បែក​ធ្លាយ​បាត់​! ជន​ទី​៣ បំបែក​ស្នេហ៍​បុរស​ម្នាក់​នេះ​ ជា​គ្រូ​ជោគជ័យ​ ដែល​គេ​ផ្អើល​ចាប់​ថ្ងៃ​មុន​សោះ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់ បាន​រៀប​រាប់ទាំង​អួលដើមក ពាក់ព័ន្ធ​នឹង​គូស្នេហ៍​របស់ខ្លួន ដែល​ធ្លាប់​កម្សត់កម្រ​ជាមួយគ្នា ហែល​ឆ្លង​ឧបសគ្គ រហូត​មាន​អ្វី​គ្រប់យ៉ាង បែរជា​ក្ប,ត់​រូបលោក ហើយ​ទៅ​មាន​ជន​ទី​៣ ប្ដូរ​ចរិត​ទៅជា​មនុស្ស​មនុស្ស​ផ្សេង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Richard Hann» បាន​បង្ហោះ​រូបថត និង​វីដេអូ ជាច្រើន នៅ​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ អមដោយ​សារ​រៀបរាប់​ទាំង​ឈឺចាប់​ថា «​ហេតុ​អី​អូន​បំភ្លេច​គ្រា​លំបាក​វេទនា ដែល​យើង​តស៊ូ​ឆ្លងកាត់​ជាមួយគ្នា យើង​ចាប់ដៃគ្នា​តាំងពី​កវែកកឆ្នាំង លុះ​ឆ្លងកាត់​ឧបសគ្គ​គ្រា​លំបាក រហូត​មាន​ថ្ងៃនេះ ហេតុ​អី​ពេលនេះ​អូន​ក្ប​.​ត់​បង អូន​ចោល​បង អូន​ចោល​ទាំង​អនុស្សាវរីយ រយៈពេល​ជិត​5​ឆ្នាំ​កន្លងមកនេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មាន​ឡាន មានផ្ទះ មាន​របស់របរ​គ្រប់យ៉ាង ដែល​អូន​ចង់បាន តែ​ពេល​មាន​របស់​គ្រប់យ៉ាង​អូន​បែរជា​បំភ្លេច​គ្រា​កម្សត់ ដែល​ធ្លាប់​ហែល​ឆ្លង​ជាមួយគ្នា បង​កំសាក​ណាស់ ពេល​លំបាក​បងកាន់ដៃ​អូន​ឆ្លងកាត់​ឧបសគ្គ​គ្រប់យ៉ាង ផ្ទុយទៅវិញ​ពេល​មាន​គ្រប់យ៉ាង​អូន​ទាត់​បង​ចោល​ទៅ​មាន​អ្នកថ្មី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ប៉ា​បងប្អូន​ដឹងឮ​ទាំងសងខាង ហើយ​ពួកគាត់​ហួសចិត្ត​ណាស់​។ ជន​ទី​3​អើយ អ្នក​សាហាវ​ខ្លាំងណាស់ ឈាន​ជើង​ចូលមក​បំបែក​គ្រួសារ​ខ្ញុំ ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ប្ដូរ​ចរិត​ពី​មនុស្ស​ស្លូតបូត ទៅជា​មនុស្ស​ម្នាក់​ផ្សេង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​បង្ហោះ​សារ​បែបនេះ​រួចមក មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍ ចូលរួម​បញ្ចេញមតិ​ព្រោងព្រាត និង​ចែករំលែក​ជា​បន្តបន្ទាប់​ជិត​១​ម៉ឺន​ដង​ទៅ​ហើយ​។ ក្រោយ​មក​ទៀត ក៏​មាន​ការ​ទម្លាយ​រូបថត បង្ហាញមុខ​ជន​ទី​៣ ដែល​បំបែក​ស្នេហ៍​បុរស​ខាងលើ​នោះ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត ដែល​គេ​ចែករំលែក​ឃើញ​ថា ជន ​ទី​៣​នោះ ជា​គ្រូ​ជោគជ័យ​ម្នាក់​ឈ្មោះ ​«Bun Pak»​។ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ, រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១​នេះ មិនទាន់មាន​ការ​បកស្រាយ​ណាមួយ​ពី​លោកគ្រូ​ជោគជ័យ​ខាងលើនេះ​នៅឡើយ​ទេ​។ បើ​មាន​អ្វី​ប្រែប្រួល ឬ​យល់ច្រឡំ​នោះ យើង​នឹង​ផ្សាយ​ជូន​បន្តទៀត​៕​ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts