ឡើង​កូដ​សាហាវ! រថយន្ត​ច្រើន​គ្រឿង​ជិះ​មិន​ចង់​អស់, ថមមី ទិញ​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង​ទៀត ជូន​សួស វីហ្សា ហើយ​ប្រាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោយពី​ពួកគេ បាន​តស៊ូ និង​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​២​ឆ្នាំ កាលពី​ពេល​ថ្មីៗ​នេះ លោក​ថ​មមី បាន​ធ្វើ​ឲ្យ​អ្នកនាង សួស វី​ហ្សា រំភើបចិត្ត មិន​ស្ទើរ​នោះ​ទេ ដោយ​លោក បាន​រំលឹក​អនុស្សាវរីយ៍​ជាច្រើន​កាល​នៅ​គ្រាក្រ និង​​​ធ្វើតាម​ការសន្យា ដោយ​នាំ​ភរិយា​របស់​ខ្លួន​ទៅ​ជិះ​កន្ទុំ,រុយ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​នេះ​ដែរ ពួកគេ បាន​ព,ញ្ញាក់​អារម្មណ៍​គ្នា​រៀង​ៗ​ខ្លួន ដោយ​អ្នកនាង សួស វី​ហ្សា បាន​យក​នំ​ខេ​ក ជាមួយ​នឹង​នាឡិកា ទៅ​ស៊ុប​ប្រាយ​ប្ដី​ ដល់​ក្រុម,ហ៊ុន​។ តែ​ជាការ​ឆ្លើយតប ថ​មមី បែរជា​ស៊ុប​ប្រាយ​តប​ទៅវិញ​យ៉ាង​ភ្ញាក់ផ្អើល តាមរយៈ​ការទិញ​រថយន្ត​យ៉ាង​ទំនើប​ជូន​ភរិយា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ស៊ុប​ប្រាយ​ភរិយា​, ថ​មមី បាន​សរសេរ​រៀបរាប់​ថា « ប្រពន្ធ​មក​ស៊ុប​ប្រាយ​ប្តី​នៅ​ក្រុមហ៊ុន​ទិញ​នំ​ខេ​ក និង​នាឡិកា​ជូន​ប្តី តែ​ចៃដន្យ​ប្តី​ស៊ុប​ប្រាយ​តប​ទៅវិញ​Happy Anniversary 2Year 29.11.2019 – 29.11.2021 បង​ស្រលាញ់​អូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធ​សម្លាញ់​សម្រាប់​បងអូន​ជានា​រី​ស្រស់​ស្អាត​ និង​គួរ​អោយ​ស្រលាញ់​ជា​រៀង​ហូត My Love បង​សន្យា​ នឹងធ្វើ​អោយ​អូន ​និង​កូន​មានតែ​សុភមង្គល​ជា​រៀង​រហូត ព្រោះ​យើង​ធ្លាប់​លំបាក​វេទ,នា​ជាមួយគ្នា ឆ្អែត​ហើយ​តាំងពី​បាតដៃ​ទទេ​​មក ទម្រាំ​មកដល់​ថ្ងៃនេះ ​អរគុណ​អូន​ ដែល​នៅ​ក្បែរ​បង​រហូត​មក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្នកនាង សួស វី​ហ្សា ក៏បាន​បង្ហោះ​រូបថត​រថយន្ត​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​នៅ​ព្រលប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ ហើយ​រៀបរាប់​ថា «​ស្វាគមន៍​សមាជិក​ថ្មី នេះ​ជា​កា​ដូរ ​ដែល​ស្វាមី​របស់ខ្ញុំ​គាត់​បាន​ទិញ​ជូន​ខ្ញុំ​នា​ឱកាស​ខួប​អាពាហ៍ពិពាហ៍​គម្រប់​២​ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​ថា​រំភើប អូន​សូម​អរគុណ​ដល់​លោក​ប្តី​ដ៏​ល្អ​របស់​អូន ​ដែល​តែងតែ​បំពេញ​នូវ​ក្តី​ប្រាថ្នា​របស់​អូន​ជានិច្ច អរគុណ​បង​សម្រាប់​ការ​លះ,បង់​គ្រប់យ៉ាង អូន​និង​កូន​ស្រលាញ់​បង​ណាស់​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​ វីដេអូ ខាង​ក្រោម​នេះ​ ៖ ​

Related posts