រូបប៉ុន្មានសន្លឹក ធ្វើឲ្យ អ្នកគាំទ្រសង្ស័យកាន់តែខ្លាំង ពីទំនាក់ទង មាន សូនីតា និង ហ្សូណូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ​៖ តារា​សម្ដែង​ដ៏​ស្រស់​សោភា កញ្ញា មាន សូ​នី​តា ដែលមាន​រហស្សនាម «​រា​ជិនី​ក្រមា​» គឺ​បាន​កាន់តែ​ធ្វើអោយ​អ្នកគាំទ្រ និង​មហាជន ដាក់​ការសង្ស័យ​ជាច្រើន​ទៅលើ​ទំនាក់ទំនង​រវាង​នាង ជាមួយនឹង​តារាចម្រៀង​រូប​សង្ហា លោក ហ្សូ​ណូ​។ ជាពិសេស​តាមរយៈ​ការបង្ហាញ​រូបភាព​យ៉ាង​សិទ្ធ​ស្នាល​ជាច្រើន​សន្លឹក​ជាមួយគ្នា ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ថ្មីៗ​នេះ អ្នក​ទាំងពីរ​បានបង្ហាញ​រូបភាព​ស្និទ្ធស្នាល អមដោយ​ទេស​សភាព​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​សម្រស់​ទឹកសមុទ្រ​យ៉ាង​ខៀវស្រងាត់ ដោយ​ទឹកមុខ​ញញឹម​សប្បាយរីករាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​សំណេរ​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ មាន សូ​នី​តា បាន​រៀបរាប់ថា​ ៖“​អ្នក​មិនដឹង ថា​នៅ​ពីក្រោយ​រូបភាព​ស្រស់ស្អាត​ប៉ុន្មាន​សន្លឹក​នេះ ពួកយើង​បាន​ឆ្លងកាត់​រឿង​អ្វីខ្លះ​នោះទេ​” ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បន្តថា ទោះបីជា​ហត់នឿយ​យ៉ាងណា ជួប​ការលំបាក​យ៉ាងណា ក៏​នៅតែ​សើច​មុខ​កាមេរ៉ា និង​ញញឹម​នៅមុខ​ទស្ស​និជ​ន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង​បញ្ជាក់ថា​៖“​អ៊ីចឹង​បាន​ថា អ្នកធ្វើ​បានដឹង អ្នកមើល​បានតែ​និយាយ​ទេ តែ​អ្វីដែល​សំខាន់បំផុត​ការងារ​ខ្ញុំ​ទទួល ខ្ញុំ​នឹង​ធ្វើកា​ងារ​នោះ​ឲ្យ​ល្អ​បំផុត ព្រោះ​ខ្ញុំ​មិន​ចង់​ក្បត់​នឹង​ខួរក្បាល រឺ​ឧ​ត្ត​ម​គតិ​ខ្លួនឯង​ឡើយ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​បានឃើញ​ដូច្នេះ អ្នកគាំទ្រ​ក៏​និយាយ​សរសើរ​និង ច្រណែន​អំពី​តារា​ទាំងពីរ​ដួង​នេះ ថា​ពិតជា​សក្ដិសម​ដើរតួ​ជា​គូ​នឹង​គ្នា​ពិតមែន គឺ​ស្រី​ស្រស់​ត្រូវជា​គូ​នឹង​ប្រុស​សង្ហា​៕ ប្រភព ៖ តារាញូស៍​

Related posts