ជក់ចិត្ត ព្រឺ​សម្បុរ! ជា​គ្រូពេទ្យ​ទេ តែ​ធ្វើ​Reaction​បទ «​វីរនារី​» ទាក់ចិត្ត​មនុស្ស​គ្រប់គ្នា សូម្បីតែ​អ្នកដឹកនាំ​បទ​នេះ ក៏​លើកឡើង​ដែរ​ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​នូវ​ព័ត៌មាន ដែល​តារា​ចម្រៀង ទេព បូ​ព្រឹក្ស និង​គូស្នេហ៍ បាន​ចំណាយលុយ​រហូត​ទៅដល់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ផលិត​វីដេអូ​ចម្រៀង​បទ «​វីរនារី​» ដើម្បី​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ផលិត​រួចរាល់​MV​ចម្រៀង​នេះ ក៏​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ ដោយ​ទទួល​បានការ​សាទរ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាន​អ្នក​យក​ទៅធ្វើ​Reaction​ព្រោងព្រាត​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុងចំណោម​អ្នកធ្វើ​Reaction ជាច្រើន​នាក់​នោះ មានតែ​វេជ្ជបណ្ឌិត Sem Ratana​ប៉ុណ្ណោះ ដែល​បាន​ពន្យល់​យ៉ាង​លម្អិត ហើយ​ទទួលបាន​ការលើក​សរសើរ​ពី​សំណាក់​អ្នកដឹកនាំ​MV​បទ​នេះ​ ដោយផ្ទាល់​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយពី វេជ្ជបណ្ឌិត វ័យក្មេង​រូបនេះ ធ្វើ Reaction​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង មាន​អ្នក​បញ្ចេញមតិ​ជិត​១​ពាន់ ហើយ​ឃើញថា សុទ្ធតែ​ការលើកសរសើរ​ទាំងអស់​។ ពួកគេ លើកឡើង​ស្រដៀងៗ​គ្នា​ដូច្នេះ​ថា «​សូម​ស​សើ​របង​ដោយ​ស្មោះ នេះ​ជា reaction/review ដែល​ល្អ​បំផុត​ចំពោះ​បទ Top of the lady! អរគុណ​បង​សម្រាប់​ការ​ចំនាយពេល​លើ​ការស្រាវជ្រាវ និង​បង្កើត​វី​ដេ​អូ​នេះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​អរគុណ​បង​ខ្លាំងណាស់​ ដែល​បានបង្ហាញ​និង​ពន្យល់​អោយ​កាន់តែច្បាស់​ពី​សិល្បៈ និង វប្បធម៌ ប្រពៃណី ខ្មែរ​យើង​អោយ​ប្អូន និង កូន​ខ្មែរ​ជំនាន់​ក្រោយ​យល់ គោរព ប្រតិបត្តិ​តាម​ថែរក្សា​នូវ​អ្វី​ ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក​, ស្ដាប់​និង​ទស្សនា mv ព្រឺ​សម្បុរ​មធ្យម ងំ​ស្ដាប់​បង​ពន្យល់​បកស្រាយ​ព្រឺ​សម្បុរ​កម្រិត​ទ្វេដង​ពិត​អស្ចារ្យ​ខ្លាំងណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អស្ចារ្យ​! ខ្ញុំ​ពេញចិត្ត​និង​ការ​ពន្យល់រ​បស់បង​ខ្លាំងណាស់ លំអិត ច្បាស់លាស់ ជាពិសេស ខ្ញុំ​ពេញចិត្ត​បំផុត​ត្រង់​ថា បង​ពន្យល់​អំពី​ប្រវត្តិ​នៃ​សម្លៀកបំពាក់​នីមួយៗ​,​ឈ្មោះ​របាំ និង ល្ខោន​នីមួយៗ នៅក្នុង​បទ​ចម្រៀង​បាន​យ៉ាង​លំអិត​។ នេះ​បាន​ហៅ​អ្នក Reaction ពិតប្រាកដ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Reaction លោកគ្រូ ខ្ញុំ​មើល​ជក់ចិត្ត​ដល់​ចប់ ខុសពី​reaction អ្នក​ផ្សេងទៀត បទ​នេះ​អស្ចារ្យ​លើស​ដើម​ពេល​បាន​មើល​reaction លោកគ្រូ ពិត​ជាមាន​មោទនភាព​ណាស់​, ពិតជា​ការ​បកស្រាយ​យ៉ាង​ល្អ​ដើម្បីអោយ​កូន​ខ្មែរ​មានការ​យល់ដឹង​កាល​តែ​ច្បាស់ ដើម្បី​កុំអោយ​មាន​ការយល់​ច្រលំ​កាន់តែ​ជ្រៅ​ទៅ ជាពិសេស​អ្នក​ដែល​មិនបាន​រៀន​សូត្រ​ពី​ប្រវត្តិ​របស់ខ្លួន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកដឹកនាំMVបទនេះវិញ បានខំមិនក្រោមReactionខាងលើ ជាភាសាអង់គ្លេស ថា «I saw all the reaction in youtube, but you are the best reaction. Thank you bro for your explain, there’re all correct what the meaning in this mv! ( From Director This MV)»៕ សូមទស្សនាវីដេអូ ពន្យល់លម្អិតខាងក្រោមនេះ ៖

Related posts