ទ្រាំ​យូរហើយ! ពេល​ធ្លាក់ខ្លួន​, អ្នកសិល្បៈ​មួយចំនួន​តូច​ជាន់ពន្លិច​, ខ្ញុង នឹកឃើញ​រឿងនេះ ក៏​ជូនពរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា នៅ​ពេល​អ្នកនាង​ខ្ញុង ប្រកាស​រឿង​ក្ស័យធន ហើយ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​ម្នាក់​១​ដុល្លារ​ដើម្បី​ដោះ​បំណុល​ដ៏​ច្រើន​នោះ មាន​អ្នក​សិល្បៈ​មួយចំនួន ជាន់​ពន្លិច​នាង និង​និយាយ​ឌឺដង ផ្លែផ្កា ចំអក​ឡកឡឺយ​ជា​បន្តបន្ទាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ភ្លាមៗ​នោះ អ្នកនាង​ខ្ញុង មិនបាន​ធ្វើការ​ឆ្លើយតប​ឡើយ តែ​នៅ​ពេលនេះ ទំនងជា​ទ្រាំលែង​បាន ហើយ​នឹកឃើញ​រឿង​ទាំងនេះ ទើប​នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ អ្នកនាង ក៏បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ រៀបរាប់​រឿងរ៉ាវ ជុំវិញ​អ្វី ដែល​នាង​ជួបប្រទះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​កូន​របស់ខ្លួន អ្នក​នាង​ខ្ញុង បាន​រៀបរាប់​ដូច្នេះ​ថា «អតីតកាល​ដ៏​សែន​ឈឺចាប់ និង​គ្មាន​ថ្ងៃ​បំភ្លេច នៅ​ពីក្រោយ​ការបរាជ័យ​របស់ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ ស្គាល់​មនុស្ស​ល្អ​ពិតប្រាកដ ស្គាល់​មនុស្ស​អាក្រក់​ពិត​ប្រាកដ ​ស្គាល់​អ្នក​លើ​ក​តម្កើង​ពិតប្រាកដ និង​ស្គាល់​អ្នក​ជាន់​ពន្លិច​ពិតប្រាកដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ដួល​កន្លែង​ហ្នឹង ​ខ្ញុំ​ក៏​ប្រឹង​ងើប​វិញ​នៅ​កន្លែង​ហ្នឹង​ដូចគ្នា​ ខ្ញុំ​កំពុងតែ​តោង​ឈរ ​ហើយក៏​រឹងមាំ​ដើម្បី​បន្តជីវិត តស៊ូ​រស់​យកឈ្នះ​ភាព​បរាជ័យ​ឲ្យ​បាន​ ទន្ទឹម​នឹង​ការ​ក្រោកឈរ​នេះ ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​ភ្លេច​បងប្អូន​សប្បុរសធម៌​ជាច្រើន​នាក់​ ដែល​ផ្ដល់ជំនួយ​ និង​ទំនុកបំរុង​ឱ្យ​ខ្ញុំ​ នឹង​មាន​មុខ​របស់​ថ្មី​ផ្ដើម​ជីវិត​ជាថ្មី​ជាមួយ​គ្រួសារ​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​អរគុណ​ដល់​ម្ចាស់បំណុល​គ្រប់រូប​ ដែល​យក​យោគយល់​អធ្យាស្រ័យ​ទុក​ពេល​វេលា​សម្រាប់​ខ្ញុំ អរគុណ​ប្ដី​សម្លាញ់ ​ដែល​នៅក្បែរ​ខ្ញុំ ​មិន​បោះបង់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រឹតតែ​ចងចាំ​ថែមទៀត​ជាមួយនឹង​អ្នកសិល្បៈ​ដូចគ្នា មួយចំនួន​តូច ដែល​មិន​ឲ្យ​តម្លៃ​ថែមទាំង​ជាន់ពន្លិច​មើលងាយ​បន្ទាបបន្ថោក​ចំអក​ឌឺដង​ផ្លែផ្កា​ឱ្យ​ខ្ញុំ​ ខ្ញុំ នឹង​ចងចាំ​ជា​រៀងរហូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏​ជូនពរ​កុំ​អោយ​អ្នក​ជួប​បញ្ហា​ដូច​ខ្ញុំ វប្បធម៌​ក្តិច​ត្រួយ​ ដែល​ខ្ញុំ​បាន​ស្គាល់ ​និង​ឃើញច្បាស់​ នឹង​ភ្នែក វា​នឹង​ឋិត​ក្នុង​បេះដូង​ខ្ញុំ​ជា​រៀង​រហូត​ ​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ខ្ញុំ​នៅតែ​បន្ត​ធ្វើ​សម្រាប់​អ្នក ​ដែល​ស្រលាញ់​គាំទ្រ​ខ្ញុំ ​និង​ឱ្យ​តម្លៃ​ខ្ញុំ តែ​កន្លែង​ ដែល​ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​ហើយ​ក៏​គ្មាន​ថ្ងៃ​ទៅ​គឺជា​កន្លែង​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​ហើយក៏​មិន​ចង់​រំខាន ​និង​ប៉ះពាល់​ដល់​កិត្តិយស​អ្នកណា»៕​

Related posts