សំពាយ​បាប​របស់​យើង​មាន​រៀង​ៗ​ខ្លួន ប្រជែង​អ្វី​អាច​ប្រជែង​បាន តែ​ចង់​ប្រជែង​នឹង​ព្រេងវាសនា គឺ​ប្រជែង​មិន​បានទេ វាសនា​មនុស្ស​មើលមិនឃើញ​ទេ ហេតុនេះ​រស់នៅ​ត្រូវ​សាង​កុសល​អោយ​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សន្សំ​សុខ​អោយ​ច្រើន ហើយ​កុំ​កំណាញ់​ត្រឹម​ពាក្យ​លើកទឹកចិត្ត​ដល់​គ្នា បើ​ឃើញ​គេ​បាន​ល្អ គួរ​លើកទឹកចិត្ត​គេ នោះ អ្នក​នឹង​បាន​ទាំង​បុណ្យ​ផង បាន​មិត្តភាព​ផង បាន​ទាំង​ការ​គោរព​ស្រលាញ់ និង​បាន​ជួយ​ពង្រីក​សេចក្តី​ល្អ​របស់​អ្នកផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​Caption​ និង​រូបថត​១​សន្លឹក​ដ៏​ស្រស់​ស្អាត​ខាង​លើ​នេះ មានការ​លើក​ឡើង​ថា «​ពិតជា​ត្រឹមត្រូវ​ណាស់​ប្អូនស្រី​, ត្រូវ​ណាស់​អូន​សម្លាញ់​, Caption ត្រូវចិត្ត​, ស្អាត​ណាស់ ចេ​, ស្រស់​ស្អាត​ណាស់​, ស្អាត​ចែ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អ្នកនាង ផល្លា បើទោះជាស្ត្រីមេម៉ាយ កូន១ក៏ពិតមែន តែអ្នកស្រី ពិតជាស្ត្រីម្នាក់ មានសំណាងខ្លាំងណាស់ ដោយទទួលបានការស្រឡាញ់ និងការឲ្យតម្លៃពី Admin ជីងចក់ លើសពីស្ត្រីក្រមុំទៅទៀត។ នេះមិនខុសពីCaptionខាងលើនោះឡើយ៕​

Related posts