លឿនមែន! ល្បី​ថា គ្រូ​ជោគជ័យ​ ប៊ុន ផាក ត្រូវ​បាន​ដោះលែង​វិញ​ហើយ ខណៈតួប្រុស តួស្រី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​បញ្ជូន​ លោក ប៊ុន ផាក ហៅ​គ្រូ​ជោគជ័យ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ជា​មេធាវី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃាត់ខ្លួន​បញ្ជូនទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចមក ស្រាប់តែ​នៅមុននេះ​បន្តិច​លេចឮ​ព័ត៌មាន​ថា លោកគ្រូ​ជោគជ័យ​រូបនេះ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phorn Sophal» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅ​ព្រលប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​ឮថា , ដោះលែង លោកគ្រូ​ជោគជ័យ​ហើយ ! សូមមេត្តា​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​បញ្ហា​នេះ​ផង ជៀសវាង ការ​លុបបំបាត់​និទណ្ឌភាព​នៃ​បទល្មើស គ្មាន​ប្រសិទ្ធភាព​។ ពិសេស​សូម​អោយ​អ្នកនាំពាក្យ​អយ្យការ​អម​សា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​ថ្លែងថា​, បញ្ជាក់​ផង (​ឆន្ទានុសិទ្ធិ​) ឬ ……..….???»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ ​«Oun Vansak»​ ដែល​ជា​អ្នក​តាមដាន​រឿងនេះ​យ៉ាង​សកម្ម​ផង​នោះ បាន​បញ្ជាក់ដែរ​ថា «សូមចប់ត្រឹមនឹង តួរងត្រូវបានដោះលែងវិញ ចំណែកតួ​ប្រុស និងតួ​ស្រី បែក​គ្នាជារៀងរហូត ចំណែក​អ្នកតាមដាន ដាច់បាយ អស់អង្ករហូប»។​ បើតាមលោកផែង វណ្ណៈ បានបញ្ជាក់ដែរថា «ព្រលប់​នេះ​ តុលាការ​ដោះលែង​គ្រូជោគជ័យអោយត្រលប់ទៅវិញហេីយ​បន្ទាប់​ពី​សាកសួររួច!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា គ្រូបង្រៀន​វិធីសាស្ត្រ​ជោគជ័យ ឈ្មោះ ប៊ុន ផាក ត្រូវបាន​ម្លាំ​ង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច ថ្ងៃទី​៣ ខែធ្នូ​ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​មានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន​ផាក (BunPak ) អាយុ ២៨​ឆ្នាំ ដែល​មហាជន​ភាគច្រើន​ស្គាល់​ថា ជា​អ្នក​បង្ហាត់បង្ហាញ​លើ​ជំនួញ​ជោគជ័យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Camazone បំរើសេវា​កម្ម​ទិញ​ទំនិញ​ពី​ក្រៅ​ស្រុក​មក​ខ្មែរ៕

Related posts