សម្ដី​​ទាំង​នេះ​របស់​លោក​ប៊ុន ផាក ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​ពេញ​បណ្ដាញ​សង្គម ​​រហូត​កាកា និង​ហ្វេន​​របស់​លោក​ លើក​ឡើង​ផ្ទុយ​គ្នា​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ លោក​ប៊ុន ផាក ដែលជា​សហគ្រិន​វ័យក្មេង បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី «​ចឹ​ង ហ្អ​» ដើម្បី​ជាការ​ចែករំលែក​បទពិសោធន៍​​​ជាច្រើន​របស់ខ្លួន ក្នុងនោះ​មានរឿង​រ៉ាវ​ស្នេហា តាម​ការ​ចោទសួរ​របស់​ពិធីករ ពិធី​ការិនី​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​កម្មវិធី​នោះ ត្រង់ចំណុច​មួយ មានការ​លើក​ជា​សំណួរ ពាក់ព័ន្ធ​ទៅនឹង​ថា​តើ លោក​ប៊ុន ផាក ធ្លាប់​ត្រូវគេ​ចោទថា ស្រឡាញ់​ភេទ​ដូចគ្នា​អត់​នោះ លោក​បាន​បញ្ជាក់ថា ធ្លាប់ តែលោក​មិន​បានធ្វើ​អ្វី​ឲ្យ​គេ​យល់ច្រឡំ​នោះទេ ហើយ​លោក​មិន​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ចម្លើយ​នេះ និង​ការនិយាយ​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​សម្ព័ន្ធភាព​ភេទ​ដូចគ្នានេះ ត្រូវបាន​មតិ​មួយចំនួន​រិះគន់​នៅពេល​ភ្លាមៗ​នោះ​ផងដែរ ដោយ​ថា ជាការ​រើសអើង​ភេទ​។ ប៉ុន្តែ​ក្រោយមក ក៏មាន​ការ​កាត់​ត្រង់ចំណុច​រសើប​នេះ យកទៅ​បង្ហោះ​ក្នុង​ទីក​តុ​ក​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធ្វើ​ឲ្យ​សំឡេង​រិះគន់​ផ្ទុះឡើង​ជាថ្មី​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេ​ស​ប៊ុ​ក​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ កា​កា​អូស្ត្រាលី ក៏បាន​បង្ហោះ​សារ​ធ្វើការ​វែកញែក ប្រាប់​ទៅលើ​ប៊ុន ផាក នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​វែង​អន្លាយ​ថា «​ក្នុងនាម​យើង​ជា​បុគ្គល​សាធារណៈ​ម្នាក់ ដែលមាន​អ្នកគាំទ្រ​ជាច្រើន ហើយក៏​ជា​បុគ្គល​ម្នាក់ ដែលមាន​ឈ្មោះ​ជា​អ្នក​ជោគជ័យ​នៅក្នុង​សង្គម ត្រូវ​ចាំ​ថា សំឡេង​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅលើ​បណ្ដាញ​អ្នកគាំទ្រ​របស់​យើង​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពជោគជ័យ​របស់​យើង គឺ​បានមកពី​អ្នកគាំទ្រ​នេះហើយ ព្រោះ​បើ​គ្មាន​ពួកគាត់​ក៏​យើង​គ្មាន​ថ្ងៃ​នេះដែរ​! ហើយ​អ្នក​ដែល​យើង បាន​រើសអើង​ក៏​អាចមាន ក្នុងចំណោម​អ្នកគាំទ្រ​យើង​ដូចគ្នា​គ្រាន់តែ​យើង​មិនបាន​ដឹង​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មាន​សិទ្ធិ​ជ្រើសរើស​ប្រភេទ​មនុស្ស​ដែល​យើង​ចូលចិត្ត​ឬក៏​មិន​ពេញចិត្ត ប៉ុន្តែ​យើង​គ្មាន​សិទ្ធិ​រើសអើង​ទៅលើ​ប្រភេទ​មនុស្ស​ដែល​យើង​មិន​ពេញ​ចិត្តជា​សាធារណៈ​ទេ ព្រោះ​វា​បង្ហាញថា​យើង​ជាម​នុស្ស​ដែល​គ្មាន​សីលធម៌​ក្នុង​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ចំពោះ​ប្រភេទ​មនុស្ស ដែល​យើង​បាន​រើសអើង​នោះ សង្គម​មួយ​នេះ មាន​មនុស្ស​មួយចំនួន​ដែល​នៅតែ​មិន​ព្រម​ទទួលស្គាល់​ពួកគាត់​ស្រាប់​ហើយ អញ្ចឹង​ខ្ញុំ​សូម​សួរ​វិញ​ថា​ធ្វើ​អញ្ចឹង​ធ្វើ​អី​??? ទាំង​ដែល​វេទិកា​នោះ​គឺជា​វេទិកា​ដែល​គួរ​បញ្ចេញ​អំពី​សមត្ថភាព​របស់ខ្លួន​ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចេញ​អ្វីដែល​ខ្លួនឯង​មាន ដែលជា​ការបណ្ដុះបណ្ដាល​ធនធាន​នៅក្នុង​សង្គម​មួយ​នេះ​ឲ្យ​មាន​ភាព​រីកចម្រើន តែ​បែរជាយក​វេទិកា​មួយ​នោះមក​ធ្វើជា​កន្លែង​រើសអើង LGBT Community​ទៅវិញ​? ?