ជូនពរ​ឆាប់​ជា! ទើបតែ​ល្បី​​​ចូល​វិស័យ​សិល្បៈ​វិញ ស្រាប់តែ​ធ្លាយ​ដំណឹង​ថា ​​ ហេង ប៊ុនលា មាន​ជំងឺ​មួយ​នេះ​ ធ្ងន់ធ្ងរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង និង​សម្ដែង​លោក ហេង ប៊ុន​លាភ ត្រូវបាន​ប្រភព​មួយ​ទម្លាយ​ឱ្យដឹងថា កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​នៅឯ​ប្រទេស​ថៃ ខណៈ​កាលពី​ថ្មីៗ​កន្លងទៅនេះ លោក​ទើបតែ​ប្រកាស​ដើរចូល​វិស័យ​សិល្បៈ​វិញ ហើយ​ដំណឹង​នេះ បានធ្វើឱ្យ​មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់​តារា​ញូ​ស៍ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ នេះ ប្រុស​ប្អូន​របស់លោក ហេង ប៊ុន​លាភ បានឱ្យដឹងថា បងប្រុស​របស់ខ្លួន បាន​កំពុងតែ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ខណៈ​លោក​មាន​ជំងឺ​តម្រងនោម​ធ្ងន់ធ្ងរ និង​ត្រូវ​ប្រើ​រយៈពេល​រហូតដល់​ជាង​១០​ថ្ងៃ​ដើម្បី​ព្យាបាល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​ដែល​ប្អូនប្រុស​លោក ហេង ប៊ុន​លាភ ដដែល​បាន​បន្តទៀត​ឱ្យដឹងថា សុខភាព និង​ការហូបចុក​របស់លោក ហេង ប៊ុន​លាភ គឺ​នៅ​ធម្មតា ប៉ុន្តែ​បញ្ហា​តម្រងនោម​នោះ​ហាក់​ធ្ងន់ធ្ងរ បើ​នៅ​ពន្យា​ពេល​ទៀត​អាច​ឈានដល់​ការលាង​ឈាម ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហេង ប៊ុន​លាភ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅក្នុង​មន្ទីរពេទ្យ និង​កំពុង​ទទួល​ការព្យាបាល​ផងដែរ​។ តារាចម្រៀង និង​ជា​តារា​សម្ដែង​លោក ហេង ប៊ុន​លាព បាន​សំណូមពរ​ដល់​មហាជន​ទូទៅ​ថែរក្សា​សុខភាព​ជីវិត ដើម្បី​ពិភពលោក​ដ៏​ស្រស់បំព្រង ព្រោះ​គ្រប់យ៉ាង​បាន​បាត់បង់​បណ្ដើរៗ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ដែរថា កាលពី​ថ្មីៗ​នេះ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​ឃើញ​តារាចម្រៀង និង​សម្ដែង​លោក ហេង ប៊ុន​លាភ ប្រកាស​ចូល​បម្រើ​វិស័យ​សិល្បៈ​ឡើងវិញ ក្រោយពី​លោក​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ក៏មាន​ការភ្ញាក់ផ្អើល​ជាថ្មី ខណៈដែល​លោក​ត្រូវបាន​គេ​ទម្លាយ​ថា កំពុង​តែមាន​ជំងឺ​តម្រងនោម​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។ ជាមួយគ្នា​នោះ សិល្បករ​សិល្បការិនី មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ក៏បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ និង​ជូនពរ​លោក ហេង ប៊ុន​លាភ ឱ្យ​ឆាប់​ជាសះស្បើយ​ផងដែរ៕ ប្រភព ៖ តារាញូស៍​

Related posts