ថា​មែនៗ​! សមត្ថកិច្ច​ឃាត់ខ្លួន​លោកគ្រូ​ជោគជ័យ ប៊ុន ផាក បញ្ជូនមក​សាល​ដំបូង​រាជធានី ក្រោយពី​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជូន​លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ជា​មេធាវី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ពិជ័យ ប៉ាកកា​មាស ពិជ័យ ប៉ាកកា​មាស​» បាន​បង្ហោះ​វីដេអូ អម​ដោយ​លិខិត​ស្នើសុំ​អន្តរាគមន៍ កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ហើយ​លើក​ចម្ងល់​ថា «​គណ​:​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​បកស្រាយ​ថា ៖ បុគ្គល​ណា តាំងខ្លួន​ជា មេធាវី​ក្លែងក្លាយ មាន​ពិរុទ្ធ​(​មាន​បទល្មើស​)​អត់​? ច្បាប់​ផ្ដន្ទាទោស បុគ្គល​ជោគជ័យ ឈ្មោះ ប៊ុន ផាក ហើយ​បងប្អូន​….!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​លើក​ជា​សំណួរ​ថា «​តើ​បុគ្គល​ដែល​មហាជន​ស្គាល់​ថា​ជា​គ្រូ​ជោគជ័យ ឈ្មោះ ប៊ុន ផាក នេះ​ជា​មេធាវី​មែន​ឬទេ​? ខណៈ ដែល​បុគ្គល​រូបនេះ​បានចេញ​មុខ​អះអាង​តាមរយៈ​វីដេអូ​ខ​ល​ចំពោះ​សមត្ថកិច្ច ច្បាស់ៗ​ថា​ ខ្លួន​ជា​មេធាវី ចូល​មក​ដោះស្រាយ​បញ្ហា​របស់​ក្រុម​គ្រួសារ​គេ​បែបនេះ​….​ចុះបើ​បុគ្គល​ប៊ុន​ផាក​នេះ​មិនមែនជា​មេធាវី​ស្របច្បាប់ តើ​ច្បាប់​នឹងធ្វើ​បែបណា​ចំពោះ​គាត់​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា គ្រូបង្រៀនវិធីសាស្រ្តជោគជ័យ ឈ្មោះ ប៊ុន ផាក ត្រូវបានម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ ៕

Related posts