មិន​អាច​បំភ្លេចបាន​! ពូ​ម៉ៅ នឹក​គ្រា​ជិះ​ម៉ូតូ​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ក៏​សម្រេច​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ខ្លួន​នោះ​, គេ​សង្កេតឃើញថា ពូ​ម៉ៅ តែងតែ​បង្ហាញ​ពី​បំណង​ចង់​ត្រូវរ៉ូវ​ជាមួយ​ភរិយា​វិញ ដើម្បី​មានឱកាស​ក្នុងការ​មើលថែរក្សា​គ្រួសារ​ដូចដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​ពូ​ម៉ៅ តែងតែ​លេង​ទីក​តុ​ក បង្ហោះ​វីដេអូ ធ្លាប់​សាង​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ហើយក៏​ចង់​បង្ហាញ​ភាព​ស្មោះត្រង់​របស់​ខ្លួន​ឥត​ប្រែ​ចំពោះ​ភរិយា ផង​ដែរ​។ ចំណែក អ្នកស្រី ទ្រី ដា​ណា រហូតមកដល់​ពេលនេះ ហាក់​មិន​មាន​ចម្លើយ​វិជ្ជមាន​បែប​ណា​ចំពោះ​ពូ​ម៉ៅ នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា កន្លងមក អ្នកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ដូច្នេះថា «​បងប្អូន​មាន​ចំនួន​មានការ​យល់ច្រឡំ​ខ្លាំង​មែនទែន អ្នកខ្លះ​ថា គេ​ដឹងខ្លួន​ខុស​ហើយ​ម៉េច​មិន​លើកលែង​ឲ្យ​, ខ្ញុំ​លើកលែង​ឲ្យ​តើ ខ្ញុំ​លែង​លែង​ឲ្យ​តើ តែ​ឲ្យ​ពេលវេលា​ជា​អ្នក​ឲ្យ​ខ្ញុំ​មើល​សិន ថា​មនុស្ស​ហ្នឹង គាត់​កែ​បាន​ដល់​កម្រិត​មួយណា មិនមែន​គ្រាន់តែ​សុំ​អង្វរ​ខ្ញុំ​ភ្លាម ខ្ញុំ​លែង​លែង​ឲ្យ​ឯណា ខ្ញុំ​ឲ្យ​មនុស្ស​ហ្នឹង​គាត់​ដឹងខ្លួន ជឿ​ពាក្យសំដី​អ្នកដទៃ មក​បំផ្លាញ​គ្រួសារ​ខ្លួនឯង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តទៀតថា «ខ្ញុំ​លើកលែង​ឲ្យ តែ​ខ្ញុំ​មើល​ពេលវេលា ថា​មនុស្ស​ហ្នឹង​ស្មោះត្រង់ ជាមួយ​ខ្ញុំ​ប៉ុណ្ណា ខ្ញុំ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង គ្រាន់តែ​ខ្ញុំ​ប្រកាសថា អត់​យកប្តី​១ អត់​មាន​ប្រុស​១ គេ​ហៅថា ភ្លើង​ខៀវ​សម្រាប់​គាត់​មួយ​បាត់​ហើយ។ ហ្នឹង បើសិន​គាត់​អត់​មាន​ស្រី មាន​ញី​មែន គាត់​សប្បាយចិត្ត​ទៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា អ្នកស្រី បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​តែ​មនុស្ស​បើ​ដើរ​ផឹកស៊ី ប៉ែ​ឡែ​ច្រើន ក៏​ខ្ញុំ​អត់​យក​វិញ​ដែរ ខ្ញុំ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង ពីព្រោះ​ខ្ពើម ពីព្រោះ​ការ​ផឹកស៊ី​ហ្នឹង វា​មាន​ស្រី មានអី​ក្នុង​ហ្នឹងហើយ តែ​ផឹកស៊ី​ហើយ​ស្រវឹង ចូល​ផ្ទះសំណាក់​ហើយ អាហ្នឹង​ប៉ុណ្ណឹង ខ្ញុំ​អត់​យក​វិញ​ទេ គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល ដែល​មាន​ការលើកឡើង​ថា «​កំហុស​អាច​កែ​បានទេ ពេលវេលា​ជា​អ្នក​កំណត់​ក្មួយ​ស្រី​»​នោះ ស្រាប់តែ​អ្នកស្រី លើកដៃ​សំពេះ រួច​និយាយ​​​ថា «​អរគុណ​លោកពូ អ្នក​មីង និយាយ​ចេញមក ក្មួយ​ទទួលយកបាន​។ ខ្ញុំ​លើកលែង​ឲ្យ ប៉ុន្តែ​អាស្រ័យទៅលើ​ពេលវេលា អ្នកឯង​កែខ្លួន​បាន​ប៉ុណ្ណា បងប្អូន​មួយចំនួន​ត្រូវ​ចាំ​ថា មនុស្ស ដែល​គេ​កែ ទោះជា​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ គឺ​គេ​កែ​បាន ប៉ុន្តែ​បើ​មនុស្ស​មាន​ល្បិច​វិញ​ណា កែ​បាន​តែមួយ​ភ្លែត​ទេ អត់​កែ​ដដែល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បាន​សង្កត់ធ្ងន់ថា «​ហើយ​ខ្ញុំ​ប្រាប់​មួយទៀត ខ្ញុំ​ស្អប់​ណាស់​អ្នកដើរ​ផឹកស៊ី បើ​ចង់​កែខ្លួន កុំ​ដើរ​ផឹកស៊ី រញ៉េរញ៉ៃ ខ្ញុំ​អត់​ចូលចិត្ត​ទេ ព្រោះ​ខ្ញុំ​អ្នករកស៊ី ខ្ញុំ​អ្នក​ត្រឹមត្រូវ ខ្ញុំ​ស្អប់​ណាស់ អ្នកដើរ​ផឹកស៊ី តែ​ផឹកស៊ី គឺមាន​ស្រី​នៅក្នុង បាន​ផឹកស៊ី​ទៅ​វា​ឆ្ងាញ់ ព្រោះ​ខ្ញុំ​ស្គាល់​ចរិត​ប្តី​ខ្ញុំ​ច្បាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្តថា ហើយ​តែ​ផឹកស៊ី​មាន​ស្រី វា​អូស​ក្រឡា​ទៅ​ខេត្ត ទៅ​ដេក​ជាមួយគ្នា​…​អ៊ីចឹង​បើ​ចង់​កែ កែ​ឲ្យ​ខ្ញុំ​ឃើញ ១​ឆ្នាំ ឬក៏​២​ឆ្នាំ ok បាន ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​មិនបាន​១​ឆ្នាំ​ផង ការ​មុន​ទេ គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ខ្ញុំ​លើកលែង​ឲ្យ​តើ ប៉ុន្តែ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​អ្នក​ស្រី បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ដូច​ខាង​លើ រហូត​មក​ដល់​ពេល​នេះ ឃើញ​ថា ពូម៉ៅ​ នៅតែ​រស់នៅ​បែក​ពី​ភរិយា​នៅ​ឡើយ ហើយ​នៅ​ថ្ងៃទី២​ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​ ដោយ​នឹក​គ្រា​ជិះ​ម៉ូតូ​កញ្ចាស់​ជាមួយ​គ្នា លោក​ក៏​បាន​បង្ហោះ​វីដេអូ​នោះ​ ក្នុងទីកតុក ហើយ​ដាក់​Captionថា «នឹក​គ្រា ដែល​បានជិះម៉ូតូនុង»៕ សូម​ទស្សនា វីដេអូ ខាង​ក្រោម​នេះ ៖

Related posts