​ត្រូវ​ចាំ​ថា​ក្នុងនាម​ជា​មនុស្ស​ជោគជ័យ​ជា​គ្រូបង្វឹក​ម្នាក់ ត្រូវតែមាន​ទំនួល​ខុសត្រូវ​ទៅលើ​ពាក្យសម្ដី​របស់ខ្លួន​ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​ពេលដែល​ពាក្យសម្ដី​នោះ បាន​ប៉ះពាល់​ទៅលើ​អារម្មណ៍​មនុស្ស​ជាច្រើន បើ​យើង​មិនចេះ​ឱ្យ​តម្លៃ​គេ​តើ​យើង​ចង់​ឱ្យគេ​គោរព​និង​ឱ្យ​តម្លៃ​យើង​វិញ​យ៉ាងម៉េច​? A simple “Sorry” is not a hard word to say…or are you just putting down others because you are so insecure about yourself?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ​គាត់​គួរ​ចេះ​បែងចែក​ឲ្យ​ដាច់​រវាង​គុណ​នឹង​កំហុស​!​ខ្ញុំ​ទទួលស្គាល់ថា​គាត់​ជាម​នុស្ស​ដែលមាន​ធនធាន​ក្នុងការ​ចែករំលែក​ចំណេះដឹង​ដ៏​ល្អ​ក្នុងសង្គម ប៉ុន្តែ​កំហុស​ដែល​គាត់​បាន​សាង​ក៏​ជា​គំរូ​មិនល្អ​ដល់​សង្គម​ដូចគ្នា​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​មាន​ភាព​ទទួលខុស​ត្រូវ​ទៅលើ​ទង្វើ​ដែល​ខ្លួន​បាន​សាង​! សូមជួយ​រក្សា​ភាពថ្លៃថ្នូរ​! ព្រោះ​LGBT​យើងខ្ញុំ​មិនបាន​ទៅ​ជាន់ពន្លិច​អ្នកឯង​មុន​ទេ​! សូម​អរគុណ​!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកគាំទ្រ​លោក​ប៊ុន ផាក ម្នាក់ កាលពី​រាត្រី ឆ្លង​ចូល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ បានធ្វើ​ការលើក​ហេតុផល ឆ្លើយតប​ទៅនឹង​ការរិះគន់​ជាច្រើន​ថា «​គាត់​ជា​ធនធាន​ដ៏​កម្រ មិនគួរណា​ទទួលរង​នូវ​ការវាយប្រហារ​បែបនេះ​ទេ ជាពិសេស​ការកាត់ត​រូបភាព​ផ្សេងៗ​ដែល​ពិតជា​ពិបាក​ទទួលយក​ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​បាន​បង្កើត​សមិទ្ធផល​ល្អៗ​និង​មាន​ប្រយោជន៍​ជាច្រើន​ដល់​យុវជន ក្នុងការ​លើកទឹកចិត្ត​និង​កសាង​អនាគត​អោយ​ឆ្ពោះ​ទៅ​រក​មាគ៌ា​កាន់តែ​ល្អ​ប្រសើរ​។​ ដោយសារតែ​គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​ឈ្មោះ​គួរសម​នៅក្នុង​សង្គម ដូច្នេះ​គាត់​គ្មាន​សិទ្ធិ​សូម្បីតែ​ការលេង​សើច​ខ្លះៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុស​ម្នាក់នេះ​គាត់​ក៏​ជា​មនុស្សលោក​សាមញ្ញ​ម្នាក់​ដែរ ការលេង​សើច​គឺអាច​នឹងមាន​ខ្លះៗ តែ​បើសិនជា​ប៉ះពាល់​ដល់​បងៗ នោះ​បងៗ​អាច​ផ្តល់​ជា​មតិ​ក្នុងការ​ស្ថាបនា និង​អនុគ្រោះ​ដល់​គាត់​អាច​នឹង​ប្រសើរ​ជាជាង ពួកយើង​សុទ្ធតែ​ជា​ជាតិខ្មែរ​ទាំង​អស់គ្នា បើ​ពួកយើង​សាមគ្គី​គ្នា កែលម្អ​គ្នា ពួក​យើង​នឹង​រីកចម្រើន​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវាយប្រហារ​គឺជា​ការ​បំបាក់​ទឹកចិត្ត​ដ៏​មុត​ជ្រៅ​។ ប្រសិនបើ​ធនធាន​ល្អៗ​បន្ត​រង​នូវ​ការវាយប្រហារ​ឥត​ឈប់ឈរ នោះ​អាច​នឹង​មាន​បងប្អូន​មួយ​ចំនួន​គាត់​បញ្ឈប់​នូវ​ការ​ចែករំលែក ឬ​មិន​ហ៊ាន​សូម្បីតែ​ធ្វើការ​ចែករំលែក ហើយ​ចុងក្រោយ​អ្នក​ដែល​ខាតបង់​គឺជា​យុវជន​របស់​យើង​។ អរគុណ​បងប្រុស​Bun Park សម្រាប់​ការ​ចែករំលែក​ដ៏​មានតម្លៃ​និង​ប្រកបដោយ​អត្ថន័យ​កន្លងមក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សារ​ខាង​លើ​នេះ ក៏​ត្រូវ​បាន​លោក​ប៊ុន ផាក ដែលជា​ស្ថាបនិក និង​ជា CEO ក្រុមហ៊ុន CAMAZOON (​ខេ​ម៉ា​ហ្ស៊ូ​ន​) ចែករំលែក​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់ Caption​ថា «​សូម​បន្ត​ចែករំលែក​នូវ​សារ​វិជ្ជមាន និង​ចំណេះដឹង​ល្អៗ​ទៅកាន់​សង្គម​»៕​​ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts